|
រៀនភាសាវៀតណាមដើម្បីស្វែងយល់បន្ថែមអំពីប្រទេសវៀតណាម (VNA) |
(VOVworld) – សំដៅឆ្លើយតបនឹងតម្រូវការរៀនភាសាវៀតណាមរបស់
ជនបរទេសដែលកំពុងធ្វើការនិងរស់នៅវៀតណាម ការបង្រៀននិង
រៀនសូត្រ ភាសាវៀតណាមកាន់តែអភិវឌ្ឍន៍តាំងពីរបៀបរៀបចំថ្នាក់
ដល់របៀបបង្រៀនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីប្រសិទ្ធភាពសំដៅ
ពង្រឹងនិងអភិវឌ្ឍន៍ភាសាការរៀនសូត្រភាសាវៀតណាមក៏រួមចំណែក
ផ្សព្វផ្សាយវប្បធម៌និងជួយឧបត្ថម្ភប្រជាពលរដ្ឋបរទេសស្វែងយល់បន្ថែម
ហើយស្រឡាញ់ទឹកដីនិងមនុស្សវៀតណាមថែម ទៀត។រស់នៅនិងធ្វើការ
នៅទីក្រុងហាណូយ លោក Choi Byung Joon ប្រជាពលរដ្ឋកូរ៉េខាងត្បូង
មួយរូបមានអាយុ ៥២ ឆ្នាំ បានរៀនសូត្រភាសាវៀតណាមក្នុងរយៈពេល
៣ ឆ្នាំហើយ។ មុននេះ លោកបានរៀនភាសាវៀតណាមអស់មួយឆ្នាំនៅ
ស្រុកកំណើត។ ចែករំលែកស្តីអំពីការលំបាកលំបិនក្នុងការរៀនភាសា
វៀតណាមលោកចាត់ទុកថា៖
«ខ្ញុំគិតថា៖ ពិបាកបំផុតក្នុងពេលរៀនភាសាវៀតណាមគឺការបញ្ចេញ
សូរសំលេងទាំង ៦ ខុសពីគ្នា។ ដោយសារ ចំពោះយើងខ្ញុំ សម្លេងខ្ពស់ទាបទាំង
នេះមិនស្គាល់ដល់ទេ។ ម្យ៉ាងទៀត មនុស្សមួយចំនួនមិនយល់ពីបញ្ចេញសំលេង
ទេ ។ ដូច្នេះ ដោយជួនកាល ប្រជាពលរដ្ឋវៀតណាមមិនយល់អ្វីដែលយ៉ាងចង់
និយាយនោះទេ។»
វាយតំលៃភាសាវៀតណាមគឺជាភាសាពិសេសអស្ចារ្យនោះ លោក Choi
Buyng Joon បានសម្រេចមកកាន់វៀតណាមសំដៅបន្តការរៀនសូត្ររបស់
ខ្លួនជាមួយគ្រូបង្រៀនវៀតណាមដើម្បីបំប៉នសមត្ថភាពជួបប្រាស្រ័យនិង
ទាក់ទងតាមភាសានោះ។ អាស្រ័យដោយរបៀបរៀនសូត្រនិងហ្វឹកហាត់ឲ្យ
បានសមស្រប កំរិតភាសាវៀតណាមរបស់លោក Choi កាន់តែត្រូវបានកែ
លំអពីមួយថ្ងៃទៅមួយថ្ងៃ។
«ក្រោយពីមកដល់វៀតណាម ខ្ញុំបន្តរៀនភាសាជាមួយគ្រូបង្រៀនដែល
ចេះ និយាយភាសាកូរ៉េ។ ប៉ុន្តែ កំរិតភាសាវៀតណាមរបស់ខ្ញុំមិនកែលំអទេ
ដោយ សារ ខ្ញុំបានប្រើប្រាស់សាភាកូរ៉េច្រើនក្នុងពេលដែលរៀនសូត្រ។ ដោយ
ហេតុនេះ ខ្ញុំបានចាប់ផ្តើមរៀនជាមួយអ្នកគ្រូថ្មីមួយរូបពីឆ្នាំទៅមិញដែល
មិនចេះភាសាកូរ៉េទេ។ ខ្ញុំឃើញថា៖ ភាសាវៀតណាមរបស់ខ្លួនទទួលបានការ
បោះជំហានច្រើន។»
ក៏ជួបការលំបាកក្នុងការបញ្ចេញសម្លេងខ្ពស់ទាបទាំង ៦ ក្នុងភាសា
វៀតណាម លោក Kim Jin Soo ប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយរូបទៀត
មានអាយុ ៣៧ ឆ្នាំ បានចែករំលែកថា៖
«ក្នុងពេលមកប្រទេសវៀតណាមជាលើកដំបូង ខ្ញុំបានសាកល្បង
និយាយ ភាសាវៀតណាមជាមួយប្រជាជននៅទីនេះ ប៉ុន្តែ គេមិនយល់
ខ្ញុំទេ។ ប្រការនេះធ្វើឲ្យខ្ញុំស្ទាក់ស្ទើណាស់។ នាពេលថ្មីៗនេះ មនុស្សជាច្រើន
នាក់អាច យល់ក្នុងពេលដែលខ្ញុំនិយាមភាសាវៀតណាម ហើយខ្ញុំសប្បាយ
រីករាយ ណាស់។»
ចែករំលែកអំពីរបៀបរៀនភាសាវៀតណាមប្រកបដោយប្រសិទ្ធភាព
លោក Kim Jin Soo បានចាត់ទុកថា៖
«ដើម្បីរៀនសូត្រភាសាវៀតណាមល្អ ក្រៅពីការរៀនសូត្រនៅមូលដ្ឋាន
បង្រៀនភាសាវៀតណាមសំរាប់ជនបរទេស ខ្ញុំតែងតែជួបប្រាស្រ័យជាមួយ
ជន វៀតណាម ទៀតផង។ ខ្ញុំក៏ចូលរួមយ៉ាសកម្មក្នុងសកម្មភាពវប្បធម៌នៅ
ទីនេះ ដូចជា មើលខ្សែភាពយន្តនិងស្តាប់កំសាន្តតូរ្យតន្ត្រីវៀតណាម ផងដែរ។»
គឺជានិស្សិតមួយរូបនៃវិទ្យាស្ថានបណ្ដុះបណ្ដាលសារព័ត៌មាននិងឃោសនា
កញ្ញា Nguyen Thu Hien នៅដើរតួនាទីរបស់អ្នកបង្រៀនភាសាវៀតណាមសំរាប់
ជនបរទេសដោយមានបទពិសោធន៍បង្រៀនអស់រយៈពេល ២ ឆ្នាំ។ សិក្ខាកាម
ភាគច្រើនមកពីចិនកូរ៉េខាងត្បូងនិងជប៉ុន។ មានសិស្សមួយចំនួននាក់ទៀត
មកពី ទ្វីបអឺរ៉ុបផងដែរ។ ផ្តោតទៅលើការបង្រៀនសិក្បារៀនសូត្រភាសាវៀតណាម
កញ្ញា Nguyen Thu Hien បានចាត់ទុកថា៖
«ចំពោះខ្ញុំ ការលំបាកធំបំផុតគឺធ្វើយ៉ាងម៉េចដើម្បីផ្សាយភាពស្អាតនៃភាសា
វៀតណាមដល់សិក្ខាកាម ដើម្បីគេយល់ច្បាស់ហើយអាចប្រើប្រាស់ក្នុងជីវភាព រស់
នៅប្រចាំថ្ងៃ។ ជាពិសេស ចំពោះសិក្ខាកាមមកពីប្រទេសនានាដែលប្រើប្រាស់
ភាសានិមិត្តសញ្ញា គេជួបប្រទះច្រើនក្នុងការសរសេរស្រៈ។»
ដើម្បីជំនះពុះពារលើការលំបាករបស់សិក្ខាកាមទាំងនេះ អ្នកគ្រូ Nguyen
Thu Hien បានឲ្យដឹងថា៖
«ដើម្បីសិស្សទទួលបានការបោះជំហានជាប្រចាំថ្មី ក៏ដូចជា ដកបទពិសោធ
ន៍ ខ្ញុំរំលឹកជាច្រើនលើកជាច្រើនសាមេរៀនចាស់ៗ ហើយជួសជុលយ៉ាងម៉ត់ចត់
ការបញ្ចេញសំណាង។»
អាចនិយាយបានថា៖ ការទាក់ទងជាមួយភាសាថ្មីមួយចំពោះមនុស្សម្នាក់ៗ
មិនជាការងាយស្រួលទេ។ ការបង្រៀននិងសិក្សារៀនសូត្រភាសាវៀតណាមមិន
ប្លែកពីធម្មតាទេ។ ប៉ុន្តែ រៀនយ៉ាងម៉េចដើម្បីជំនះពុះពាររាល់ការលំបាកគឺផ្អែកទៅ
លើមុខសញ្ញាម្នាក់ៗ។ ក្រៅពីគោលដៅជួបប្រាស្រ័យ រៀនសូត្រភាសាវៀតណាម
ល្អនឹងជួយជនបរទេសស្រឡាញ់ភាពស្អាតនៃភាសាវៀតណាមថែមទៀត។