ពិព័រណ៍រូបថត “កុមារនៅសម័យសង្រ្គាម”

                     
                     

ពិព័រណ៍រូបថត “កុមារនៅសម័យសង្រ្គាម” - ảnh 1
កុមារទៅសាលារៀន(រូបថត​Internet)

​​​​​​​​​​​​​​​​​​​​​​​                    

Vovworld-លោក Nguyen Cong Hung បានឧទ្ទេសនាមជាមួយកូនប្រុសអាយុ៨ឆ្នាំ
អំពីរូបថតនានាស្តីពីជីវភាពរស់នៅលំបាកលំបិនរបស់កុមារនៅសម័យសង្រ្គាម។ឃើញកូនជក់ចិត្តគយគន់រូបថតស្តីពីបងប្អូនរៀនមេរៀនឬម្តាយរួមជាមួយកូនទៅ
សាលារៀន​លោកមានក្តីសង្ឃឹមថា៖កូននឹងយល់និងមានការខិតខំប្រឹងប្រែងជាច្រើន
ក្នុងជីវភាពរស់នៅខ្លួនឯងលោកមានអារម្មណ៍យ៉ាងខ្លាំងពេលទស្សនារូបថតប្អូនៗ
សិស្សានុសិស្សឆ្លងកាត់លើគ្រប់ការលំបាកដើម្បីរៀនសូត្រពិធីបើកបវេសកាលនានា
ប្រព្រិត្តទៅនៅក្បែរណ្តៅគ្រប់បែកនិងកុមារពាក់មួកចម្បើងទៅសាលារៀន។លោក
 Nguyen Cong Hung ចែករំលែកថា៖”  ខ្ញុំបណ្តើរកូនទៅទស្សនាពិព័រណ៏នេះក្នុងបំណង
ជួយកូនយល់បានអ្វីៗដែលអតីតកាលឪពុកម្តាយបានឆ្លងកាត់ដើម្បីមានការខំប្រឹង
ប្រែងជាច្រើនក្នុងជីវភាពរស់នៅ។ខ្ញុំមានចំណាប់អារម្មណ៍ជាពិសេ​ចំពោះរូបថតកុមារ
នានារៀនសូត្រក្រោមរណ្តៅ    “។


                         

ពិព័រណ៍រូបថត “កុមារនៅសម័យសង្រ្គាម” - ảnh 2
ជីវភាពប្រចាំថ្ងៃរបស់កុមារនៅសម័យសង្រ្គាម”
(រូបថត: Internet)

រូថតធំបំផុតដែលបានព្យួរនៅកណ្តាលបន្ទប់តាំងពិព័រណ៍គឺជារូបថតកុមារីចំនួន២នាក់
ដែលពាក់មួកចម្បើងត្រៀមទៅសាលារៀន។កុមារីទាំង២នាក់នេះមានទឹកមុខធម្មពាតែ
ប្អូនៗមិនដឹងថា៖ខ្មាំងសត្រូវកំពុងទម្លាក់គ្រប់បែកនិងកាំភ្លើងកំពុងបានបាញ់ចេញ។ឥវ៉ែ
ឥវ៉ាន់របស់ប្អូនៗពេលទៅរៀនក្រៅពីសៀវភៅនៅមានបន្ថែមហាប៉ៅថ្នាំនិងមួកចម្បើង
ទៀតផង។ម៉ោងរៀនត្រូវអាក់ខានជាច្រើនលើកដោសារភេរវសញ្ញានិងស្នូគ្រាប់បែកផ្ទុះ។
ប៉ុន្តែកុមារនៅរៀនពូកែនិងច្រៀងសប្បាយទៅវិញ។លោក Nguyen Xuan Lienអាយុជាង
៧០ឆ្នាំបានអោយដឹងថា៖”រូបថតនានាដាក់តាំងនៅពិព័រណ៏នេះបានធ្វើឲ្យលោករំលឹក
ឡើងវិញនូវសម័យដែលលោករួមជាមួយគ្រួសារទៅភៀសសឹក។លោកមាន   ចំណាប់
អារម្មណ៍ខ្លាំងបំផុតចំពោះធម្មពារបស់កូនក្មេង   ។លោកចែករំលែកថា៖” គ្រានោះគ្មាន
ការភ័យរន្ឋត់លើទឹកមុខកុមារទេ។ពេលយន្តហោះមកទម្លាក់គ្រប់បែកឪពុកម្តាយនាំកូន
លាក់ខ្លួនក្រោមរណ្តៅ។រឿងទាំងឡាយប្រព្រឹត្តទៅធម្មតា“។

​​​​​​​​​​​​​​​​​​​​​                      

ពិព័រណ៍រូបថត “កុមារនៅសម័យសង្រ្គាម” - ảnh 3
(រូបថត: Internet)

ជាង៤០ឆ្នាំបានកន្លងផុតទៅហើយ។រូបថតនានាស្តីពីកុមារនៅសម័យសង្រ្គាមដែលបាន
ដាក់ទាំងនៅពិព័រណ៏លើកនេះបានរំលឹកឡើងវិញនូវអនុស្សវរីយ៍ជាច្រើនចំពោះទស្សនិក
ជនពិសេសគឺអ្នកណាដែលធ្លាប់ជាកុមារនៅសម័យសង្រ្គាមក្នុងបណ្តាឆ្នាំ១៩៦៤-១៩៧២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ