សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ

          (VOV)_ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បិរយាកាសទទួលបុណ្យសំពះព្រះខែ​(ថ្ងៃទី១៥ ខែទី៨ តាមច័ន្ទគតិ) ដ៏អ៊ូអរ សប្បាយរីករាយលើគ្រប់វិថី ច្រក់ល្ហក់ និង
ជាពិសេសគឺនៅតំបន់វិថីបុរាណហាណូយ។ វិថីទាំងនេះកំពុងបញ្ចេញពណ៌ចម្រុះ
ដោយ​ប្រដាប់លេងរបស់កុមារ ដូចជា៖ ភ្លើងគោម របាំងមុខ រួមជាមួយក្លិនក្រអូប
ពី​នំព្រះខែទៀត។

សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ - ảnh 1
សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ

Hang Ma, Luong Van Can, Hang Bong, Hang Duong, ផ្សារ Dong Xuan សុទ្ធតែ
ជាវិថី​មានមនុស្សអ៊ូអរ​បំផុត នាពេល​សរទរដូវមកដល់ម្តងៗ។​នៅសងខាងវិថី មុខ
ទំនិញបំរើពិធីបុណ្យសំពះព្រះខែដូចជា៖ ប្រដាប់លេងរបស់កុមារ​ ក្លិនក្រអូបពីនំព្រះ
ខែ អ្នកលក់ អ្នកទិញ មក​វិថីទាំងនេះយ៉ាងច្រើនកុះករ​។​ ហើយនៅទីនេះគេលឺសម្លេង
រាំនាគ លោតម៉ុងសាយបណ្ដាលអោយមនុស្សសប្បាយរីករាយ​ រងចាំដល់ថ្ងៃបុណ្យ
សំពះព្រះខែ។​ក្នុងឆ្នាំនេះ  ប្រដាប់លេងសំរាប់កុមារ  មានច្រើ​ន​ប្រភេទ​ រាប់ទាំងមុខ
ទំនិញប្រពៃណី ដែលបានផលិតនៅភូមិរបរនានាត្រូវបាន​ដាក់តាំងបង្ហាញ លក់ច្រើន
ជាងប៉ុន្មានឆ្នាំមុនៗនេះ។ លោកស្រី Le Thi Hong Thuong ម្ចាស់ហារមួយនៅវិថី Hang
Ma បានអោយដឹងថា៖

          “ ប្រដាប់ប្រដារ​លេងរបស់កុមារឆ្នាំនេះភាគច្រើនគឺទំនិញវៀតណាម។ ក្នុងនោះ
 ​ច្រើនបំផុតគឺភ្លើងគោម ស្គ Com …ជាដើម។”

          សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅវិថីបុរាណ ដូចជា៖ ការតាំង​ពិព័រណ៌
 ផ្សារណាត់ ល្បែងកំសាន្តប្រជាប្រិយ កម្មវិធីសម្ដែងសិល្បះសំរាប់កុមារ បានធ្វើអោយ
បរិយាកាសទទួលបុណ្យសំពះព្រះខែកាន់តែអ៊ូអរ សប្បាយរីករាយ។ ប្អូន Nguyen Anh
Thu នៅខ័ណ្ឌ Cau Giay ចែករំលែកថា៖

          “ ឆ្នាំនេះ មានល្បែងកំសាន្ត និងសកម្មភាពជាច្រើន ដូចជា៖ល្បែងកំសាន្ត​ប្រ
ជាប្រិយ។ ពីនោះ ប្អូនៗបានយល់ដឹងបន្ថែមអំពីប្រភពដើម ប្រពៃណី វប្បធម៏​ជន
ជាតិវៀតណាមទៀតផង។”

សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ - ảnh 2
សប្បាយរីករាយថ្ងៃសំពះព្រះខែនៅរដ្ឋធានីហាណូយ

ប្អូន Nguyen Thu Thuy នៅខ័ណ្ឌ Nam Tu Liem ក្រុងហាណូយ ក៏បានអោយដឹងថា៖

          “ ប្អូនមកដល់ទីនេះ ហើយបានលែងល្បែងកំសាន្តប្រពៃណី។ ប្អូនចូលចិត្ត​
ណាស់ ហើយមានគោលបំណងថា៖កម្មវិធីដូច្នេះនឹងបានរៀបចំច្រើនថែមទៀត។”

          ក្នុងឱកាសបុណ្យសំពះព្រះខែនេះ ក្រុម Dinh Lang Viet និងបណ្ដា​សិល្បករ 
សិល្បការិនី បានធ្វើចង្កៀងគោមមានកំពស់ពីរម៉ែត្រ ដោយមានរូបភាពស្ដីពីវីរជន
ក្នុងប្រវត្តិសាស្ត្រជាតិ។ សិល្បករ Nguyen Van Quyen នៅភូមិ Dan Vien ឃុំ Cao Vien
ស្រុក Thanh Oai ជាយទីក្រុងហាណូយ បានអោយដឹងថា៖

          “ យើងខ្ញុំចង់ផ្តល់របៀបធ្វើប្រដាប់លេងកំសាន្តនេះអោយជំនាន់ក្រោយៗ។​ 
បណ្ដាល្បែងកំសាន្តប្រជាប្រិយនេះ​ជាចំណុចវប្បធម៌ដ៏វិសេសវិសាលរបស់​ជីដូនជី
តា បានជាយើងត្រូវថែរក្សាអោយជំនាន់ក្រោយៗ។”

          បុណ្យសំពះព្រះខែនាបច្ចុប្បន្ន មានការផ្លាស់ប្តូរថ្មីជាច្រើន​ក្តី ប៉ុន្តែ​ បណ្ដាជំ
នាន់ជនវៀតណាមនៅរង់ចាំ ដោយមាននំសំពះព្រះខែ ប្រដាប់លេង​សំរាប់កុមារ
 ល្បែងកំសាន្តប្រជាប្រិយ។ ប្រការទាំងនេះដ៏សាមញ្ញ ប៉ុន្តែពោពេញទៅដោយតំ
លៃវប្បធម៌ប្រជាប្រិយដ៏ល្អប្រសើររបស់ជនជាតិវៀតណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ