សួនច្បាររដូរត្រជាក់ជប៉ុននៅកណ្ដាលរដូវក្ដៅទីក្រុងហាណូយ។
LANH ANH+THU HA -  
(VOV) /  
|
ពិព័ណសម័យជប៉ុនមានឈ្មោះ សួនច្បាររដូវត្រជាក់ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ (songtre.tv) |
VOV-ក្នុងអាកាសធាតុក្តៅនៃរដូវក្តៅនៅរដ្ឋធានីហាណូយ សួនច្បាររដូវ
ត្រជាក់ បានបើកចេញនូវបរិយាកាសត្រជាក់ដើម្បីទស្សនិកជនកំសាន្តនូវភាព
វិសេសវិសាលរបស់សិល្បៈសម័យជប៉ុន។ សួនច្បាររដូវត្រជាក់បានតាំងបង្ហាញវណ្ណកម្មចំនួន៣៥ជាមួយប្រភេទជាច្រើនដូចជាគំនូរព័រ និងវីដេអូសិល្បៈរបស់សិល្បករវ័យក្មេងចំនួន១៤នាក់ជាសមាជិករបស់ក្រុម Micropop សម័យជប៉ុន។
លោក Yoshida នាយករងមជ្ឈមណ្ឌលជួបប្រាស្រ័យវប្បធម៍ជប៉ុនបានឲ្យដឹងថា៖
“នេះជាប្រភេទសិល្បៈពិសេសរបស់ជប៉ុនដែលមិនរងឥទ្ធិពលពីប្រភេទសិល្បៈណាលើពិភពលោក។ បណ្ដាវិចិត្រករវ័យក្មេងបានរួមផ្សំដ៏ប៉ិនប្រសព្វផ្នែក
មេម័រជាមួយផ្នែកលំអិតក្នុងជីវភាពរស់នៅក្លាយទៅជារចនាបទដ៏ច្នៃប្រឌិតមួយ
ដែលហៅថា Micropop។”
វណ្ណកម្មទាំង៣៥ក្នុង សួនច្បាររដូវត្រជាក់ជាទស្សនវិស័យចំនួន៣៥អំពី
ជីវភាពរស់នៅក្នុងសម័យកាលនេះបង្កើតឡើងនូវរចនាបទថ្មីដែលហៅថា
Micropop។ វិចិត្រការិនី Ryoko aoki បានរំលឹកនូវការចាប់អារម្មណ៍របស់ទស្សនិកជន
ក្នុងវណ្ណកម្មរបស់ខ្លួនពីផ្នែកមេម័រប្រមូលផ្ដុំក្លាយទៅជាសុប៉ិនល្អរបស់កុមារវ័យ
នោះគឺបណ្ដាសួនច្បារជនបទមានកុមារីនិងសត្វកំពុងលេងកំសាន្ត។ ជាពិសេស
វណ្ណកម្មវីដេអូរបស់សិល្បករ Koki Tanaka បានថតឡើងវិញបណ្ដារូបភាពលំអិត
នៃសកម្មភាពប្រចាំថ្ងៃប៉ាតុភូតធម្មជាតិដូចជាកង្ហា ចាក់ទឹក ភ្លៀងខ្យល់។ មិត្តវ័យ
ក្មេងជាច្រើននាក់និយមចូលចិត្តសិល្បៈសម័យមានវត្តមាននៅពិព័ណនេះគឺដើម្បីស្វែងយល់និងរកឃើញរចនាបទដ៏ថ្មីថ្មោងនេះ។ Nguyen Thi Minh Anh និស្សិតនារី
មួយរូបនៅទីក្រុងហាណូយបានឲ្យដឹងថា៖
“ខ្ញុំមានអារម្មណ៍និយមចូលចិត្តណាស់ក្នុងពេលដែលបានទស្សនាពិព័ណ
គំនូរជប៉ុន។ ពិព័ណដ៏រស់រវើសពោពេញទៅដោយព័រចម្រុះជួយឲ្យខ្ញុំយល់បន្ថែម
អំពីវប្បធម៍ជប៉ុន។ នាបច្ចុប្បន្នវប្បធម៍ជប៉ុនក៏បានឆ្លងចូលវៀតណាមជាច្រើន។
ប្រការនេះក៏រួមចំណែកបង្កើនទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន។”
រីឯ Ishizaki Shinichi ភ្ញៀវទេសចរណ៍ជប៉ុនមួយនាក់បានចាត់ទុកថា លោកមាន
ភ័ពសំណាងក្នុងពេលបានកំសាន្តបណ្ដាវណ្ណកម្មដ៏វិសេសវិសាលរបស់សិល្បករ
មានស្រុកកំណើតរួមជាមួយលោក។
“ភាពត្រជាក់របស់រដូវត្រជាក់ជប៉ុនត្រូវបានបន្ធូស្រាលដោយកំដៅរដូវក្តៅ
វៀតណាម។ ខ្ញុំបានចាប់អារម្មណ៍ដូច្នេះក្នុងពេលទស្សនាកំសាន្តគំនូររបស់វិចិត្រករ
មានស្រុកកំណើតរួមនៅទីក្រុងហាណូយ។ មកដល់ទីក្រុងហាណូយ មិនត្រឹមតែ
បានកំសាន្តសិល្បៈរបស់វៀតណាមប៉ុណ្ណោះទេថែមទាំងបានទស្សនាកំសាន្តគំនូរ
ស្រុកកំណើតគឺមានអត្ថន័យណាស់។”
បណ្ដាវណ្ណកម្មក្នុងពិព័ណ សួនច្បាររដូវត្រជាក់ បាននាំមកឲ្យមហាជនស្នេហា
សិល្បៈវៀតណាមការចាប់អារម្មណ៍ដ៏ស្រស់ថ្មីអំពីសិល្បៈសម័យជប៉ុន។ ពិព័ណ
បានបើកទ្វាដល់ថ្ងៃទី២៣មិថុនាហើយនឹងរៀបចំនៅទីក្រុងហូជីមិញនាខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ៕
LANH ANH+THU HA
-VOV