(VOV)_នាពេលយប់មកដល់ លើវិថីទីក្រុងហាណូយបានក្លាយទៅជាស្ងៀមស្ងាត់នេះ
តែផ្ទុយទៅវិញ តំបន់ផ្សារផ្កា Quang Ba នៅសង្កាត់ Quang An ខ័ណ្ឌ Tay Ho បាន
បញ្ចេញពន្លឺភ្លឺចែងចាំងដោយមានអ្នកទិញអ្នកលក់ធ្វើឲ្យបរិយាកាសនៅទីនេះ កាន់
តែអ៊ូអរឡើងៗ។ មិនដឹងថាបានបង្កើតពីពេលណាមក ផ្សារផ្ការាត្រី Quang Ba ជាផ្សារ
លក់ដំ ជាកន្លែងប្រមូលផ្តុំផ្កាគ្រប់ប្រភេទ និងជាផ្សារផ្កាធំបំផុតនៅទីក្រុងហាណូយ។
ផ្សារផ្ការាត្រីQuang Ba ស្ថិតនៅផ្លូវ Nghi Tam ជាកន្លែងលក់ដូរផ្កាស្រស់ធំបំផុត
នៅទីក្រុងហាណូយ និងជាទីផ្គត់ផ្គង់ផ្កាស្រស់សំរាប់ទីក្រុងទាំងមូល និងតំបន់ជំវិញ
នានាទៀតផង។ ទោះបីជានៅក្នុងរដូវត្រជាក់ឬរដូវក្តៅក្តី ពេលណាផ្សារក៏មានមនុស្ស
មកលក់ដូច្រើនកុះករដែរ។ ឈានជើងចូលក្នុងផ្សារ ហាក់ដូចជាព្រៃផ្កាដ៏ស្រស់ស្អាត
និងក្រអូបឈ្ងុយឈ្ងប់អញ្ជឹង។
|
ផ្កានៅផ្សារផ្កា Quang Ba |
ពិសេស ក្នុងឱកាសជិតfl'ថ្ងៃពេញបូរមី ថ្ងៃទី១គិតតាមច័ន្ទគតិ ឬពិធីបុណ្យធំៗ
ផ្កាដឹកជញ្ចូនមកដល់ផ្សារនេះកាន់តែច្រើនជាង មនុស្សមកដល់ផ្សារនេះច្រើនជាង
ទិដ្ឋភាពទិញលក់ដូនៅផ្សារផ្ការាត្រី Quang Ba កាន់តែអ៊ូអរជាង។ លោកស្រី Ha Thi
Thu អ្នកលក់នៅផ្សារផ្ការាត្រី Quang Ba បានអោយដឹងថា៖
“ ពេលណាក៏ផ្កានៅផ្សារនេះស្អាត ដែរចំនឹងធាតុអាកាស រដូវ និងធានាអំពី
គុណភាព។ ផ្សារនេះជាផ្សារលក់ដុំ បានជាយើងខ្ញុំត្រូវលក់ទំនិញល្អ និងមិនកាត់
ថ្លៃទេ។ ថ្ងៃអាអាទិត្យ ថ្ងៃបុណ្យ អតិថិជននឹងមកទិញផ្កាច្រើនជាង។”
ផ្សារផ្ការាត្រី Quang Ba ត្រូវបានចែកជា២ពេល៖ ពីម៉ោង២ដល់ម៉ោង៤ គឺផ្សារ
លក់ដុំ និងពីម៉ោង៤ដល់ព្រឹកគឺផ្សារលក់រាយ។ នៅវេលាពេលព្រឹក ជាពេលវេលា
ផ្សារចាប់ផ្តើមប្រមូលផ្តុំបណ្ដាឡាននិងកងដឹកផ្ការតៗគ្នាចូលក្នុងផ្សារ។ ផ្កានៅ
ផ្សារផ្ការាត្រី Quang Ba ត្រូវបានវាយតំលៃថា៖ស្អាតនិងស្រស់បំផុត ហើយបានដឹក
ពីតំបន់ផ្កាក្នុងទូទាងប្រទេស ដូចជា៖ Tay Tuu, Dong Anh, Gia Lam, Phuc Yen និង
Da Lat ។ នៅទីនេះ អតិថិជនអាចជ្រើសរើសផ្កាគ្រប់ប្រភេទ ដូចជា៖កូឡាប ផ្កាលីលី
ផ្កាស្បៃរឿង…លៗ មិត្ត Ngo Thu Hien នៅទីក្រុងហាណូយ បានចែករំលែកថា៖
“ នាងខ្ញុំតែងតែទៅផ្សារនាពេលព្រឹកព្រហាម ហើយថ្ងៃនេះជាថ្ងៃទីមួយគិតតាមច័ន្ទគតិ បានជាបរិយាកាសផ្សារអ៊ូអរជាងធម្មតា។ តាមផ្លូវគឺស្ងៀមស្ងាត់ណាស់ ប៉ុន្តែ
ក្នុងផ្សារនេះវិញ អ៊ូអរណាស់។ ក្នុងផ្សារនេះមានផ្កាច្រើនប្រភេទបានជាខ្ញុំ
មិនដឹងជ្រើសរើសផ្កាណាទេ។”
នាបច្ចុប្បន្ន ទៅផ្សារផ្កាដូចជាចំណងចំណូលចិត្តរបស់មនុស្សជាច្រើន។ សម្រាប់អ្នកដែលមិននិន្រ្ទាមួយរាត្រីវិញ គេទៅផ្សារនេះ មិនគ្រាន់តែទិញផ្កាប៉ុណ្ណោះ
ទេ ថែមទាំងជារបៀបមួយដើម្បីសម្របខ្លួនចូលក្នុងជីវភាពរស់នៅរបស់ទីក្រុង
ហាណូយទៀតផង។ លើកដំបូងបានមកដល់ផ្សារផ្ការាត្រី Quang Ba មនុស្សជា
ច្រើនបានភ្ញាក់ខ្លួនចំពោះផ្សារដ៏ពិសេសនេះ។ មិត្ត Bui Thuy Tien នៅខេត្ត Bac
Ninh បានអោយដឹងថា៖
“ នៅទីនេះមានផ្កាគ្រប់ប្រភេទ និងតំលៃសមរម្យ បានជាខ្ញុំអាចទិញផ្កាដែលខ្លួនចូលចិត្ត។ មកដល់ផ្សារនេះ ខ្ញុំចូលចិត្តណាស់ ហើយមានអារម្មណ៍
ដូចជាបានសម្របខ្លួនចូលក្នុងធម្មជាតិ។”
ឬឯអ្នកស្រី Anni Bell Miller មកពីអង់គ្លេសបានអោយដឹងថា៖
“ នេះគឺជាលើកដំបូងខ្ញុំមកដល់ផ្សារផ្កានេះ។ ផ្សារនេះស្អាតណាស់។ ខ្ញុំឃើញផ្កានៅគ្រប់ទីកន្លែង។ ផ្សារនេះដ៏ពិសេសដោយឡែក។”
ពេលដែលពអារុណរះ គឺពេលនោះ បរិមាណអតិថិជនបានថយចុះជាបណ្ដើរៗ។
ពីនេះ ទងផ្កាទាំងនេះទៅដល់គ្រប់ទីកន្លែងគ្រប់ផ្លូវថ្នល់ គ្រប់ផ្ទះ រួមចំណែកបង្កើតរូបភាពមួយដ៏ស្រស់ស្អាតរបស់ទីក្រុងហាណូយ៕