ពិសារសត្វល្អិតនៅទីក្រុងហាណូយ-តើមិត្តហ៊ានសាកដែររឺទេ

ពិសារសត្វល្អិតនៅទីក្រុងហាណូយ-តើមិត្តហ៊ានសាកដែររឺទេ - ảnh 1
មុខម្ហូបបាយដំណើបពងស្រមោចជាមុខម្ហូបពិសេសមួយក្នុងចំណោមមុខម្ហូបពិសេសរបស់ហាង“Quan Kien”។ (quankien.wordpress.com)


        Vovworld-កណ្ដបលីងជាមួយស្លឹកក្រូចឆ្មា បាយដំណើបពងស្រមោច​ចង្រិត​
លីងជាដើម បណ្ដាមុខម្ហូបពីសត្វល្អិតនេះមិនចំឡែកចំពោះភ្ញៀវនៅ​ទីក្រុង​ហាណូយទៀតឡើយតាំងពីប៉ុន្មានឆ្នាំកន្លងមក។ “Kien Chim” “Lan Chin”
“Quan Kien” ជាអស័យដ្ឋានមួយចំនួនគួរឲ្យស្គាល់ដល់របស់ភ្ញៀវដែលចង់សាក​
ហើយ​និយមចូលចិត្តបណ្ដាមុខម្ហូបពិសេសប៉ុន្តែសាមញ្ញនេះ

          ខ្ញុំកំពុងមានវត្តមានក្នុងបន្ទប់បាយរបស់ហាង “Quan Kien” អាស័យដ្ឋាន​
លេខ​១៤៣វិថី Nghi Tam ជាកន្លែងដែលបានធ្វើម្ហូបក្នុងអំឡុង៤ឆ្នាំកន្លងមកបំរើ
​ឲ្យ​អតិថិជន​រាប់ម៉ឺននាក់មកពិសារបណ្ដាមុខម្ហូបកែច្នៃពីសត្វល្អិត។ បណ្ដាចុងភៅ​
និងម្ចាស់ហាង លោកស្រី Nguyen Thuy Anh កំពុងធ្វើម្ហូបពីសត្វល្អិតដោយ​ក្លិន​គួរ​
ឲ្យទាក់ទាញ។​ លោកស្រី Thuy Anh បានឲ្យដឹងថា៖

        “ពេលដែលអតិថិជនឈ្នះបានការចាប់អារម្មណ៍ភ័យខ្លាចនាគ្រាដំបូងនិង
សាកពិសារសត្វល្អិតហើយនឹងបានឃើញថាបណ្ដាមុខម្ហូបពីសត្វល្អិតចំឡែក
ណាស់ ឆ្ងាញអស្ចារ្សណាស់។ ឆ្ងាញអស្ចារ្សប្រសិនបើបានពិសារជាមួយស្រារឺ​
ប៉ីយែ។”

        លោកស្រី Thuy Anh បានស្រាវជ្រាវបណ្ដាមុខម្ហូបកែច្នៃដោយសត្វល្អិតនិង​ស្វែងយល់របៀបកែច្នៃដ៏ជោគជ័យមុខម្ហូបជាង៣០ជាមួយសត្វល្អិតចំនួន១៥​
ប្រភេទ។ តាមលោកស្រីថា បណ្ដាអ្នកវិទ្យាសាស្ត្រខាងសត្វល្អិតបានប៉ាន់ស្មាន​ថា​លើពិភពលោកមានសត្វល្អិតប្រមាណ១៧០០ប្រភេទដែលមនុស្សអាចពិសារ​បាន។ រស់ជាតិរបស់ពួកវាពហុបែបណាស់។ ​ដោយភាពពហុបែបនោះ ដូច្នេះ គ្មាន​កំរិត
ណាដើម្បីច្នៃប្រឌិតចេញមុខម្ហូបថ្មីពីសត្វល្អិតឡើយ។ មុខម្ហូបបាយ​ដំណើបពង
ស្រមោចជាមុខម្ហូបពិសេសមួយក្នុងចំណោមមុខម្ហូបពិសេសរបស់ហាង។ Thu Trang អតិថិជនម្នាក់របស់ហាងបានឲ្យដឹងថា៖

        “ខ្ញុំចូលចិត្តស្វែងយល់មុខម្ហូបថ្មី។ ប៉ុន្តែក្នុងពេលប្តីនាំគ្រួសារមកទីនេះ ខ្ញុំ​បាន​
ឃើញសត្វ stink bug លីងលើចានទាបក៏ភ្ញាក់ខ្លួនដែរដោយនឹកដល់ក្លិន​ស្អុយ​របស់វាក្នុងពេលនៅរស់។ ខ្ញុំបានសាកមុខម្ហូបបាយដំណើបពងស្រមោច​មុន​និងបានឃើញថាវាឆ្ងាញ់ណាស់និងចំឡែកទៀត។ បន្ទាប់នោះខ្ញុំបាន​សាក​សត្វ
stink bug និងបានឃើញថាឆ្ងាញដែរ មិនដូចជាគំនិតខ្លួនទេ។ ពីនោះខ្ញុំ​បាន​ចូលចិត្តនិងស្វែងយល់ច្បាស់ជាងអំពីម្ហូបអាហារសត្វល្អិតលើពិភពលោក។ គេ​និយមចូលចិត្តម្ហូបអាហារពីសត្វល្អិតដោយសារវាមានតំលៃជីវជាតិខ្ពស់សំរាប់​
ខ្លួន។”

        យល់បាននូវតំលៃជីវជាតិពីសត្វតូចៗនេះ លោក Dong មានអាយុ៦៤​ឆ្នាំ​ជានិច្ចកាលនាំមិត្តអាយុចាស់ជរាមកពិសារបណ្ដាមុខម្ហូបនៅហាង។

        “ខ្ញុំមានកំរិតឈាមឡើងខ្ពស់ត្រូវដាក់កំហិតពិសារខ្លាញសត្វ។ ដោយហេតុ​នេះខ្ញុំបានផ្ទេរទៅពិសារសត្វល្អិតច្រើនជាង។​នោះជាម្ហូបស្អាតនិងល្អ​សំរាប់ជន​
ចាស់ជរាដូចរូបខ្ញុំ។”

        តាមពិតសត្វល្អិតជាប្រផបម្ហូបអាហារស្អាតនិងសុវត្ថិភាព។ តាមទិន្នន័យ​ស្ថិតិរបស់អង្គការកសិកម្មអង្គការសហប្រជាជាតិ (FAO) ថា​ នាបច្ចុប្បន្នមាន​
មនុស្ស​ប្រមាណ២ពាន់លាននាក់លើពិភពលោកដែលថ្លាប់កែច្នៃនិងពិសារមុខ​
ម្ហូប​ពីសត្វល្អិត។​តាំងពីខែឧសភាឆ្នាំ២០០៨មក FAO បានបំផុសកម្មវិធី​អំពាវនាវ​ចិញ្ចឹមនិងប្រើប្រាស់សត្វល្អិតដូចជាប្រភពម្ហូបអាហារសំខាន់សំដៅធានា​សន្តិសុខស្បៀងអាហារពិភពលោក។ FAO ក៏សង្កត់ធ្ងន់ថា ​សត្វល្អិតជាមុខម្ហូប​ថោកឆ្ងាញនិងជិតស្និទ្ធជាមយយបរិស្ថាន។​ ប៉ុន្តែត្រូវរំលឹកថា មិនមែនជាសត្វ​ល្អិត​ទាំងអស់សុទ្ធតែពិសារបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ