វប្បធម៌ម្លូស្លារបស់ជនវៀតណាម

វប្បធម៌ម្លូស្លារបស់ជនវៀតណាម - ảnh 1
ទំនៀមទម្លាប់ហូបស្លាម្លូជាលក្ខណៈវប្បធម៌ដ៏ល្អប្រពៃ១របស់ជនវៀតណាម


      VOV-រូបភាពស្ពកម្លូត្រូវបានឆ្លាក់យ៉ាងប៉ិនប្រសបដោយមានផ្លែស្លាស្លឹកម្លូ
ខៀវស្រងាត់ ដែលបានតាំងបង្ហាញនៅទីសការៈបូជា បានសម្តែងយ៉ាងរស់រវឹក
បំផុត​វរិយាកាសវប្បធម៌វៀតបុរាណ ក៏ដូចជាសម្តែងឲ្យទស្សនិកជនឃើញពី
សារៈ​សំខាន់របស់ម្លូស្លាក្នុងជីវភាពវប្បធម៌ ជំនឿរប់សជនវៀតណាម​។ លោក
​Nguyen Van Cuong នាយកសារៈបន្ទីរប្រវត្តិសាស្រ្តជាតិឲ្យដឹងថា៖

        មិនប្រកាន់ថាស្ដេចឬប្រជាជនឡើយ វប្បធម៌ម្លូស្លាត្រូវបានផ្សាភ្ជាប់ជាមួយ
ជីវភាពរស់នៅប្រចំាថ្ងៃរបស់ប្រជាជន។ វប្បធម៌ម្លូស្លាមានឥទ្ធពលខ្លាំង​ក្នុង
ជីវភាពរស់នៅវប្បធម៌សង្គមរបស់ជនវៀតណាម ដូចជា ពិធីបុណ្យសព
អាពារហ៍ពិពារហ៍ និងបង្កើតឡើងលក្ខណៈពិសេសដោយឡែករបស់ជនវៀត
ណាម។

វប្បធម៌ម្លូស្លារបស់ជនវៀតណាម - ảnh 2
វត្ថុដែលប្រើប្រាស់ក្នុងទម្លាប់ ហូបម្លូនៅរក្សាបានតម្លៃនិងកូសសញ្ញានៃទំនៀមទំលាប់១ដែលប្រជាជនវៀត រក្សាតាំងពីរាប់ពាន់ជំនាន់

        វត្ថុបុរាណជាង១រយគ្រឿងដូចជា ថូរកំបោវ ស្ពកម្លូ ត្បាល់បុកម្លូដោយមាន
​រូបរាង វត្ថុធាតុដើមខុសៗពីគ្នា ជាកត្តាជួយឲ្យអ្នកទស្សនាស្រមើស្រមៃអំពី
ទំនៀមទម្លាប់​ហូបម្លូ។បរិវេណដាក់តាំងបង្ហាញក្នុងពិព័រ“វប្បធម៌ម្លូស្លា” ភាគច្រើន
ជា​គ្រឿងសម្ភារៈហូបម្លូស្លារបស់មជ្ឈដ្ឋានអភិជនវៀតណាមក្នុងសត្សវត្ស ទី១៨
និង១៩។ ពិសេស​មានថូរកំបោបុរាណ១តាំងពីរាជកាលស្ដេច Lý ជាវត្ថុតាងនៅ
ក្នុងសម័យកាលយូរបំផុត ត្រូវ​បាន​ឧទ្ទេសនាមក្នុងពិរព័រលើកនេះ។ ធ្វើពី
វត្ថុធាតុត្បូងភ្លឺរលោងប្រណិត​របស់វត្ថុបុរាណនោះ។ ក៏ជាថូរកំបោវដែរ ប៉ុន្តែថូរ
កំបោវ នៃរាជកាល Le Nguyen ត្រូវបានធ្វើជាកាចា មានរូបភាពខុសគ្នា សឲ្យ
ឃើញពីភាពហុបែប​របស់​​ខឿនវប្បធម៌ម្លូស្លាតាមរយៈសម័យកាលនីមួយៗ។ បណ្តាគ្រឿងសម្ភារៈហូប​ម្លូស្លារបស់បណ្តាជនជាតិភាគតិចដូចជា ជន Cham,
ខ្មែរ Tày, Lolo, Van Kieu ។ល។ ត្រូវបានសម្តែងលក្ខណៈពិសេសរបស់វប្បធម៌
ម្លូស្លានៃតំបន់នីមួយៗតាមរយៈ​វត្ថុតាងនីមួយៗ។ ភ្ញៀវទេសចរណ៌បរទេស១
នាក់ ដែលមានវត្តមាននៅ​ពិរព័រឲ្យ​ដឹងថា៖

        ពិរព័រនេះគឺគួឲ្យចាប់អារម្មណ៌ណាស់ ជួយឲ្យខ្ញុំយល់ដឹងបន្ថែមអំពីចំណុច​វប្បធម៌មួយរបស់មិត្ត។ នេះជាលើកដំបូងដែលខ្ញុំបានឃើអវត្ថុទាំងនេះ និងបាន ឃើញគេបៀកម្លូស្លា។

        មិនត្រឹមតែទាក់ទាញអារម្មណ៌ជនបរទេសតែប៉ុណ្ណោះ​ពិរព័រ “វប្បធម៌ម្លូស្លា ” នៅតែទាក់ទាញបានជំនាន់វ័យក្មេងដោយសារលក្ខណៈល្អស្អាតប្រពៃនៃ វប្បធម៌
ជាតិ។ Pham Thủy Anh ឲ្យដឹងថា៖

        យាយខ្ញុំ ជាអ្នកហូបម្លូស្លា ដូច្នេះប្រដាប់ប្រដាដូចជា ត្បាល់បុកម្លូ ថូរកំបោវ ខ្ញុំ
បាន ឃើញតាំងពីមុន។ ប៉ុន្តែថ្ងៃនេះ​ខ្ញុំទើបបានឃើញវត្ថុទាំងនេះដែលធ្វើពីវត្ថុធាតុ
ខុសៗ​ពីគ្នា។

វប្បធម៌ម្លូស្លារបស់ជនវៀតណាម - ảnh 3
ស្លាម្លូជាវត្ថុ ដែលមិនអាចខ្វះបានក្នុងពិធីបុណ្យមួយចំនួន។

        សព្វថ្ងៃ ទំនៀមទម្លាប់ហូបម្លូស្លាមិនបានផ្សព្វផ្សាយដូចតាំងពីមុនទេ ប៉ុន្តែម្លូស្លា
ជាវត្ថុ ដែលមិនអាចខ្វះបានក្នុងពិធីបុណ្យមួយចំនួន។ អ្នកស្រាវជ្រាវ Thanh Hai Duong
ចាត់ទុកថា៖

        វត្ថុតាងនិមួយៗដែលបានតាំងក្នុងពិរព័រនេះសុទ្ធតែផ្តំាផ្ញើរសាររបស់បុព្វ​បុរស។ ទោះបីជាក្នុងពេលអនាគត់យើងមិនហូបស្លាម្លូទៀតក្តី ប៉ុន្តែវប្បធម៌ហូបម្លូស្លានៅតែ
ដិតជាប់ក្នុងអារម្មណ៌របស់ជនវៀតណាមគ្រប់រូប។

        សព្វថ្ងៃ ទំនឿមទម្លាប់ហូបស្លាម្លូមិនពេញនិយមក្តី ប៉ុន្តែវត្ថុដែលប្រើប្រាស់ក្នុង
ទម្លាប់ ហូប​ម្លូនៅរក្សាបានតម្លៃនិងកូសសញ្ញានៃទំនៀមទំលាប់១ដែលប្រជាជនវៀត រក្សាតាំងពីរាប់ពាន់ជំនាន់។ បណ្តាវត្ថុតាងដែលផ្សារភ្ជាប់ជាមួយវប្បធម៌ម្លូស្លាត្រូវ
បានបង្ហាញ​ក្នុងសារៈមន្ទីប្រវត្តិសាស្រ្តជាតិបានឧទ្ទេសនាមពីគំនូ១យ៉ាងគ្រប់គ្រាន់
នៃលក្ខណៈ​ពិសេសក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ