យុវវ័យតំបន់វាលសណ្តទន្លេ Cuu Long និងចលនា «កោះសមុទ្រជាផ្ទះ»

(VOVWORLD) - ពេលដែលរដូវក្តៅមកដល់ម្តងៗ យុវជនតំបន់វាលសណ្តទន្លេ Cuu Long រួមជាមួយយុវជនក្នុងទូទាំងប្រទេសសម្របខ្លួនចូលក្នុងបណ្ដាសកម្មភាពស្ម័គ្រចិត្ត៊ ជាពិសេស នាឆ្នាំ ២០១៨ នេះ យុវជនតំបន់ភូមិភាគណាមណូខាងលិច ឆ្ពោះទៅ តំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាលដោយមានសកម្មភាពជាក់ស្តែង បង្កើត ឡើងការតភ្ជាប់ចំណងមោនសញ្ចេតនារវាងប្រជាជននិងកងទ័ពនៅទីនេះ។
យុវវ័យតំបន់វាលសណ្តទន្លេ Cuu Long និងចលនា «កោះសមុទ្រជាផ្ទះ» - ảnh 1 យុវវ័យតំបន់វាលសណ្តទន្លេ Cuu Long និងចលនា «កោះសមុទ្រជាផ្ទះ»

«ព្រួយបារម្មណ៍នាគ្រាដំបូង- អាឡោះអាល័យពេលរៀបលា» គឺជាការចាប់ អារម្មណ៍រួមនៃសមាជិកសម្ព័ន្ធយុវជនចំនួន ១៤០ នាក់នៃខេត្តក្រុង Can Tho An Giang និង Kien Giang ពេលសម្រេចកម្មវិធី «យុវជនតំបន់ទន្លេ Hau ដើម្បីកោះ សមុទ្រស្រុកកំណើត» ដែលទើបនឹងប្រព្រឹត្តទៅនៅតំបន់យោធភូមិកងទ័ពជើង ទឹកទី ៥ និងឃុំកោះ Tho Chu ស្រុក Phu Quoc ខេត្ត Kien Giang។

នៅបណ្ដាតំបន់មកដល់ទាំងនេះ សមាជិកសម្ព័ន្ធយុវជនទាំងអស់បានចូល រួមរៀបចំពិធីបើការដ្ឋានសងសង់សំណងយុវជន «ដើម្បីសាលាល្អស្អាតសំរាប់ ប្អូនៗ» ជូនអំណោយសំរាប់អ្នកនេសាទដែលមានស្ថានភាពលំបាក គ្រួសារគោល នយោបាយ គ្រួសារកម្មភិបាលយុទ្ធជនសមាជិកសម្ព័ន្ធយុវជននិងសិស្សដែល មានស្ថានភាពលំបាក។ រួមជាមួយគ្នានោះ ពួកគេបានរៀបចំពិធីបុណ្យ «កុមារភាពជាមួយកោះសមុទ្រស្រុកកំណើត» ដោយមានសកម្មភាពសម្បូរបែប ដូចជា៖ ល្បែងកំសាន្តប្រជាប្រិយ ប្រគល់សម្ភារៈសិក្សាគ្រប់ប្រភេទ សៀវភៅ សំរាប់កុមារនៅកោះ បោសសម្អាតបរិស្ថានតភ្ជាប់នឹងការផ្សព្វផ្សាយប្រជាជនក្នុង តំបន់ការពារបរិស្ថាន ជាដើម។ Thieu Khanh Linh និស្សិតឆ្នាំទី ៤ ដេប៉ាតឺម៉ង់គរុកោសល្ស មហាវិទ្យាល័យ Can Tho  ដែលបានចូលរួមកម្មវិធី បានចែករំលែកថា៖

«ខ្ញុំឃើញថា៖ អ្នកនេសាទនៅទីនេះរស់រាយរាក់ទាក់ណាស់។ ពេលមក ដល់ទីនេះ ប្រជាជនស្វាគមន៍យើងខ្ញុំយ៉ាងកក់ក្តៅ ពេលប្រគល់ អំណោយ ប្រជាជនទទួលយ៉ាងសកម្មណាស់។ រីឯ បណ្ដាយុទ្ធជនទទួលជួបសន្ទនា ដោយផលិតផលលើកោះ។ ខ្ញុំចាប់អារម្មណ៍កក់ក្តៅយ៉ាងខ្លាំងណាស់ដោយ មោនសញ្ចេតនារវាងតំបន់ដីគោកជាមួយយុទ្ធជនលើកោះ។»

មិនត្រឹមតែបណ្ដាសមាជិកសម្ព័ន្ធយុវជនសប្បាយរីករាយ ប៉ុណ្ណោះទេ ថែមទាំង បណ្ដាយុទ្ធជននៅលើកោះក៏សប្បាយក្រៃលែងពេលរួមដំណើរជាមួយសកម្មភាពស្ម័គ្រចិត្តទៀតផង។ ពលបាល Thach Phep ប្រធានកងអនុសេនាធំលេខ ២ កងវរសេនាតូចលេខ ១ កងវរសេនាធំ ១៥២ ប្រចាំនៅឃុំ Tho Chu ស្រុក Phu Quoc ខេត្ត Kien Giang បានឲ្យដឹងថា៖

«ខ្ញុំមានគោលបំណងថា៖ នាពេលខាងមុខ យុវវ័យជានិច្ចកាលយកចិត្តទុក ដាក់លើសកម្មភាពឆ្ពោះទៅកោះសមុទ្រមាតុប្រទេសច្រើនថែមទៀត ជួយឲ្យ សមាជិកសម្ព័ន្ធយុវជនលើកោះឲ្យមានកំលាំងពលំឆន្ទៈនិងការប្តេជ្ញាចិត្តកាប់ដៃ កាំភ្លើងដ៏រឹងមាំ ការពារសុខសន្តិភាពតំបន់សមុទ្រភូមិភាគត្បូងឆៀងខាងលិច របស់មាតុប្រទេស។»

បញ្ចប់កម្មវិធីដំបូង «យុវជនតំបន់ទន្លេ Hau ដើម្បីកោះ សមុទ្រស្រុកកំណើត» បណ្ដាយុវជនអាវពណ៌ខៀវនៅតំបន់វាលសណ្តទន្លេ Cuu Long  ចាប់ ផ្តើមត្រៀមរៀបចំឲ្យមានសកម្មភាពជាក់ស្តែងផ្សេងៗទៀតនៅខែកក្កដា។ អនុប្រធាន គណៈកម្មការកុមារជំទង់នៃសាលាសម្ព័ន្ធយុវជនខេត្ត Ca Mau (ភាគខាងត្បូង វៀតណាម) លោកស្រី Ho Quy Nhi បានចែករំលែកថា៖     «នៅបណ្ដាតំបន់ឆ្នេសមុទ្រខេត្ត Ca Mau នៅមានប្រជាជនជួបការលំបាក ជាច្រើន។ អាស្រ័យដោយសភាពការណ៍នៅតំបន់និមួយៗ តម្រូវការខ្វះអ្វីមួយ យើងខ្ញុំនឹងជួយឧបត្ថម្ភអ្វីនោះ ជាពិសេស សកម្មភាពសុខុមាលភាពសង្គមសំរាប់ កុមារនិងជនក្រីក្រម្នាក់ឯងត្រូវបានយកចិត្តទុកដាក់យ៉ាងពិសេស។»

        រីឯនៅទីក្រុង Can Tho លេខាធិការសម្ព័ន្ធយុវជនទីក្រុង លោក Dao Chi Nghia បានឲ្យដឹងថា៖ នាពេលខាងមុខ នឹងមានកំលាំងរួមមានយុវជនចំនួន ១០ នាក់ នឹងរួមរស់និងធ្វើការជាមួយប្រជាជននិងយុទ្ធជននៅ Phu Quoc និងកោះ Tho Chu  ខេត្ត Kien Giang ផងដែរ។

        «ប្រគល់ឲ្យប្រិយភាព-ទទួលឲ្យបានសេចក្តីស្រឡាញ់» ទង្វើល្អស្អាតរបស់ យុវជនស្ម័គ្រចិត្តនៅតំបន់វាលសណ្តទន្លេ Cuu Long រីកសាយភាយជាបណ្តើរៗ ក្នុងទូទាំងប្រទេស។ ដំណើរដើម្បីកោះសមុទ្រនឹងមិនបញ្ចប់ត្រឹមនេះទេ នោះគឺ កម្មវិធីនេះនឹងត្រូវបានបើកទូលាយជបន្តដើម្បីពេលដែលដំណើរការនីមួយៗបញ្ចប់ នឹងមានយុវជនម្នាក់ៗជាច្រើនមានមោទនភាពថែមទៀតពីខ្លួនឯង អំពីពេលមួយដែលនិស្សិតពោរពេញទៅដោយអត្ថន័យក្នុងការស់នៅអស់ពីកំលាំងកាយចិត្តនិងការទទួលខុសត្រូវចំពោះមាតុប្រទេស ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ