ល្ខោន cai luong របស់ភាគខាងជើងនៅដំបន់ភាកខាងត្បូង


ល្ខោន cai luong របស់ភាគខាងជើងនៅដំបន់ភាកខាងត្បូង - ảnh 1
ល្ខោន cai luong របស់ភាគខាងជើងនៅដំបន់ភាកខាងត្បូង (sankhau.com.vn)


        Vovworld-ក្នុងការប្រឡងល្ខោន cai luong ជំនាញទូទាំងប្រទេសឆ្នាំ២០១៥​លើក
នេះ ប្រការដែលធ្វើឲ្យទស្សនិកជន Bac Lieu រង់ចាំនិងចាប់អារម្មណ៍បំផុត​គឺ​ឈុត
សម្ដែងរបស់ក្រុមសិល្បៈ cai luong​ មកពីពីភាគខាងជើង។ គេចង់ទស្សនា​របៀបនិង
ព័ណ៌ដោយឡែកនៃវប្បធម៍ភាគខាងជើងលាយជាមួយប្រភេទល្ខោន cai luong
ប្រពៃណីភាគខាងត្បូងយ៉ាងម៉េច។ លោក Vuu Long Vy នាយក​មជ្ឈមណ្ឌលវប្បធម៍
Bac Lieu បានចែករំលែកថា៖

        “ក្រុមល្ខោន cai luong នៅភាគខាងជើងលើកនេះសុទ្ធតែមានការ​ត្រៀម​រៀបចំ
ដ៏ម៉ត់ចត់។ នាគ្រាដំបូងទស្សនិកជន Bac Lieu ក៏សង្ស័យមិនដឹងថា បណ្ដា​ឈុត
សម្ដែង cai luong ភាគខាងជើងគួរឲ្យទាក់ទាញដែរឬទេ? ប៉ុន្តែពេលបាន​ទស្សនា​
ឈុតសម្ដែងដំបូងគឺឃើញថាឈុតសម្ដែងមានការទាក់ទាញណាស់ហើយក្នុង
​ប៉ុន្មាន​ថ្ងៃក្រោយនោះរោងល្ខោនមិនមានកៅអីនៅទំនេរឡើយ។”

        ក្នុងចំណោមឈុតសម្ដែងចូលរួមប្រឡងនៃក្រុមល្ខោន cai luong មកពីភាគ​ខាង
ជើង អាចនិយាយដល់ឈុតសម្ដែង Mai Hac De នៃរោងល្ខោន cai luong វៀតណាម។
នេះជាវណ្ណកម្មត្រូវបានវិនិយោគម៉ត់ចត់ ជាពិសេសបង្កើត​ចំណាប់​អារម្មណ៍ដោយ
ការប្រើប្រាស់បច្ចេកទេសទំនើបដែលធ្វើឲ្យឆាកល្ខោនល្អស្អាតនិងបង្ហើរកំលាំងរស់
ថ្មីក្នុងប្រភេទល្ខោន cai luong បុរាណ។

        នាយករងរោងល្ខោន cai luong វៀតណាម សិល្បករឆ្នើម Trieu Trung Kien បាន
ឲ្យដឹងថា៖

        “Mai Hac De អាចនិយាយបានថាជាឈុតសម្ដែងបានវិនិយោគដ៏ម៉ត់ចត់​បំផុត​
ពី​មុន​មកនៃរោងល្ខោន cai luong វៀតណាម។​ ដោយការត្រះរិះខំប្រឹងប្រែង​កសាង​
ឈុត​សម្ដែងល្ខោនដោយប្រធានបទប្រវត្តិសាស្ត្រប៉ុន្តែពោពេញទៅដោយដង្ហើម
រស់នៃជីវភាព​រស់នៅនាបច្ចុប្បន្ន នាំមកនូវសារប្រយោជន៍សំរាប់​ជីវភាព​រស់នៅក្នុង
នោះមានការ​អំពាវនាវមហាសាមគ្គីជាតិការពាររឹងមាំអធិបតេយ្យភាពនៃប្រជាជាតិ។”

        តាមបណ្ដាសិល្បករសិល្បការិនីល្ខោន cai luong ភាគខាងត្បូងឲ្យដឹងថា ក្រុម
cai luong នានាមកពីភាគខាងជើង មានឈុត​សម្ដែង​ចូលរួមការប្រឡងគឺយ៉ាងល្អ
មើលដោយមានខ្លឹមសារ ស្និទ្ធស្នាលនឹងជីវភាពប្រចាំថ្ងៃ។ អាចនិយាយដល់​ឈុត
សម្ដែង​កុលបុត្រកុលធិតា Thach Thanh នាគ្រានោះ របស់ក្រុម​ល្ខោន cai luong ខេត្ត
Thanh Hoa ឬឈុតសម្ដែង ការប្រណាំងក្នុងស្រមោលខ្មៅ នៃ​ក្រុមល្ខោន cai luong
ខេត្ត Thai Binh ជាដើម។

        ជាពិសេសគណចាត់តាំងបាននាំក្រុមល្ខោន cai luong មកពីភាគខាងជើង​ទៅ
​សម្ដែងបំរើប្រជាជននៅស្រុកចំនួន៥របស់ខេត្ត Bac Lieu គឺ Hong Dan, Gia Rai, Dong
Hai, Vinh Loi និង Phuoc Long។​សិល្បករឆ្នើម Nguyen Dang Toan ប្រធាន​ក្រុម​ល្ខោន
cai luong ទីក្រុង Hai Phong បានចែករំលែកថា៖

        “ទស្សនិកជន Bac Lieu ក៏ទទួលក្រុមល្ខោន cai luong ភាគខាងជើង​យ៉ាង​កក់ក្តៅ​
ដែលបន្សល់ទុកមកនូវចំណាប់អារម្មណ៍ល្អស្អាត។​​ រាត្រីសម្ដែងនៅស្រុក Hong Dan
ដែល​មិនទាន់ដល់ម៉ោង១៩ប៉ុណ្ណោះប៉ុន្តែទស្សនិកជនបានមកជាច្រើន ពិសេស​​គឺ​
ទស្សនិកជនវ័យក្មេងមកដើម្បីកំសាន្តកម្មវិធីសម្ដែងរបស់ក្រុម។”

        ដោយក្តិស្រលាញ់និងការជក់ចិត្តសំរាប់សិល្បៈល្ខោន cai luong បណ្ដា​សិល្បករ​
សិល្បការិនីមកពីភាពខាងជើងបានសម្ដែងឲ្យទស្សនិកជន Bac Lieu និងបណ្ដាខេត្ត​
ភាគខាងត្បូងនូវឈុតសម្ដែងមានគុណភាពពោពេញទៅដោយ​ចរិតសិល្បៈនិង​ការ​
ចាប់​អារម្មណ៍ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅការប្រឡងល្ខោន cai luong ជំនាញទូទាំងប្រទេស​
ឆ្នាំ​២០១៥។​ រាល់ឈុតសម្ដែងនៃក្រុមល្ខោន cai luong ភាគខាងជើងនិយាយដោយ
​ឡែក​និងក្រុមសិល្បៈនានាដែលចូលរួមការ​ប្រឡងនិយាយរួមបានបណ្ដែតខ្យល់ថ្មី
អំពីការ​ចាប់អារម្មណ៍ ការរៀបចំថ្មី ជិតស្និទ្ធ​ជាងនឹងចង្វាក់សម័យដើម្បីល្ខោន cai luong
បន្ត​ខិត​មក​ជិតនឹង​ទស្សនិកជន​នៅ​គ្រប់ទិសទី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ