រឿងអំពីលោកតាអាមេរិកលក់ត្រកួននិងលោកយាយផ្សារចម្ការ
NHAT QUYNH (PV VOV tại Mỹ) -  
(VOVWORLD) /  
|
ពេញមួយថ្ងៃ ក្នុងពេលលក់ទំនិញ លោក Jean មិនសូវនិយាយស្ដីឡើយ។ (VOV) |
Vovworld- តាំងពីព្រលឹមស្រាងៗ បុរសមានអាយុជាង៧០ឆ្នាំកំពុងឧស្សាហ៍
ព្យាយាមធ្វើការនៅចម្ការ។ លោកបានឲ្យដឹងថានោះជាពេលពិសារកាហ្វេព្រឹក
របស់លោករហូតក្នុង៣០ឆ្នាំកន្លងមក។ នេះគ្រាន់តែជាការងារប្រចាំថ្ងៃរបស់អ្នក
ម្ចាស់ចម្ការល្បីឈ្មោះនៅទីក្រុងវ៉ាស៊ីនតោននេះ ដែលសហគមន៍ជនវៀតណាម
នៅទីនេះហៅថា ផ្សារចម្ការ។ បានហៅថាផ្សារ ប៉ុន្តែនេះត្រឹមតែជាចម្ការដាំបន្លែ
របស់ប្តីប្រពន្ធលោក Jean និងលោកស្រី Ngo Thi Boc នារីមួយរូបមានដើមកំណើត
នៅខេត្ត Hung Yen វៀតណាម។ ចម្ការរបស់លោកស្រី Boc មានភ្ញៀវជាច្រើន
ដូច្នេះបានហៅថាផ្សារគឺត្រឹមត្រូវដែរ។មិនត្រឹមតែជនវៀតណាមប៉ុណ្ណោះទេថែម
ទាំងភ្ញៀវលោកខាងលិច ចិន ឥណ្ឌាក៏ស្គាល់ដល់ផ្សារចម្ការដែរ។ សប្ដាហ៍ណា
លោកស្រី Ania Sowinska ជន១នាក់នៅរដ្ឋ Virginia ក៏មកទីនេះម្ដងដែរ។
“ខ្ញុំចូលចិត្តផ្សារចម្ការពីព្រោះជិតផ្ទះនិងខ្ញុំអាចសួរដោយផ្ទាល់ម្ចាស់ចម្ការ
អាចរកទិញបណ្ដាបន្លែដែលគ្មាននៅហាងធម្មតា។ បន្លែនៅទីនេះមានរស់ជាតិ
ឆ្ងាញ់ពីព្រោះថាវាស្រស់ ត្រូវបានប្រមូលចំពេលវេលានិងមិនអស់រយៈពេលដឹក
ជញ្ជូនយូរឡើយ។”
ប្តីប្រពន្ធលោកស្រី Boc អ្នកណាក៏មានការងាររៀងៗខ្លួនដែរ។ ពេញមួយថ្ងៃ
ក្នុងពេលលក់ទំនិញ លោក Jean មិនសូវនិយាយស្ដីឡើយ។ លោកស្រី Boc បាន
ឲ្យដឹងថា គាត់មិនសូវនិយាយស្ដីជាមួយអ្នកណាទេ ពីព្រោះថា គាត់អៀន។ មុន
នេះមានកាសែតអាមេរិកមកសួរ គាត់ក៏លាក់ខ្លួនដែរ។លោក jean មិនសូវនិយាយ
ប៉ុន្តែលោកស្រី Boc រូសរាយរាក់ទាក់ណាស់។ មានរឿងអ្វីលោកស្រីក៏និយាយដែរ។
“ឪពុកខ្ញុំធ្វើការឲ្យកងទ័ពបារាំង។ ក្រោយពេលរំដោះរដ្ឋធានីនាឆ្នាំ១៩៥៤ គ្រួសារខ្ញុំទៅភាគខាងត្បូង។ ពេលនោះខ្ញុំទើបមានងាយុ៧ឆ្នាំ។ ដល់ឆ្នាំ១៩៦៨ ជនអាមេរិកមកវៀតណាមជាច្រើន ដុច្នេះគេផ្សាយលើកាសែតរកអ្នកធ្វើការ។ ខ្ញុំបានចុះឈ្មោះធ្វការនៅសណ្ឋាគារមួយមានជនអាមេរិកស្នាក់នៅជាច្រើន។”
|
ចម្ការបន្លែ (VOV) |
នាចុងសប្ដាហ៍នីមួយៗ លោកស្រី Boc បានយកបន្លែមកលក់ឲ្យសហគមន៍ជា
វៀតណាម។ នាឆ្នាំ១៩៨០ ប្តីប្រពន្ធលោកស្រីទិញបានផ្ទៃដីជាង១ហិតតា នាបច្ចុប្បន្ន
គឺផ្សារចម្ការ។លោកស្រី Boc បានឲ្យដឹងថា បន្លែនៅអាមេរិកមិនខ្វះទេប៉ុន្តែមិនសូវ
ឆ្ងាញ់ឡើយ។
“រាប់សិបឆ្នាំនេះផ្សាភ្ជាប់នឹងរបរដាំបន្លែ ពេលណាក៏ដូច្នេះដែរខ្ញុំបានភ្ញាក់ពីដំណេកពីម៉ោង៣ព្រឹកធ្វើការដល់ម៉ោង១១យប់។ ជាពិសេសនៅរដូវក្ដៅត្រឹមតែបាន
សំរាក់ប៉ុន្មានម៉ោងតែប៉ុណ្ណើទេ។ ខ្ញុំបានឃើញ សប្បាយក្នុងពេលមានអ្នកមកនិយាយ
ថាដោយសារយើងខ្ញុំទើបគេមានបន្លែស្រស់ឆ្ងាញ់ដើម្បីពិសារ។”
ប្តីប្រពន្ធលោកស្រី Boc បានកើតកូនស្រី៣នាក់ សុទ្ធតែរីកធំធាត់មានមាន
ជីវភាពដោយឡែក។ ក្នុងពេលចុងខែវិច្ឆិកាជាប្រចាំឆ្នាំប្តីប្រពន្ធលោកស្រីបានត្រឡប់
ផ្ទះនៅរដ្ឋ Florida ដើម្បីជៀសវាងរដុវត្រជាក់។ បណ្ដាភ្ញៀវត្រុវរងចាំដល់ខែមេសា
ឆ្នាំក្រោយទើបនឹងបានទិញបណ្ដាប្រភេទបន្លែដែលលោកស្រី Boc ដាំក្នុងពេលវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោននាចុង និទាឃៈរដូវ៕
NHAT QUYNH (PV VOV tại Mỹ)
-VOVWORLD