ភូមិភាជន៍ Bat Trang ក្រោមក្រសែភ្នែករបស់អ្នក កាសែតបារាំង១រូប

Vovworld-ផ្លូវធ្វើដំណើរទៅកាន់Bat Trangកាន់តែមានភាពរ៉ូមែនទិចពេល
ដែលគយគន់នៅសង្ខាងផ្លូវគ្របដណ្តប់ទៅដោយស្មៅនិឬស្សីដ៍ខៀវស្រងាត់។ជាលើកដំបូងដែលបានមកដល់វៀតណាម អ្នកកាសែត Yannick Faltបានមក
ទស្សនាភូមិភាជន៍Bat Trang។លោកអោយដឹងថា៖ “   ចំណាប់អារម្មណ៍ដំបូង
របស់ខ្ញុំ នោះគឺជាភូមិសុខសាន្តត្រាណ១។នៅទីនេះមានបរិយាសផងនិងដើម
ឈើខៀវស្រងាត់ផង។អាចនិយាយបានថានេះជាកន្លែង  សុខសាន្តត្រាណ១
ប្រៀបនឹងហាណូយជាកន្លែងពេលណាក៍សភាពអ៊ូអរដោយសូរសំលេង     “។

​​​​​​​​​​​​​​                   

ភូមិភាជន៍ Bat Trang ក្រោមក្រសែភ្នែករបស់អ្នក កាសែតបារាំង១រូប - ảnh 1
ភូមិភាជន៍Bat Trang(រូបថត​VNA)

នៅទីនេះគ្រឿងភាជន៍ត្រូវបានដាក់តាំងនៅគ្រប់ទិសទីពីខាងក្នុងផ្ទះដល់សំយាប
ផ្ទះ។ហាងគ្រឿងភាជន៍ធំតូចដូសឡើងនៅគ្រប់ទិសទីក្នុងភូមិ។មុខទំនិញនៅទីនេះ
មានភាពសម្បូបែបណាស់។
ពេលមកទស្សនាBat Trang  អ្នកណាក៍បានចូលចិត្តទៅផ្សារគ្រឿងភាជន៍ដែរ។ស្នូរ
ជួង ភាជន៍ក៍ដូចជាកែវ ថាសចានបានធ្វើឲ្យបរិយាកាសក្នុងផ្សារកាន់តែអ៊ូអរថែម
ទៀត។បណ្តាផលិតផលនៃផ្សារភាជន៍ Bat Trang  បានធ្វើឲ្យលោក Yannick Faltនឹកដល់ដំបន់ជនបទ១នៃប្រទេសបារាំងជាស្រុកកំណើតរបស់លោក។​​​លោក
អោយដឹងថា៖“   ក្នុងហាងទំនិញ១កន្លែង​ខ្ញុំឃើញឆ្កែសំរាប់លំអជាច្រើន។ប្រការ
នេះបានធ្វើឲ្យខ្ញុំនឹកភ្នូកដល់ដំបន់ Anzat របស់បារាំង។ក្នុងចម្ការរបស់ប្រជាជន 
Anzat គេជានិច្ចកាលដាក់ឆ្កែភាជន៍និងគុមការភ័ណ្ឌ។នៅពេលឃើញគ្រឿងទាំងនេះ
ខ្ញុំសួរដោយខ្លួនឯងថា៖តើរបស់ទាំងនេះមានប្រភពពីភូមិBat Trang វៀតណាមឬយ៉ាង
ណា“។ការចម្ងល់របស់យលោក Yannick Faltត្រូវបានបង​Tung ជាម្ចាស់ហាងគ្រឿង
ភាជន៍១ក្នុងផ្សារអធិប្បាយថា៖ផលិតផលភាជន៍ Bat Trangមិនត្រឹមតែល្បីឈ្មោះ
នៅក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងបាននាំចេញទៅប្រទេសជាច្រើនលើសកលលោក
តាំងពីឆ្នាំ១៩៩០មកម្លេះដែលក្នុងនោះមានបណ្តាប្រទេស EU ជប៉ុន​  កូរ៉េខាងត្បូងនិង
អាមេរិកជាដើម។ផលិតផលភាជន៍ បុរាណរបស់Bat Trangកំពុងបានរក្សាទុកនៅសារមន្ទីរ
Royauxបែលហ្សីក​និងសារមន្ទីរ​Guimet របស់បារាំង។អ្នកភូមិBatTrangជានិច្ចកាលស្វែងរក
វិធីផលិតដែលនាំមកនូវផលិតផលគុណភាពខ្ពស់។ បង​Tungអោយដឹងថា៖“    នៅទីនេះ
យើងខ្ញុំលក់ទំនិញBat Trang១០០%។គុណភាពត្រូវបានធានាទាំងស្រុង។  “

                

ភូមិភាជន៍ Bat Trang ក្រោមក្រសែភ្នែករបស់អ្នក កាសែតបារាំង១រូប - ảnh 2
ឆ្កែសំរាប់លំអ(រូបថត​VNA)

ចំពោះលោក Yannick Faltដំណើទស្សនា ភូមិភាជន៍Bat Trangជាការដំណើទស្សនា១
គួរឲ្យទាក់ទាញបំផុត។បរិយាកាសសុខសាន្តត្រាណផលិតផលប្រណិតនិងទឹកចិត្ត
ស្និទស្នាលរបស់អ្នកភូមិBat Trangបានធ្វើអោយដកជាប់ ក្នុងអារម្មណ៍ ជានិច្ចចំពោះ
ភ្ញៀវទេសចរដូច​រូបលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ