ផ្សាររុស្ស៊ីនៅទីក្រុងហូជីមិញ

(VOVWORLD) - នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម តាំងពីច្រើនឆ្នាំកន្លងមក មាន ផ្សារនិងផ្សារទំនើបរាប់សិបកន្លែងដែលដាក់លក់មុខទំនិញដ៏សម្បូរបែបដែលត្រូវ បាននាំចូលពីរុស្ស៊ី។

ផ្សាររុស្ស៊ីនៅទីក្រុងហូជីមិញ - ảnh 1ផ្សាររុស្ស៊ីនៅទីក្រុងហូជីមិញ (រូបថត៖ Internet)

ពេលមកដល់ផ្សារទាំងនេះ មនុស្សគ្រប់រូបសុទ្ធតែឃើញ រូបភាពនៃប្រទេសរុស្ស៊ី ជាមួយផលិតផលពិសេសដោយឡែកនានា ដូចជា៖ តុក្កតាឈើ  ខោវអាវសិសិររដូវ។

ផ្សាររុស្ស៊ី (Russian Market) ស្ថិតនៅលើវិថី Vo Van Kiet ខ័ណ្ឌទី១ ទីក្រុង ហូជីមិញ។ ផ្សារនេះត្រូវបានសាងសង់កាលពីខែមេសាឆ្នាំ២០០៩ ជាមួយផ្ទៃដី ២ពាន់ម៉ែត្រក្រឡា មាន៣ជាន់។ ផ្សាររុស្ស៊ីមានស្ដត់ទំនិញចំនួន២០០ស្តង់ ដែល ដាក់លក់មុខទំនិញរាប់រយប្រភេទ ភាគច្រើនគឺផលិតផលសំលៀកបំពាក់ ម៉ូដ ស្បែងជើងនិងឧបករណ៍ប្រើប្រាស់ជាដើម។ តំលៃទំនិញនៅទីនេះមិនខ្ពស់ជាង ច្រើនបើប្រៀបនឹងទីផ្សារខាងក្រៅទេ ហើយមានគុណភាពល្អដែរ។ ដោយហេត នេះ មានភ្ញៀវទេសចរជាច្រើនកុះករមកទិញទំនិញ។

    លោកស្រី Luu Thi Nga ដែលបានធ្វើអាជីវកម្មរយៈពេល៨ឆ្នាំនៅផ្សារនេះ ឲ្យដឹងថា ការជួញដូរទំនិញនៅផ្សាររុស្ស៊ីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែមានភ្ញៀវទេសចរមកទិញទំនិញប៉ុណ្ណោះទេ ថែមទាំងមានជនវៀត ណាមដែលកំពុងរស់នៅរុស្ស៊ីក៏ប្រាប់សាច់ញាត្តិមកទិញទំនិញនៅទីនេះ ដើម្បី បញ្ជូនទៅរុស្ស៊ីដាក់លក់ទៀតផង។ លោកស្រី Luu Thi Nga ចែករំលែកថា៖

  “ផលិតផលដែលជនរុស្ស៊ីនិយមចូលចិត្តយ៉ាងខ្លាំងបំផុតគឺទំនិញសំរាប់ សិសិររដូវ។ ដោយសារតែនៅរុស្ស៊ី សិសិររដូវអូសបន្លាយក្នុងរយៈពេល៦ខែ ខណៈដែលរដូវស្លឹកជ្រុះនិងរដូវប្រាំងអូសបន្លាយក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ”

      តាមលោក Vu Anh Duongប្រធានគណៈគ្រប់គ្រងផ្សាររុស្ស៊ីថា អ្នកធ្វើអាជីវ កម្មនៅផ្សារនេះភាគច្រើនគឺមនុស្សដែលធ្លាប់សិក្សារៀនសូត្រនិងធ្វើការនៅ សូវៀត។ នាបច្ចុប្បន្ន ក្រៅពីអតិថិជនជាជនជាតិរុស្ស៊ី នៅមានភ្ញៀវទេសចរ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូងអង់គ្លេសនិងអាមេរិកមកផ្សារនេះដើម្បីទិញទំនិញ ទៀតផង។ ជនវៀតណាមដែលមានតម្រូវការទិញខោអាវសំរាប់ដំណើរទស្សន កិច្ចនៅប្រទេសត្រជាក់ឬពលករដែលត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចការងារ នៅឯបរទេសក៏មកទិញទំនិញនៅទីនេះដែរ។ លោក Vu Anh Duong បានឲ្យ ដឹងថា៖

       “គេលក់មុខទំនិញដូចជាសំលៀកបំពាក់រដូវត្រជាក់ដើម្បីបម្រើឲ្យតម្រូវការ របស់អតិថិជនមកពីសហភាពសូវៀតមុននេះនិងប្រទេសអឺរ៉ុបខាងកើតនានា។ ក្រៅពីនោះ ផ្សារក៏មានមណ្ឌលដែលដាក់លក់មុខទំនិញនាំចូលពីរុស្ស៊ីដូចជា៖ ស្បៀងអាហារ គ្រឿងអនុស្សាវរីយ៍ ដើម្បីបម្រើជនវៀតណាមដែលធ្លាប់រស់នៅ រុស្ស៊ីក៏ដូចជាជនរុស្ស៊ីនៅវៀតណាមដែរ។ អាចនិយាយបានថា ផ្សាររុស្ស៊ីជាកន្លែង ជួបប្រាស្រ័យវប្បធម៌មួយរវាងប្រទេសវៀតណាមនិងរុស្ស៊ី”។

    ក៏ដូចជាផ្សាររុស្ស៊ី ហាងលក់ស្បៀងអាហាររុស្ស៊ី Russia Shop ដែលស្ថិត នៅវិថី Vo Van Tan ខ័ណ្ឌទី៣ ក៏ជាទីមកដល់ជាប្រចាំចំពោះជនរុស្ស៊ីនៅទីក្រុង ហូជីមិញដែរ។ បើទោះបីជាហាងនេះមានផ្ទៃដីមិនសូវធំក្ដី ប៉ុន្តែផលិតផលគឺ សម្បូរបែបណាស់ដូចជា គ្រឿងអនុស្សាវរីយ៍ វត្ថុពីសម័យកាលសូវៀតមុននេះ  ស្បៀងអាហារស្រស់បរិសុទ្ធនិងផលិតផលការពារសុខភាពជាដើម។

   ក្រៅពីកន្លែងនានាពោលខាងលើ នៅទីក្រុងហូជីមិញនៅមានផ្សារទំនើប រាប់សិបកន្លែងទៀតដែលធ្វើអាជីវកម្មនូវមុខទំនិញនាំចូលពីរុស្ស៊ី។ នេះមិនត្រឹម តែជាកន្លែងផ្លាស់ប្ដូរទំនិញរវាងវៀតណាមជាមួយរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជា លក្ខណៈវិសេសវិសាលក្នុងជីវភាពរស់នៅរបស់សហគមន៍ជនរុស្ស៊ីដែលកំពុងរស់ នៅទីក្រុងហូជីមិញទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ