(VOV)_ក្នុងដំណាក់កាលនាបច្ចុប្បន្ន សារព័រតមានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ដោយគ្រប់ប្រភេទ ពិសេសគឺកាសែត Online និងទូរទស្សន៍ ប៉ុន្តែផ្នែកផ្សាយសំលេង
នៅរក្សាតួនាទីដ៏សែនសំខាន់ក្នុងដួងចិត្តមិត្តអ្នកស្ដាប់។ ចំពោះមនុស្សជាច្រើន វិទ្យុសម្លេងវៀតណាមបានក្លាយទៅជាមិត្តជិតស្និទ្ធិដែលមិនអាចឃ្លាតឆ្ងាយបានទេ វិទ្យុសម្លេងវៀតណាមបានដិតជាប់ក្នុងដួងចិត្តមិត្តអ្នកស្ដាប់ជាច្រើនជំនាន់។
|
វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់ |
ដូចជាទំលាប់មួយដែលមានរាប់សិបឆ្នាំហើយ ព្រឹកនិមួយៗ លោក Nguyen Van
Tong អតីតប្រធាន មន្តីរវប្បធម៌ ព័ត៍មានទីក្រុងហូជីមិញ បានបើកវិទ្យុសម្លេងវៀត
ណាមដើម្បីស្ដាប់ព័ត៍មាន។ លោក Tong បានអោយដឹងថា៖ កាលនៅចូលរួមសង្គ្រាម ពេលណា លោកក៏ថែទាំវិទ្យុនៅក្បែខ្លួនដើម្បីស្ដាប់ព័ត៍មានដែរ។ លោក
Nguyen Van Tong បានអោយដឹងថា៖
“វិទ្យុសម្លេងវៀតណាមបានរួមវិភាគទានយ៉ាងធំធេង ក្នុងបុព្វហេតុបដិវត្តន៍។ ក្នុងពេលយប់ ដំណើរទ័ព ឆ្លងកាត់ភូមិ ឃុំ នៅទីណា ខ្ញុំក៏ឃើញប្រជាជនស្ដាប់វិទ្យុសម្លេង
វៀតណាម ។ ការជះឥទ្ធិពលរបស់វិទ្យុសម្លេងគឺធំធេងណាស់ មិនអាចចោលបាន
ឡើយ។”
ចំពោះទស្សនិកជន វិទ្យុសម្លេងវៀតណាម ជានិច្ចកាលជាប្រភពព័ត៍មានផ្លូវ
ការ គួរអោយទុកចិត្ត ជូនព័ត៍មានប្រកបដោយលឿនបំផុត។ ដោយបានផ្សព្វផ្សាយ
ពីដីគោក ដល់តំបន់ព្រៃភ្នំ កោះ សមុទ្រ ប្រជាជនវៀតណាមនៅទូទាំងប្រទេសអាច
ស្ដាប់កម្មវិធីផ្សេងៗរបស់វិទ្យុសម្លេងវៀតណាម ។ អ្នកនេសាទ Pham Van Dong តែង
តែនេសាទត្រីនៅតំបន់ប្រជុំកោះ Truong Sa បានអោយដឹងថា៖
“ នៅពេលទំនេរ ខ្ញុំតែងតែបើកវិទ្យុ ដើម្បីស្ដាប់កម្មវិធីស្ដីពីកោះ សមុទ្រ ស្រុក
កំណើត ព័រត៍មាន ចម្រៀងស្ដីពី Hoang Sa និង Truong Sa ។ ចំពោះអ្នកនេសាទយើង
ខ្ញុំ រលកវិទ្យុគឺសំខាន់ណាស់។”
រួមដំណើរជាមួយវិទ្យុសម្លេងវៀតណាមបាន៧០ឆ្នាំកន្លងទៅ មិនគ្រាន់តែមាន
មិត្តអ្នកស្ដាប់នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមិត្តអ្នកស្ដាប់ជាច្រើនកុះករលើទូ
ទាំងពិភពលោកទៀតផង។ ទស្សនិកជន Dmitri Kotenev ជនរុស្ស៊ីមួយនាក់ បាន
អោយដឹងថា៖
“ ខ្ញុំបានស្គាល់ដល់វិទ្យុសម្លេងវៀតណាម តាំងពីឆ្នាំ ២០០៤។ គ្រានោះ ចំនឹង
ឱកាសរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះ Dien Bien Phu របស់វៀតណាម ហើយខ្ញុំ
ចូលចិត្តណាស់។ ពីនោះមក ខ្ញុំបានស្ដាប់ជានិច្ច។ ខ្លឹមសារនៃកម្មវិធីផ្សេងៗរបស់
វិទ្យុសម្លេងវៀតណាម គឺល្អណាស់។ តាមរយៈបណ្ដាព័ត៍មាន និងកម្មវិធីផ្សេងៗ
ខ្ញុំបានស្គាល់ដល់វៀតណាមកាន់តែច្រើន ពីបញ្ហាច្បាប់ ជីវភាពរស់នៅ និងទេស
ចរណ៍។”
|
វិទ្យុសម្លេងវៀតណាមក្នុងដួងចិត្តមិត្តអ្នកស្ដាប់ |
ចំពោះលោក Dmitri Kotenev ក៏ដូចជាមិត្តអ្នកស្ដាប់ជាជនបរទេសផ្សេងៗ
ទោះបីជាមិនទាន់បានមកដល់វៀតណាមក្តី ប៉ុន្តែ តាមរយៈរលកវិទ្យុនេះ ប្រទេស
ទឹកដី និងមនុស្សវៀតណាមកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅ១ថ្ងៃ។ លោក Bill Ball
ទស្សនិកជនអាមេរិក បានអោយដឹងថា៖
“ ខ្ញុំបានស្ដាប់វិទ្យុសម្លេងវៀតណាម តាំងពីបណ្ដាឆ្នាំ១៩៧០ ហើយខ្ញុំចាប់អា
រម្មណ៍ចំពោះកម្មវិធីទាំងឡាយ ជាពិសេសគឺព័ត៍មាន អធិប្បាយ និងវប្បធម៌។ តាម
រយៈវិទ្យុសម្លេងវៀតណាម ខ្ញុំបានឃើញថា៖ វៀតណាមអភិវឌ្ឍន៍ជាច្រើន ហើយ
នៅរក្សាបានអត្តសញ្ញាណដោយឡែករបស់ខ្លួន។ ប្រការនេះល្អណាស់។”
រីឯ ចំពោះ Perche ចំងាយពីទីក្រុងបារីសប្រមាណ២០០គីឡូមែត្រ មានក្លិបមួយ
ប្រមូលផ្តុំមិត្តអ្នកស្ដាប់នានា ដោយមានឈ្មោះ៖ ក្លិបបណ្ដាមិត្តភក្តិរបស់ Radio
Perche ។ បណ្ដាកម្មវិធីនៃវិទ្យុសម្លេងវៀតណាម ជានិច្ចកាលនៅក្នុងបញ្ជីរាយនាម
ស្រឡាញ់ចូលចិត្តជាងគេ របស់សមាជិកទាំងលាយ នៅក្នុងក្លិប ចាប់ពីឆ្នាំ ១៩៨៣
មក។ សមាជិកក្លិប Philippe Marsan បាននឹកឡើងវិញ លើកដំបូងចាប់បានហ្វ្រេកង់
នៃវិទ្យុសម្លេងវៀតណាម៖
“ ខ្ញុំនៅចាំថា៖ ក្នុងថ្ងៃមួយ ខ្ញុំចាប់បានហ្វ្រេកង់របស់វិទ្យុសម្លេងវៀតណាម
សម្លេងល្អណាស់។ ខ្ញុំបានស្រែកឡើងខ្លាំងថា៖ នេះគឺជាវិទ្យុសម្លេងវៀតណាម។
បន្ទាប់នោះ ខ្ញុំបានសរសេរហ្វ្រេកង់នេះ ហើយផ្ញើទៅវិទ្យុសម្លេងវៀតណាម។”
តភ្ជាប់ជាមួយវិទ្យុសម្លេងវៀតណាមបានច្រើនឆ្នាំហើយ សមាជិកជាច្រើននៅ
ក្លិប Percher ទទួលបានរង្វាន់ និងលិខិតបញ្ជាក់ពីវិទ្យុសម្លេងវៀតណាម។ នេះគឺជា
បណ្ដារង្វាន់ដែលមិនអាចកាត់ថ្លៃបានទេ នេះគឺជាសក្ខីភាពអោយការស្រឡាញ់ ចំ
ណងមិត្តភាពជាមួយវិទ្យុសម្លេងវៀតណាមទៀតផង។ ទស្សនិកជន Gilles Gautier
បាននឹកឡើងវិញថា៖
“ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាបង្កើតវិទ្យុ ខ្ញុំបានចូលរួមការប្រឡង់
ស្វែងយល់អំពីវៀតណាម ដោយវិទ្យុរៀបចំឡើង។ ការប្រឡង់នេះល្អណាស់។ ខ្ញុំ
សប្បាយរីករាយណាស់ ដោយបានទទួលរង្វាន់របស់វិទ្យុសម្លេង។ នោះគឺជាលិខិ
តបញ្ជាក់បានស្ដាប់វិទ្យុ និងស្គជាស្ពាន់មួយរបស់វៀតណាម។ ខ្ញុំនឹងរក្សាវាជានិច្ច។”
៧០ឆ្នាំ កសាងនិងអភិវឌ្ឍន៍ វិទ្យុសម្លេងវៀតណាមបានរីកធំធាត់ជានិច្ច ហើយ
ផ្សាយសម្លេងវៀតណាមទៅកាន់គ្រប់ទីកន្លែងលើពិភពលោក។ សេចក្ដីស្នេហារបស់
មិត្តអ្នកស្ដាប់នៅលើទ្វីបទាំង៥នេះ ជាការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះអ្នកធ្វើកា
សែតនៃវិទ្យុសម្លេងវៀតណាម បន្តរួមវិភាគទាន ច្នៃប្រឌិតជានិច្ច ផ្លាស់ប្តូរថ្មី បំពេញ
គ្រប់តម្រូវការរបស់មហាជន៕