(VOV5)_ចំពោះអ្នកស្រឡាញ់ចូលចិត្តសិល្បះសម្ដែងតុក្កតាប្រពៃណី ល្ខោន
ស្បែកកម្ពុជាជាប្រភេទសិល្បះសម្ដែងដ៏វិសេសវិសាលមួយ ទាក់ទាញការយកចិត្ត
ទុកដាក់ជាច្រើនពីទស្សនិកជន។ តាមរយៈផ្ទាំងសំពត់សរអោយឆ្លុះស្រមោលចេញ
ជារូប ដោយមានពន្លឺភ្លើងដែលគេដុតនៅផ្នែកម្ខាង សិល្បករបានបញ្ជូលវិញ្ញាណ
របស់ខ្លួន ចូលក្នុងរូបតុក្កតានិមួយៗ និទានរឿងអំពីទឹកដី អំពីមនុស្សកម្ពុជាជូនចំ
ពោះទស្សនិកជន។
|
ល្ខោនស្បែក-ប្រភេទសិល្បះសម្ដែងវិសេសវិសាលរបស់ប្រទេសកម្ពុជា |
មានការសន្មតខុសៗគ្នាជាច្រើនស្ដីពីការកកើតប្រភេទសិល្បះដ៏វិសេសវិសាល
នេះ។ អ្នកជំនាញការជាច្រើនបានចាត់ទុកថា៖សិល្បះនេះចាប់បដិសន្ធិពីសតវត្សរ៍
ទីមួយ ចាប់ពីពេលវីរកថាឥណ្ឌាត្រូវបាននិទានតាមរយៈល្ខោនស្បែក បំរើព្រះម
ហាក្សត្រនិងរាជវង្សខ្មែរ។ អ្នកជំនាញការផ្សេងទៀតបានចាត់ទុកថា៖ ការសម្ដែង
ល្ខោនស្បែកនេះមានលក្ខណះជំនឿសាសនា។ រីឯ ចំពោះសិល្បករគឹមមាស ស
មាជិកក្រុមសិក្បះសុវណ្ណភូមិ ថា៖ តាំងពីពេលកើតមក លោកបានឃើញលោកតា
ឱពុកផ្សាភ្ជាប់ជាមួយល្ខោនស្បែកនេះហើយតាមចរន្តប្រវត្តិសាស្ត្រ មានល្ខោន
ស្បែកចំនួនបីប្រភេទ៖
“ល្ខោនស្បែកកម្ពុជាមានបីបែបគឺ៖ ស្បែកធំ ស្បែកតូច និងស្បែកពណ៌។
ស្បែកធំ ជាផ្ទាំងស្បែកមានទំហំធំៗ សម្រាប់លេងរឿងរាមកេរ្តិ៍តែម្យ៉ាងប៉ុណ្ណោះ។
ស្បែកតូចជាផ្ទាំងស្បែកមានទំហំតូច សម្រាប់លេងរឿងខ្លី ដែលជារឿងព្រើងនិ
ទានឬរឿងនិពន្ធថ្មីជាដើម។ ស្បែកពណ៌ជាស្បែកដែលគេដាប់ឆ្លាក់ចេញជារូបតួ
អង្គ តាមរឿងផ្សេងៗ ហើយគេលាបផាត់ពណ៌នៅលើផ្ទៃស្បែកទៅតាមរូបនិមួយៗ។”
|
ល្ខោនស្បែក-ប្រភេទសិល្បះសម្ដែងវិសេសវិសាលរបស់ប្រទេសកម្ពុជា |
តាមបណ្ដាសិល្បករថា៖ដើម្បីធ្វើផ្ទាំងស្បែកនិមួយៗនេះគឺត្រូវចំណាយពេល
វេលាជាច្រើន ហើយត្រូវម៉ត់ចត់ទៀតផង។ មានផ្ទាំងស្បែកតូចមានទំហំរាប់សិប
សង់ទីម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែក៏មានផ្ទាំងស្បែកធំមានកំពស់ពី២ដល់បីម៉ែត្រ ទទឹង
ជាងមួយម៉ែត្រ មានទម្ងន់ជិត៤គីឡូក្រាម ហើយពិសេសគឺមានទម្ងន់ជាង៧គីឡូ
ក្រាម។
“រូបតួអង្គក្នុងល្ខោនស្បែកត្រូវបានបង្កើតឡើងពីស្បែកគោមានទំហំធំ។ ដំ
បូងបង្អស់គឺត្រូវសម្អាត ហាលអោយស្ងួត ហើយបន្ទាប់នោះគឺគូរូប លាបពណ៌
និងឆ្លាក់ បង្កើតរូបនានាក្នុងរឿង។”
ល្ខោនស្បែកត្រូវបានសម្ដែងឡើងក្នុងពេលយប់ ដោយប្រើពន្លឺភ្លើង។
មុននឹងពេលសម្ដែងជាសាច់រឿង ក្រុមសិល្បករតែងតែផ្តើមឡើងដោយពិធី
ហោមរោង។ ក្នុងសម្លេងភ្លេងពិរោះៗមានសិល្បករ២នាក់ទៅសម្ដែងរូបតួរអង្គ
ហើយបណ្ដាសិល្បករផ្សេងទៀតឈរនៅខាងក្រោយ ជាអ្នកភ្លេងនិងអ្នកពោល
ដើម្បីរៀបរាប់ដំណើររឿងផង និងពោលសម្ដីសំដៅរបស់តួអង្គខ្លះផង។ នាបច្ចុ
ប្បន្ន ល្ខោនស្បែកតែងតែសម្ដែងនៅក្នុងបណ្ដាពិធីបុណ្យធំៗ សំខាន់ ដូចជា៖
បួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត
ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមាន
មហាជនច្រើនកុះករចូលរួម ។
បានមើលទស្សនាឈុតសម្ដែងរបស់ក្រុមសិល្បះសុវណ្ណភូមិ ក្នុងមហោស្របរ
បាំតុក្កតាអន្តរជាតិ លើកទី៤ នាខែតុលាកន្លងទៅនៅទីក្រុងហាណូយ លោកស្រី
Nguyen Phuong Anh និង លោក Le Minh Duc ទស្សនិកជនវៀតណាមនៅចាំច្បាស់
ឈុតសម្ដែងនេះ៖
“ការសម្ដែងដ៏ពិសេស។ នេះគឺជាការរួមផ្សុំដ៏ល្អឥតខ្ចោះ រវាងរបាំ សូរសម្លេង
រឿងព្រេង និងរូបភាពចល័តនានា។”
“ខ្ញុំឃើញថា៖ទស្សនិកជនស្ទើតែទាំងអស់ប្រមូលផ្តុំការយកចិត្តទុកដាក់ចំ
ពោះក្រុមសិល្បះកម្ពុជា។ នេះជារបៀបសម្ដែងសិល្បះដ៏ថ្មីថ្មោងចំពោះទស្សនិ
កជនវៀតណាម។”
នាបច្ចុប្បន្ន ល្ខោនស្បែកជាប្រភេទសិល្បះសម្ដែងដែលមានវ័យចំណាស់
បំផុតនៅកម្ពុជា។ បណ្ដាសិល្បករជើងចាស់ល្ខោនស្បែកនេះត្រូវបានរដ្ឋចាត់ទុក
ជាបេតិកភ័ណ្ឌរស់ ទ្រព្យសម្បត្ដិដ៏ថ្លៃថ្លារបស់ប្រទេសជាតិ។ រួមជាមួយបណ្ដាប្រ
ភេទសិល្បីសម្ដែងផ្សេងៗទៀត ល្ខោនស្បែកត្រូវបានសម្ដែងនៅពិធីបុណ្យ និង
ទិវាធំៗរបស់ប្រទេសជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ពេលមកដល់ព្រះរាជា
ណាចក្រកម្ពុជាដ៏ស្រស់ស្អាតនេះ៕