សុបិន្តទៅសាលារៀននៅភូមិ Phao

(VOVworld) - នៅកណ្ដាលទីក្រុងហាណូយដ៏សម្បូររុងរឿង មានភូមិតូចមួយដែល
ត្រូវបានគេហៅថា “ភូមិ Phao” (ភូមិបណ្ដែតទឹក) ស្ថិតនៅតំបន់ដី ល្បប់នៅតាមមាត់
ទន្លេ Hong។នោះគឺលំនៅដ្ឋានរបស់អ្នកគ្មានផ្ទះសម្បែងមកពី គ្រប់ទិសទីហើយគេ
កសាងក្បូនឈើដើម្បីរស់បណ្ដែតនៅលើផ្ទៃទឹក។ដោយសារកើតនិងធំដឹងក្ដីក្នុង
លក្ខណៈលំបាកលំបិនដូច្នេះ ចំពោះកុមារនៅទីនេះសុបិន្តទៅសាលារៀនជាអ្វីមួយ
ដ៏សែនឆ្ងាយ។ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការជួយឧបត្ថម្ភយ៉ាងសកម្ម
របស់អង្គការសង្គម រួមជាមួយការខំប្រឹងប្រែងរបស់គ្រួសារនិងឆន្ទៈរបស់ប្អូនៗកុមារ
បានជាសុបិន្តទៅសាលារៀននោះកំពុងក្លាយទៅជាការពិតជាបណ្ដើរៗដោយមិន
អើពើដល់ការលំបាកលំបិនមួយចំនួនឡើយ។
សុបិន្តទៅសាលារៀននៅភូមិ Phao  - ảnh 1
ទិដ្ឋភាពនៃភូមិ Phao

ភូមិ Phao ស្ថិតនៅក្រោយចំការចេក វាលពោតខៀវស្រងាត់ដែលត្រូវបានគេដាំដុះ
លើតំបន់ដីល្បប់ក្រហមនៅក្រោមស្ពាន Long Bien ឆ្លងទន្លេ Hong។គ្រួសារនិមួយៗ
ក្នុងភូមិ រស់នៅក្នុងខ្ទមបណ្ដែតលើផ្ទៃទឹកមួយហើយសកម្មភាពទាំង ឡាយក្នុងជីវ
ភាពរស់នៅប្រចាំថ្ងៃសុទ្ធតែប្រព្រឹត្តទៅលើផ្ទៃទឹក។ដើម្បីបណ្ដែតបាន ប្រជាជនក្នុង
ភូមិប្រើប្រាស់ធុងដែកឬធុងស្នោរ តផ្អោបភ្ជាប់គ្នាឲ្យក្លាយទៅជាក្បូន ។ចំណែក
ជញ្ជាំងនិងដំបូលគឺត្រូវបានប្រក់ដោយបន្ទះឈើ ផ្ទាំងផ្សាយពាណិជ្ជកម្មឬផ្ទាំង
សំពត់ដែលគេប្រមូលផ្ដុំបាន។ខ្ទមនិមួយៗត្រូវបានតភ្ជាប់ជាមួយមាត់ទន្លេ ដោយ
បន្ទះឈើតូចតាចប៉ុណ្ណោះ។នៅក្នុងខ្ទមដ៏ស៊ុបឡុឌដែលមានទំហំ១៥ម៉ែត្រការ៉េតែ
ប៉ុណ្ណោះរបស់គ្រួសារ បង Hieu និងប្អូនប្រុស Quan កំពុងបង្ហាត់ប្អូនស្រ្តីប្រកបអក្សរ។

“ខ្ញុំមានសុបិន្តមួយនោះគឺក្លាយទៅជាគ្រូពេទ្យមួយរូប ហើយដើម្បីធ្វើឲ្យសុបិន្តនោះ
កា្លយទៅជាការពិត ខ្ញុំនឹងខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានពូកែនិងឧស្សាព្យា
យាម ដើម្បីមិនឲ្យខកបំណងរបស់ឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូ ដើម្បីអាចប្រ
ឡង ជាប់មហាវិទ្យុល័យវេជ្ជសាស្ត្រ ហើយជួយសង្គ្រោះជនក្រីក្រនិងមានជីវភាព
រស់នៅលំបាក”។

Hieu ជាកូនប្រុសច្បងក្នុងគ្រួសារ។ប្អូនទើបតែមានអាយុ១២ឆ្នាំ កំពុងរៀនថ្នាក់ទី៥
ដោយសារចូលរៀនយឺត២ឆ្នាំ។ប្អូនប្រុស Quan មានអាយុ៧ឆ្នាំ​និង កំពុងរៀនថ្នាក់
ទី២។ចំណែកប្អូនស្ត្រីឈ្មោះ Nhi មានអាយុ៦ឆ្នាំ ប៉ុន្តែមិនទាន់ទៅរៀនបានឡើយ
ដោយសារប្រាក់ចំណូលរបស់គ្រួសារត្រឹមតែគ្រប់គ្រាន់សំរាប់ការចំណាយលើជីវ
ភាពរស់នៅប្រចាំថ្ងៃនិងប្រាក់សាលារបស់បងប្រុសទាំងពីរនាក់។ឱពុកប្អូនៗពេល
ថ្ងៃរត់ម៉ូតូឌុប ពេលយប់ទៅជញ្ជូនទំនិញ។រីឯម្ដាយពិការជើង ប៉ុន្តែពេលយប់នៅតែ
ទៅកាន់ផ្សារ Long Bien ស៊ីឈ្នួលគេ។អ្នកស្រី Le Bich Hanh ម្ដាយប្អូនៗចែករំលែក
ថា៖
“មុននេះ នាងខ្ញុំរងគ្រោះថ្នាក់ពលកម្ម បានជាគ្រួសារត្រូវលក់ផ្ទះយកប្រាក់ដើម្បីព្យា
បាលឲ្យនាងខ្ញុំ។ប៉ុន្តែព្យាបាលអត់បានជាសះស្បើយឡើយ ម្យ៉ាងទៀតគឺចំណាយ
ថ្លៃពេក បានជាគ្រួសារនាងខ្ញុំត្រូវមករស់នៅទីនេះ។ការងាររបស់នាងខ្ញុំលំបាក
ណាស់។ ប៉ុន្តែនាងខ្ញុំគិតថា ធ្វើជាអ្នកម្ដាយ នាងខ្ញុំទ្រាំទ្រការលំបាកបានតែនាងខ្ញុំ
មានគោលបំណង កូនៗរៀនឲ្យបានពូកែ”។
សុបិន្តទៅសាលារៀននៅភូមិ Phao  - ảnh 2
ដោយមានការជួយ ឧបត្ថម្ភយ៉ាងសកម្មរបស់អង្គការសង្គម រួមជាមួយការខំប្រឹងប្រែងរបស់គ្រួសារនិងឆន្ទៈរបស់ ប្អូនៗកុមារ បានជាសុបិន្តទៅសាលារៀននោះកំពុងក្លាយទៅជាការពិតជាបណ្ដើរៗ

បើទោះបីរស់នៅកណ្ដាលរដ្ឋធានីហាណូយក្ដី ប៉ុន្តែក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ
នៅភូមិ Phao ត្រឹមតែមានប្អូន Hieu និង Quan ប៉ុណ្ណោះ ដែលត្រូវបានទៅរៀននៅ
សាលា។ឪពុកម្ដាយជាជនគ្មានផ្ទះសម្បែង គ្មានលិខិតស្នាម ហេតុនេះហើយកូនៗ
ក៏គ្មានលិខិតកំណើតដែរ។កុមារភាគច្រើននៅទីនេះ ត្រឹមតែទៅរៀននៅសាលា
មេត្តាធម៌រហូតដល់ពេលចេះអក្សរហើយបញ្ចប់រៀនទៅប្រកបរបររកស៊ីចំណែក
អ្នកខ្លះៗគឺមិនចេះអក្សរទេ។អ្នកស្រី Hanh រំលឹកឡើងវិញ នៅពេល Hieu មានអាយុ
៦ឆ្នាំថា គ្រួសារក៏មានគោលបំណងឲ្យកូនចូលរៀនអក្ខរកម្មហើយរក ការងារធ្វើ
ជួយឧបត្ថម្ភឪពុកម្ដាយ។ប៉ុន្តែក្រោយពី២ឆ្នាំ ឃើញកូនឧស្សាហ៍ព្យាយាមរៀន
សូត្រ ព្រមទាំងទទួលបានការជួយឧបត្ថម្ភពីអង្គការសប្បុរសធម៌សង្គម បានជាគ្រួ
សារប្ដេជ្ញាចិត្តឲ្យកូនទៅរៀន ដើម្បីមានឱកាសរួចផុតពីភាពក្រីក្រ។
“កូនៗរបស់យើងខ្លុំទទួលបានការជួយឧបត្ថម្ភពីអង្គការសង្គមចំនួនពីរនោះគឺអង្គ
ការSJ និងអង្គការ HBO។អង្គការ SJ ទូទាត់ប្រាក់សិក្សាសំរាប់សិស្សានុសិស្សដែល
ទទួលបានលទ្ធផលពូកែ ប៉ុន្តែកូនHieu ឆ្នាំទៅមិញត្រឹមតែទទួលបានលទ្ធផលល្អ
បង្គួរប៉ុណ្ណោះ បានជាគ្រួសារខ្ញុំត្រូវទូទាត់ប្រាក់សាលាក្នុងរយៈពេល៣-៤ខែ។
ចំណែកអង្គការ HBO គឺគេទិញសៀវភៅ ឯកសណ្ឋាន ហើយបង្កលក្ខណៈដើម្បី
កូនទៅលេងកំសាន្ត ជួបប្រាស្រ័យជាមួយសិស្សានុសិស្សផ្សេងទៀត។”

ដើម្បីចូលរៀននៅសាលា ក្រៅពីការជួយឧបត្ថម្ភពីគ្រួសារនិងសង្គម កត្តាសំខាន់
បំផុតនោះ គឺជាឆន្ទៈខំប្រឹងប្រែងពីប្អូនៗទៀតផង។ជារៀងរាល់ថ្ងៃ Hieu និង Quan
សុទ្ធតែត្រោកពីដេកនាពេលព្រឹកព្រលឹមដើម្បីដើរចម្ងាយចំនួន៤គីឡូម៉ែត្រ ទៅ
កាន់សាលាហើយពេលរសៀលដើរត្រឡប់មកផ្ទះវិញ។លោកស្រី Do Thi Mai
Thanh នាយកសាលាបឋមសិក្សា Nghia Dung ដែលជាសាលា Hieu និង​ Quan
កំពុងសិក្សា ចែករំលែកថា៖
“ដោយសារកើតនៅក្នុងគ្រួសារមានស្ថានភាពលំបាកលំបិន បានជា Hieu និង
Quan មានស្មារតីម្ចាស់ការល្អណាស់។ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទន្ទឹមនឹងការជួយ
ឧបត្ថម្ភរបស់អង្គការ SJ សាលាក៏ជូនអំណោយ លើកទឹកចិត្តប្អូនៗដោយមាន
គោលបំណងបង្កើតឱកាសសំរាប់ប្អូនៗបានទៅអនាគត”។

រាល់ប័ណ្ណសរសើរដែលត្រូវបានដាក់ក្នុងក្របខ័ណ្ឌ ព្យួរនៅលើជញ្ជាំងឈើក្នុងខ្ទម
បណ្ដែតទឹកនោះគឺជាពានរង្វាន់ដ៏សក្តិសមនឹងការខំប្រឹងប្រែងដោយឥតឈប់ឈរ
របស់ Hieu និង​Quan ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅ។នោះគឺជាកម្លាំងចលករដែល
ជួយឲ្យប្អូនៗជឿលើខ្លួនឯង ឆ្ពោះទៅអនាគតដ៏ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ