វិលត្រឡប់ស្រុកកំណើតចម្រៀងXoan
PHUONG THUY -  
(VOV WORLD) /  
|
រូបថតInternet |
Vovworld-នៅគ្រប់ទិសទីក្នុង ភូមិ An Thaiប៉ុន្មានថ្ងៃនេះបទចម្រៀង Xoan ជានិច្ចកាលលាន់រន្ទឺឡើង។ជនចាស់ចរារៀនតាមទំនុក Xoanឯកុមារាកុមារី
ច្រៀងតាមលោកយាយនិងអ្នកម្តាយរបស់ខ្លួន។សំណើចនិងសំនៀងXoan របស់ជនគ្រប់រូបគ្របដណ្តប់ពេញផ្ទះរបស់លោកស្រី Nguyen Thi Lich ជា
ប្រមុខក្រុម ចម្រៀង Xoanនៅភូមិ An Thai។ស្តីពីវិញ្ញាសារសិល្បះនេះលោក
ស្រី Lichអោយដឹងថា៖” ចម្រៀង Xoanជារូបភាពសិល្បះពិសេស១របស់
ខែត្រ PhuThoនិយាយដោយឡែកនិងប្រទេសជាតិនិយាយរួម។ ចម្រៀង
Xoanត្រូវបានបញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌការពារបន្ទានិត្រូវបាន
លើកដម្កើង។ភាពស្អាតនៃចម្រៀង Xoanគឺភាពស្អាតខាងពិធីការទំនៀម
ទំលាប់ប្រពៃណីនៃស្រុកកំណើតដូនតា “។
ចំពើបណ្តាកូលបុត នៃស្រុកកំណើតដូនតា PhuTho នោះចម្រៀង Xoan
បានស៊ីជំរៅក្នុអារម្មណ៍និងក្លាយទៅជាចំណែក១មិនអាចកាត់ផ្តាច់ចេញ
ពីជីវភាពរស់នៅខាងស្មារតីរបសើប្រជាជននៅទីនេះឡើយ។លោកស្រី Lichអោយដឹងថែមទៀតថា៖ “កុមារអាយុ៣ឆ្នាំក៍ចេះ ច្រៀង Xoanដែរ។ជនគ្រប់រូបច្រៀងបទចម្រៀង Xoanនិងអង្គភាពណាក៍ចូលចិត្តច្រៀងXoan
ដែរ។នៅ ទីក្រុង Viet Triសព្វថ្ងៃគ្លិបនៃឃុំនិងសង្កាត់ជាច្រើនសម្តែងនូសិល្បះ
ច្រៀងXoan “។
|
រូបថតInternet |
ចម្រៀង Xoanបាននិងកំពុងឧទ្ទេសនាមជាមួយប្រជាជនៅក្នុងនិងក្រៅ
ប្រទេសតាមរយះការប្រឡងនិងកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងវប្បធម៏នានា។ជាពិសេក្នុងពិធីបុណ្យវិហាHung ជាប្រចាំឆ្នាំ(ថ្ងៃទី១០ខែទី៣គិតតាម
ច័ន្ទគតិ)មានអាចខ្វះបានពិធីការចម្រៀង Xoanបានឡើយ។សំនៀង Xoanលាន់រន្ទឺក្នុងអំឡុងពេលប្រព្រិត្តទៅពិធីបុណ្យបង្កើតបរិយាកាស១ពោរពេញ
ទៅដោយអត្តសញ្ញាវប្បធម៏នៃដំបន់ដីស្រុកកំណើតដូនតាស្តេចHung។
ដៀម្បីចម្រៀង Xoanលាន់រន្ទឺជារៀងរហូតអ្នកចម្រៀងជាច្រើននាក់ដែល
ក្នុងនោះមានលោកស្រី Lichបាននិងកំពុងបង្រៀនសិល្បះច្រៀង Xoan
សំរាប់ជំនាន់វ័យក្មេងដោយមិនគិតថ្លៃ។ប្អូន Nguyen Thi Thuy Dung
អាយុ១២ឆ្នាំដែលកំពុងរៀនច្រៀង Xoanនៅផ្ទះលោកស្រី Lichចែករំ
លែកថា៖ “ ឥឡូវនេះមានមិត្តវ័យក្មេងជាច្រើននាក់មិនចូលចិត្តទំនុកXoan
បុរាណទេ។គេគ្រាន់តែចូលចិត្តតន្រ្តីសម័យថ្មី។ខ្ញុំមានបំណងចង់និយាយ
ជាមួយមិត្តទាំងអស់នេះថា៖ចូរស្រឡាញ់និងថែរក្សាសិល្បះនេះកុំឲ្យវារសាត់
បាត់ទៅ “។
ដោយកំលាំងរស់យ៉ាងខ្លាំងក៍ដូចជាសេចក្តីស្រឡាញ់សិល្បXoanរបស់
បណ្តាអ្នកចម្រៀងដូចលោកស្រី Lich ចម្រៀង Xoanនឹងធ្វើដំណើរជា
មួយជីវភាពរស់នៅរបស់អ្នកដំបន់ Phu Tho ជារៀងរហូត៕
PHUONG THUY
-VOV WORLD