(VOV)_រាវរកនិងបំផ្លាញគ្រាប់មីននៅសេសសល់ពីសង្គ្រាម ជាការងារដ៏គ្រោះ
ថ្នាក់និងធ្ងន់ធ្ងរណាស់ ហើយតែបុរសទើបទទួលរ៉ាប់រងការងារនេះបានប៉ុន្តែ នៅខេត្ត
Quang Tri មាននារីជាច្រើនបានប្រកបមុខរបរនេះ។ចូលរួមគំរោងការណ៍៖ ស្ដារបរិ
ស្ថានឡើងវិញ និងជំនះពុះពារលើផលវិបាកពីសង្គ្រាម (Restore the Evironmentand
Neutralie the Effects of war – RENEW ) បច្ចបុប្បន្នមានសមាជិកានានាចំនួន៨នាក់
នៅបន្តខំប្រឹងប្រែងរាវរកនិងបំផ្លាសញគ្រាប់មីន ឃុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នាំមកនូវជីវ
ភាពរស់នៅប្រកបដោយសុខសាន្តត្រាណសំរាប់សហគមន៍។
|
រឿងនិទានអំពីបណ្ដានារីរាវរកនិងបំផ្លាញគ្រាប់មីន |
“បណ្ដានារីធ្វើសកម្មភាពក្នុងបណ្ដាគំរោងការណ៍គ្រាប់បែកមីនរបស់ RENEW
មិនចាញ់បុរសទេ។ គេមានអត្តចរិតប្រុងប្រយ័ត្ន ឧស្សាហ៍ព្យាយាមឆ្លងកាត់លើការ
លំបាក។ គេសម្រេចរាល់ភាកិច្ចដែលបានប្រគល់ជូន។”
នេះគឺជាមតិរបស់បង Le Xuan Tung សមាជិក១នាក់នៅក្នុងក្រុមដោះមីន
លេខ៣ នៃគំរោងការណ៍ RENEW ក្នុងពេលសម្ភាសន៍អំពីបណ្ដាសមាជិកាក្នុង
ក្រុម។ មិនគ្រាន់តែមានបង Le Xuan Tung ប៉ុណ្ណោះទេថែមទាំង សមាជិកផ្សេងៗ
ក្នុងក្រុម សុទ្ធតែបង្ហាញនូវការស្ងើចសរសើរ ចំពោះសមាជិការួមអាជិពជាមួយ
គេដែរ។ នារីទាំង៨នាក់នៅក្នុងក្រុមមានអាយុមិនហួស៣០ឆ្នាំឡើយ ដែលក្នុង
នោះមានសមាជិកាវ័យក្មេងបំផុតមានអាយុ២៣ឆ្នាំ។
កញ្ញា Nguyen Thi Thuy អាយុ២៧ឆ្នាំ ដែលបានផ្សាភ្ជាប់ជាមួយគំរោងការណ៍ RENEW ជាង៣ឆ្នាំហើយ បានចែករំលែកថា៖ ប្រសូត្រនិងធំដឹងក្តីនៅលើតំបន់ដី
Quang Tri នេះ ហើយបានឃើញគ្រោះថ្នាក់ បណ្ដាលអោយមនុស្សរងរបួសជាច្រើន
ដោយគ្រាប់មីននៅសេសសល់ពីសង្គ្រាម។ នៅពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ កញ្ញា Nguyen Thi Thuy បានចុះឈ្មោះចូលរួម RENEW ។
កញ្ញា Nguyen Thi Thuy បានអោយដឹងថា៖
“នៅពេលមិនទាន់បានចូលរួមគំរោងការណ៍ ឃើញគ្រាប់មីន ខ្ញុំភ័យខ្លាច
ណាស់។ ក្រោយពីពេលចូលរួម RENEW ខ្ញុំមិនភ័យខ្លាចដូចពីមុនទៀតឡើយ។
ដោយសារ ខ្ញុំបានបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ ហើយថែមទាំងមានការគាំទ្រពី
ឥពុក ម្ដាយទៀតផង។”
ក្រុមរាវរក បំផ្លាញគ្រាប់មីន របស់ Thuy ទទួលបន្ទុកតំបន់ ព្រៃភ្នំ Cam Lo បានជា ក្នុង១ថ្ងៃ កញ្ញា Thuy និងសមាជិកានានាក្នុងក្រុមត្រូវធ្វើដំណើរដោយ
ថ្មើជើងដើរកាត់ព្រៃប្រវែង១០គីឡូម៉ែត្រ ដោយបំពាក់ឧបករណ៍ ម៉ាស៊ីនលើខ្នង់។
កញ្ញា Thuy បានអោយដឹងថា៖
“ ឥឡូវនេះ សមភាពភេទហើយ បានជា ការងារណាដែលបុរសធ្វើបានគឺនារី
ក៏ធ្វើបានដែរ។ ជារៀងរាល់ថ្ងៃក្រុមនាងខ្ញុំបានដើរឆ្លងកាតព្រៃ ជ្រោះ ក្នុងធាតុអា
កាសក្តៅជារៀងរាល់ថ្ងៃ។ ទោះបីជាការងារនេះលំបាកលំបិនក្តៅ ប៉ុន្តែ បងប្អូន
យើងខ្ញុំជានិច្ចកាលខំប្រឹងប្រែង។ ទន្ទឹមនឹងនោះ បុរសៗក្នុងក្រុមក៏បានជួយ
ឧបត្ថម្ភនិង លើកទឹកចិត្តយើងខ្ញុំដែរ។”
|
កញ្ញា Nguyen Thi Trang |
ក្នុងធាតុអាកាសដ៏ក្តៅ កញ្ញា Nguyen Thi Trang សមាជិកាបច្ចេកទេសវ័យក្មេង
បំផុតក្នុងក្រុមស្រាវជ្រាវគ្រាប់មីន នៅតែខំប្រឹងប្រែងរាវរកគ្រាប់មីន និងយុទ្ធភ័ណ្ឌ
មិនទាន់ផ្ទុះលើផ្ទៃដីទាំងសង្ទីម៉ែត្រដោយមានការប្រុងប្រយ័ត្នខ្ពស់។
Trang ប្រឡង់ និងចូលធ្វើការនៅ Renew បានពីរឆ្នាំហើយ បន្ទាប់ពីពេល
បញ្ចប់ការសិក្សារនៅសាមាមធ្យមសិក្សាឱសថ Quang Tri ។ ក្រៅពីការងាររាវរក
គ្រាប់មីន Trang នៅទទួលបន្ទុកផ្នែកសុខាភិបាលសំរាប់ក្រុមទៀតផង។ កញ្ញា
Nguyen Thi Trang បានអោយដឹងថា៖
“ នៅពេលទើបចេញពីសាលារៀន ខ្ញុំមិនគិតថាយើងនឹងប្រកបមុខរបរនេះទេ។
ប៉ុន្តែ បានឃើញគ្រោះថ្នាក់ជាច្រើនបង្កឡើង ដោយគ្រាប់មីន បានជាខ្ញុំសម្រេចចិត្ត
ផ្សាភ្ជាប់ជាមួយមុខរបរនេះ ដោយមានគោលបំណងរួមវិភាគទានកសាងស្រុកកំណើតអភិវឌ្ឍន៍ សុខសាន្តត្រាណ។”
គំរោងការណ៍ Renew មានសមាជិកាចំនួនជាង៣០% ដែលក្នុងនោះ ផ្នែកបច្ចេក
ទេសមានបរិមាណនារីច្រើនបំផុត។ បង Ngo Xuan Hien កម្មាភិបាល ផ្នែកផ្សព្វផ្សាយ
នៃគំរោងការណ៍ Renew បានអោយដឹងថា៖
“ តាមរយៈសកម្មភាពនានា យើងខ្ញុំបានឃើញថា៖ សមាជិកាធ្វើការមិនចាញ់បុ
រសទេ។ បណ្ដាសមាជិកកានេះសុទ្ធតែឧស្សាព្យាយាម សម្រេចរាល់ភារកិច្ចដែលបាន
ប្រគល់ជូន។”
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រួមជាមួយសមាជិកផ្សេងៗទៀត បណ្ដាសមាជិកានៅក្នុង
គំរោងការណ៍ Renew បានទៅដល់គ្រប់កន្លែងនៅខេត្ត Quang Tri ដើម្បីរាវរកនិងបំផ្លាញ
គ្រាប់មីនរាប់សែនគ្រាប់។ ដោយមានគោលបំណងមិនទុកអោយមានអ្នករងរបួស
ដោយគ្រាប់មីនទៀតទេ សមាជិកាទាំងឡាយនៅគំរោងការណ៍ Renew នៅខំប្រឹង
ប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីនាំមកនូវបរិយាកាសខៀវស្រងាត់ សុខសាន្ត
ត្រាណ សំរាប់តំបន់ខេត្ត Quang Tri ៕