វិថីបុរាណហាណូយតាមរយះក្រសែភ្នែកភ្ញៀវទេសចរបរទេស។

(VOVWORLD)- ទោះបីឆ្លងកាត់ការវិវត្តប្រែប្រួល ព្រិត្តិការណ៏ប្រវត្តិសាស្រ្តជាច្រើន ក៏ដោយ​
ក៏ប៉ុន្តែ ហាណូយរាប់ពាន់ឆ្នាំ នៅតែរក្សាបានភាពបុរាណរបស់ខ្លួនដ៏ដែល។​ពេលមក
ទស្សនារដ្ឋធានីហាណូយ​ភ្ញៀវទេសចរមិនអាចរំលងតំបន់វិថីបុរាណដើម្បី ត្រូវបានសម្រប
ខ្លួនទៅក្នុងបរិយាកាសពេញទៅដោយស្លាកស្នាមនៃទីប្រជុំជនបុរាណ១បានឡើយ។ជនបរទេសជាច្រើននាក់ក៏មានអារមណ៏ខ្វល់ខ្វាយតិចតូចៗពេលដើរ កំសាន្តជា
លើកដំបូងតាមបណ្តោយបណ្តាវិថីបុរាណដែលមានហាងលក់ទំនិញជាប់គ្នាជាមួយអ្នក
ទិញអ្នកលក់យ៉ាងអូរអរ។​តែ​អារមណ៏នោះនឹងបាត់ទៅជាបណ្តើរៗពេលគេសង្កេត ឃើញ
ថា៖ការរស់នៅរបស់មនុស្សនៅទីនេះពេញទៅដោយកំលាំងរស់​ សកម្ម​និងក៏ រម្យទម សុភាព
រាបសារដែរ។

វិថីបុរាណហាណូយតាមរយះក្រសែភ្នែកភ្ញៀវទេសចរបរទេស។ - ảnh 1
​វិថីបុរាណ-ព្រលឹងរបស់ហាណូយ(រូបថត៖​​ Internet)
តំបន់វិថីបុរាណហាណូយឬនៅហៅ​តំបន់​៣៦​វិថីសង្កាត់មានចរិត្តលក្ខណះលេច
ធ្លោ១គឺ​ វិថីជាច្រើនមានឈ្មោះដែលចាប់ផ្តើមដោយអក្ស​ “Hang” ដូច​Hang Bac Hang
Thiec Hang Ma Hang Chieu…។វិថីនិមួយៗប្រកបមុខរបរផលិត​ ឬ​​ ជួញដូរ​ផលិតផល​១។
នឹង វិថីណាក៏អូរអរប្រៀបដូចជាភូមិរបរតូច១ដែរ។ ​វិថីបុរាណហាណូយ​នៅទាក់ទាញភ្ញៀវ ទេសចរដោយភាពល្អប្រណិតខាងស្ថាបត្យកម្ម នឹងការរស់នៅរបស់ប្រជាជននៅទី នេះ
ទៀតផង។បណ្តាវត្តបុរាណនៅជ្រៅក្នុងច្រកតូចៗ ​បណ្តាផ្សារនៅតាមបណ្តោយផ្លូវ ទៀម
កាហ្វេចិញ្ចើមថ្នល់​នឹងបណ្តាផ្ទះស្នាកបុរាណ​​មានរាងបំពង់ទ្រវែងជាប់គ្នារដឹក អ្វីទាំងនេះ
បង្កើតជាលក្ខណះពិសេស​គួរឲ្យជក់ចិត្តនឹងចាប់អារម្មណ៏ចំពោះភ្ញៀវទេសចរ​។បង Alan​ ជនជាតិអាមេរីក​១រូប​​ បានមានចំណាប់អារម្មណ៏ថា៖ ខ្ញុំសង្កេតឃើញនូបបរិយាកាស
កក់ក្ដៅពេលមកដល់តំបន់វិថីបយរាណហាណូយ វិថីបុរាណហាណូយមានភាពអូរអរ
ពេញ១ថ្ងៃ​។​ជនហាណូយចិត្តល្អ​នឹងជិតស្និទ្ធណាស់។ ជនបរទេសពេលមកដល់នឹងហា
ណូយ មកដល់នឹងវិថីបុរាណហាណូយ​ ហាក់ដូច ជាត្រូវកួចចូលក្នុងពិភពសិល្បះ
ម្ហូបអាហារ​ដោយបណ្តាម្ហូបល្បីឈ្មោះដូចម្ហូប pho ​បបរត្រី នំបញ្ចុកត្រី​ជាដើម​។​បណ្តា
ម្ហូបអាហារមានរស់ជាតិឆ្ងាញ់ពិសារនឹងជាទីពេញចិត្រ នៅតំបន់វិថីបុរាណនេះធ្វើ
ឲ្យភ្ញៀវទេសចរមានការងឿងឆ្ញល់ជានិច្ច។​បងស្រីKaThy​មកពី កាណាដាបានចែករំលែកថា៖         ខ្ញុំសង្កេតឃើញថា៖បណ្តាម្ហូបអាហារនៅតំបន់វិថីបុរាណហាណូយគឺឆ្ងាញ់ពិសារ ស្អាត​
នឹងបាន​ច្នៃយ៉ាងម៉ត់ចត់ណាស់។ខ្ញុំក៏និយមរស់ជាតិ​គ្រឿងទេសរបស់បណ្តាម្ហូប អាហារ
នៅទីនេះដែរ។

វិថីបុរាណហាណូយតាមរយះក្រសែភ្នែកភ្ញៀវទេសចរបរទេស។ - ảnh 2
​ស៊ីក្លូ-លក្ខណះល្អស្អាតរបស់វិថីបុរាណហាណូយ (​រូបថត៖ Internet)
ក៏ប៉ុន្តែមានមុខម្ហូប១ប្រកបដោយឪជារស់ឆ្ងាញ់ពិសារនឹងពេញនិយមសំរាប់ភ្ញៀវ
 ទេសចរ ​នោះគឺម្ហូបប្រហិតត្រី។ ម្ហូប​ប្រហិតត្រីក្លាយទៅជាល្បីឈ្មោះ​នឹងស្គាល់រហូត
 ដល់ក្លាយទៅជាឈ្មោះរបស់វិថីបុរាណ​១ ​នោះគឺវិថី​ Cha Ca ។​​ពេលមកដល់នឹងតំបន់
វិថីបុរាណហាណូយ ភ្ញៀវទេសចរមិនត្រឹមតែត្រូវបានទទួលទាន បណ្តាម្ហូបអាហារ
ពិសេសដែលមានរស់ជាតិឆ្ងាញ់គួរជាទីគាប់ចិត្រប៉ុណ្ណោះទេ​ ថែមទាំង ត្រូវបានអង្គុយ
ផឹកកាហ្វេ១​​កែវផងនឹងមើលបណ្តាលក្ខណះនៃជីវភាពសាមញ្ញ​របស់ ប្រជាជននៅ
ទីនេះផង​។បណ្តាលក្ខណះពិសេសនៃការរស់នៅនេះឯង​បានបង្កឲ្យមាន ទំនាក់ទាញ
យ៉ាងអស្ចារ្យ​នឹងបន្សល់ទុកនូវចំណាប់អារមណ៏ពិបាក់ភ្លេចក្នុងដួងចិត្រភ្ញៀវ ទេសចរ
ពេលមកដល់ហាណូយ៣៦វិថីសង្កាត់នេះ។ មនុស្សម្នា​ៗមានចំណាប់អារមណ៏ខុសពីគ្នាអំពីហាណូយ​​ តែប្រការដែល​ដក
ជាប់ ក្នុងដួងចិត្រគេគឺ​អនុភាពទាក់ទាញរបស់ជនហាណូយ​នឹងភាពបុរាណ​របស់
វាដែល រួមដំណើរជាមួយហាណូយ១ពេញទៅដោយកំលាំងរស់ ដែលកំពុងផ្លាស់
ប្តូរថ្មីនឹង​​ធ្វើសមាហរណ្ណកម្មទៅក្នុងសកលលោក​ពិ១ថ្ងៃទៅ១ថ្ងៃ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ