វិទ្យុសម្លេងវៀតណាម មិត្តភក្តិជិតស្និទ្ធិរបស់មនុស្សគ្រប់រូប
LUU HUYEN – BUI HANG -  
(VOV 5) /  
(VOV)_នៅសល់២ថ្ងៃទៀតដែល វិទ្យុសម្លេងវៀតណាមនឹងរំលឹកខួបអនុស្សាវ
រីយ៍ លើកទី៧០នៃទិវាបង្កើត (ថ្ងៃទី៧ កញ្ញា ឆ្នាំ ១៩៤៥ -ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០១៥)។
ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមជានិច្ចកាលមានការរួមដំណើរ
ពីមិត្តអ្នកស្ដាប់។ មិត្តអ្នកស្ដាប់ជាច្រើននាក់បានបង្កើតក្លិបនៅបណ្ដាខេត្ត ទីក្រុង
ដើម្បីតភ្ជាប់ សេចក្ដីស្នេហាររលកផ្សាយសម្លេង។
|
វិទ្យុសម្លេងវៀតណាម មិត្តភក្តិជិតស្និទ្ធិរបស់មនុស្សគ្រប់រូប |
“ ខ្ញុំបានស្ដាប់សម្លេងនេះច្រើនដង៖ នេះគឺជាសម្លេងវៀតណាម ផ្សាយពីរដ្ឋធា
នីហាណូយ។ វិទ្យុសម្លេងនេះបានលាន់រន្ធឺ។ ធ្វើអោយរំភើប។”
នេះគឺជាបណ្ដាពាក្យកំណាព្យ ដោយអតីតយុទ្ធជន Ha Phi Hai សមាជិកមួយ
នាក់ ក្នុងក្លិបអតីតយុទ្ធជនស្ដាប់វិទ្យុសម្លេងវៀតណាម នៅទីក្រុង Viet Tri ខេត្ត Phu
Tho និពន្ធ។ លោកHai បានអោយដឹងថា៖ វិទ្យុសម្លេងវៀតណាម បានតភ្ជាប់ជាមួយ
លោក ដូចជាមិត្តភក្តិស្និទ្ធិស្នាលមួយ តាំងពីសម័យកាលសង្គ្រាមមកដលល់នាបច្ចុ
ប្បន្ន។ ការរំជួលចិត្តបំផុត គឺពេលដែលវិទ្យុសម្លេងវៀតណាមជូនដំណឹងថា៖ លោកប្រធានហូជីមិញបានលាចាកលោកហើយ យុទ្ធជនគ្រប់រូប យុទ្ធមិត្តទាំងឡាយរបស់លោក នៅសមរភូមិ Tay Nguyen គ្មានអ្នកណា និយាយជាមួយអ្នកណាឡើយ មាន
តែ ទឹកភ្នែកស្រក់ ហើយយំខ្លាំងប៉ុណ្ណោះ។ វិទ្យុសម្លេងវៀតណាមបាន ប្រកៀកស្មា
ជានិច្ច ក្លាយទៅជាមិត្តរួមដំណើររបស់យុទ្ធជនគ្រប់រូបនាពេលនោះ។ នាបច្ចុប្បន្ន
អាយុបានច្រើនហើយ ប៉ុន្តែ វិទ្យុនៅជាមិត្តភក្តិរបស់លោកដដែល។ លោក Hai ចូល
ចិត្តបណ្ដាកម្មវិធីផ្សាយផ្ទាល់ មានការផ្លាស់ប្តូរជាមួយមិត្តអ្នកស្ដាប់។ ក្នុងកម្មវិធី
ផ្សាយផ្ទាល់និមួយៗ អតីតយុទ្ធជនក្នុងក្លិប បានប្រមូលផ្តុំស្ដាប់ជាមួយគ្នា ហើយ
ទូរស័ព្ទផ្លាស់ប្តូរជាមួយអ្នកនិពន្ធ និងភ្ញៀវអញ្ជើញក្នុងកម្មវិធីនេះ។ តាមលោក Hai
ថា៖ នេះគឺ ជាការផ្លាស់ប្តូរថ្មី របស់កម្មវិធីផ្សាយសម្លេងនាបច្ចុប្បន្ន៖
“ ខ្ញុំឃើញថា៖វិទ្យុជូនដំណឹងទាន់ពេលវេលា។ បន្ទាប់ពីពេលស្ដាប់វិទ្យុនេះ
មានបណ្ដាបញ្ហាអំពីគោលនយោបាយ គោលមាគា៍របស់បក្ស ខ្ញុំផ្សព្វផ្សាយអោយ
ប្រជាជននៅក្នុងតំបន់អនុវត្តតាម ហើយផ្សាយបន្តទៀតអោយកូនចៅទៀតផង។
ខ្ញុំចូលចិត្តកម្មវិធីផ្សាយផ្ទាល់ មានការផ្លាស់ប្តូរជាមួយមិត្តអ្នកស្ដាប់ណាស់។ ខ្ញុំ
មានគោលបំណងថា៖ រលកវិទ្យុសម្លេងវៀតណាមនឹងបានផ្សាយទៅដល់គ្រប់
តំបន់ តំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល នាំសម្លេងរបស់បក្ស និងប្រជាជនទៅដល់
ប្រជាជនគ្រប់រូបក្នុងប្រទេស។”
អាចស្ដាប់វិទ្យុគ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយងាយស្រួល។ នេះ
គឺជាការចែករំលែករបស់លោកស្រី Nguyen Thi Hien សមាជិកា ក្លិបមិត្តអ្នកស្ដាប់
វិទ្យុ នៅភូមិ Lua ឃុំ Viet Hung ស្រុក Que Vo ខេត្ត Bac Ninh។ លោកស្រី Hien បាន
អោយដឹងថា៖ លោកស្រីមិនរំលងកម្មវិធីណារបស់វិទ្យុ ដែលទាក់ទិនដល់កសិកម្ម កសិករ ជនបទ ឬកម្មវិធីអំពីនារីទេ។
“ ខ្ញុះឃើញថា៖កម្មវិធីណាក៏មានអត្ថន័យជាក់ស្ដែង ជាពិសេសគឺបណ្ដាកម្ម
វិធី ដូចជា៖ មិត្តរបស់ប្រជាកសិករ និងជួយគ្នាធ្វើមាន របស់វិទ្យុសម្លេងវៀតណាម។
យើងខ្ញុំបានស្ដាប់ និងផ្សព្វផ្សាយទៅដល់សមាជិកនានាក្នុងក្លិប ហើយពីនោះធ្វើ
មានពីវាលស្រែ។ ខ្ញុំស្រឡាញ់វិទ្យុសម្លេងវៀតណាមណាស់។ យើងខ្ញុំអាចស្ដាប់
វិទ្យុនៅគ្រប់ពេលវេលា ទាំងក្នុងពេលធ្វើការផ្សេងៗទៀត។”
រីឯ លោកស្រី Tran Thi Le Toan សមាជិកាក្លិបស្ដាប់វិទ្យុ ស្រុក Yen Dung ខេត្ត
Bac Giang បានអោយដឹងថា៖ ងើបពីដេក លោកស្រីបានស្ដាប់វិទ្យុ នៅពេលហូប
បាយ ទំនេរក៏ស្ដាប់វិទ្យុ ហើយមុនពេលចូលគេង ក៏ត្រូវស្ដាប់នាទី៖រឿងនិទានក្នុង
ពេលយប់ ហើយទើបចូលគេងបាន។ លោកស្រី Toan បានសម្ដែងនូវការចូលចិត្ត
កម្មនាទីច្រៀងប្រជាប្រិយ និងតន្ត្រីបុរាណរបស់វិទ្យុសម្លេងវៀតណាម៖
“ យើងខ្ញុំមានគោលបំណងថា៖ វិទ្យុសម្លេងវៀតណាមមានបន្ថែមកម្មវិធីល្អ
ជាងទៀត ហើយបញ្ជូលនាទីច្រៀងប្រជាប្រិយ និងតន្ត្រីបុរាណទៀតផង។ យើងខ្ញុំ
ក៏មានគោលបំណងអោយវិទ្យុជូនដំណឹងលឿននិងអធិប្បាយច្បាស់រាល់បញ្ហា
កម្មវិធីផ្សេងៗ ដើម្បីយើងខ្ញុំយល់ដឹងបន្ថែម។”
មិត្តអ្នកស្ដាប់វិទ្យុសម្លេងរាប់លាននាក់ នៅលើគ្រប់តំបន់ ពីតំបន់ព្រំដែន
កោះសមុទ្រ នៅតែតាមដានកម្មវិធីផ្សេងៗ នៅលើរលកផ្សាយសម្លេង ទាំងយប់
ទាំងថ្ងៃ។ ហើយមិនគ្រាន់តែមានក្លិបមិត្តអ្នកស្ដាប់វិទ្យុត្រូវបានបង្កើតឡើងនៅក្នុង
ប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅឯបរទេស បណ្ដាក្លិបមិត្តអ្នកស្ដាប់វិទ្យុសម្លេង
វៀតណាម នៅផ្ញើសំបុត្រនិងទូរស័ព្ទគាំទ្រ និងផ្តល់មតិចំពោះវិទ្យុសម្លេងវៀត
ណាមទៀតផង។ ប្រការទាំងនេះបានសរអោយឃើញថា៖ វិទ្យុសម្លេងវៀតណាម
បានដើរតួនាទីដ៏សែនសំខាន់ ក្នុងដួងចិត្តមិត្តអ្នកស្ដាប់ដែរ៕
LUU HUYEN – BUI HANG
-VOV 5