(VOVWORLD) - និយាយអំពី Martin Rama អ្នកជំនាញការសេដ្ឋកិច្ចនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១០ មិនសូមមាននរណានាក់ដឹងថា៖ លោកនៅជាអ្នកនិពន្ធនៃបណ្ដាសៀវភៅអំពីវៀតណាមនិងអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៃរដ្ឋធានីហាណូយទៀតផង។ រស់នៅហាណូយអស់រយៈពេល ២០ ឆ្នាំហើយ លោក លៃទុកសេចក្តីស្រឡាញ់ជ្រាលជ្រៅសំរាប់ទីក្រុងនេះ។
ហាណូយ - សេចក្តីស្រឡាញ់នៃអ្នកសេដ្ឋកិច្ច Uruguay |
(VOVworld) - Martin Rama ជាអ្នកជំនាញការសេដ្ឋកិច្ចផងនិងជាសាជីវករសិល្បៈមិនជំនាញផង។ លោកបានមកដល់ក្រុងហាណូយជាលើកដំបូងនាខែតុលាឆ្នាំ ១៩៩៨ ហើយ សម្រេចរស់នៅទីនេះពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១០ ក្នុងពេលកាន់ដំណែងជាជំនាញការសេដ្ឋកិច្ចនៃធនគារពិភាពលោក (WB)។
សេចក្តីស្រឡាញ់របស់លោកចំពោះទីក្រុងហាណូយត្រូវបានរួមបញ្ជូលក្នុងសៀវភៅ «ហាណូយ-កន្លែងលេងកំសន្ត» ដែលលោក Martin Rama និពន្ធដែលត្រូវបានឧទ្ទេសនាម ដល់មិត្តអ្នក
អានវៀតណាម ហើយត្រូវបានជ្រើសតាំងពានរង្វាន់ «Bui Xuan Phai - ក្តីស្រឡាញ់ហាណូយឆ្នាំ ២០១៧»។ ដោយមាន ជំពូកទាំង ២០ ត្រូវបានរៀបចំដ៏លំអិត រួមជាមួយរូបថតចម្រុះពណ៌គួរឲ្យចាប់អារម្មណ៍ «ហាណូយ-កន្លែងលេងកំសាន្ត» បង្ហាញនូវក្រសែភ្នែកវិសេសវិសាលតាមរយៈជនបរទេសម្នាក់អ្នកជំនាញការសេដ្ឋកិច្ចមួយរូបអំពីរដ្ឋធានីហាណូយ។ ទោះបីជា ទីក្រុងហាណូយកំពុងស្ថិតក្នុងដំណាក់កាលនគរភាវូបនីយកម្មយ៉ាង ខ្លាំងក្តី ប៉ុន្តែ ចំពោះលោក Martin Rama នេះនៅជាទីកន្លែងគួរឲ្យរស់នៅ។
តាមការចែករំលែករសប់លោក Martin Rama ហាណូយ-រដ្ឋធានីនៃប្រទេសវៀតណាម គឺជាទីក្រុងស្រស់បំព្រង។ ក្នុងភាពស្អាតដ៏ទន់ភ្លន់នោះ ហាណូយក៏ជាទីក្រុងរស់រវើក អស្ចារ្យដែរដែលត្រូវបានបង្ហាញតាមរយៈភាពអ៊ូអរនៃជីវភាពរស់នៅលើវិថីទីក្រុង។ អាច និយាយបានថាចំពោះភ្ញៀវទេសចរបរទេសភាពអ៊ូអរស្រស្រក់ស្រស្រាំក្តី ប៉ុន្តែ វាបង្កើតឡើងបរិយាកាសរស់រវើកចម្រុះពណ៌នៃរដ្ឋធានីរាប់ពាន់ឆ្នាំអរិយ្យធម៌។ លោក Martin Rama បានចែករំ លែកថា៖
«មានប្រការចំនួន ២ ដែលធ្វើឲ្យហាណូយក្លាយទៅជាទីក្រុងពិសេស។ ទីមួយគឺ ហាណូយមានភាពសម្បូរបែបខាងស្ថាបត្យកម្ម។ នេះជាស្ថាបត្យកម្មរបស់បារាំង ចិនបុរាណ និងស្ថាបត្យកម្មនៃបណ្ដាប្រទេសសូវៀត។ ហាណូយក៍មានជីវភាពរស់នៅរស់រវើកអ៊ូអរដែរ។ នេះគឺជាចំណុចខុសប្លែកពីទីក្រុងប៉ារីស។ ប្រការនេះដាក់ចេញឲ្យយើងសំណួរថា៖ ធ្វើយ៉ាង ម៉េចដើម្បីអភិរក្សនិងរក្សាអត្តសញ្ញាពិសេសដោយឡែកនោះនៃទីក្រុងហាណូយ។»
គួរឲ្យចាប់អាម្មណ៍បំផុតចំពោះលោក Martin Rama គឺហាងលក់ទំនិញតាមដងវិថី បណ្ដាកង់លក់ផ្កានៅក្រុងហាណូយ។ លោកហៅវាគឺ «ចំការផ្កាចល័ត» ដែលធ្វើឲ្យក្រុងហាណូយមានភាពស្អាតសុខសាន្តត្រាណពិបាកពណ៌នាបាន។
ក្នុងសៀវភៅ «ហាណូយ-កន្លែងលែងកំសាន្ត» របស់ខ្លួន លោក Martin Rama ហៅ ទីក្រុងហាណូយគឺ «កញ្ញា»។ លោកជូនដំណឹងថា៖ ក្នុងភាសាកំណើតអេស្ប៉ាញរបស់លោក របស់ណាក៏មានភេទដែរ ដូច្នេះ ប្រសិនបើជ្រើសរើសភេទសំរាប់ហាណូយ វាជា «កញ្ញា» ជាពិតប្រាកដ។ លោករៀបរាប់ថា៖
«ហេតុអ្វីខ្ញុំស្រឡាញ់ហាណូយ? នេះជាសំណួរពិបាកឆ្លើយ។ យើងខ្ញុំទាំងអស់សុទ្ធតែ ស្រឡាញ់ហាណូយ ប៉ុន្តែ ដើម្បីនិយាយអំពីមូលហេតុជាក់ស្តែងសំរាប់សេចក្តីស្នេហានេះ ពិបាកណាស់។ ខ្ញុំក៏បានដាក់សំណួរថា៖ ប្រការណាធ្វើឲ្យហាណូយខុសពីទីក្រុងផ្សេងៗទៀត ដូចម្តេចុ? ក្នុងសៀវភៅ «ហាណូយ-កន្លែងលែងកំសាន្ត» ខ្ញុំរៀបរាប់បណ្ដាកត្តាដែលធ្វើឲ្យ ហាណូយជាទីក្រុងវិសេសវិសាលនោះ។ ជាឧទាហរណ៍ ពេលញ៉ាំ Pho ហេតុអ្វីយើងឃើញ រស់ជាតិឆ្ងាញ់នៃមុខម្ហូបនេះ? ប៉ុន្មានគ្រឿងទេសដើម្បីធ្វើឲ្យ Pho ឲ្យមានរស់ជាតិឆ្ងាញ់ដូច្នេះ ? Pho ទាមទាគ្រឿងទេសចំនួន ២០ ដូចសៀវភៅរបស់ខ្ញុំក៏មានជំពូកចំនួន ២០ ផងដែរ។»
ក្នុងរយៈពេលរស់នៅនៅវៀតណាម លោក Martin Rama បានលៃទុកវេលាទំនេររបស់ ខ្លួនដើម្បីរកឃើញវិថីឌឿងហែមទាំងអស់នក្រុងហាណូយ។ លោកថតរូបរូបថតអំពីទីក្រុង ហាណូយជាង ១ ពាន់ផ្ទាំង។ បណ្ដារូបថតទាំងនេះបានក្លាយទៅជាឯកសារបង្ហាញគួរឲ្យរស់រវើកសំរាប់សៀវភៅរបស់លោក។ ផ្នែកពិសេសមួយក្នុងសៀវភៅគឺបណ្ដារូបថតអំពី ស្ថាបត្យកម្មហាណូយ។ អ្នកអានមួយរូប លោកស្រី Ha Trang បានឲ្យដឹងថា៖
«ខ្ញុំអានជាច្រើនលើកជាច្រើនសារសៀវភៅ «ហាណូយ-កន្លែងលែងកំសាន្ត»។ នេះមិន ជាសៀវភៅមានចរិតលក្ខណៈបណ្ឌិតវិទ្យា ប៉ុណ្ណោះទេថែមទាំង ជាការកត់សរសេររបស់ លោក Martin Rama និងសេចក្តីស្នេហារបស់លោកចំពោះហាណូយ។ ខ្ញុំឃើញថា៖ ត្រូវជា អ្នកស្រឡាញ់ទីក្រុងហាណូយណាស់ នោះលោកលែទុកពេលវេលាទាំងអស់របស់ខ្លួនដើម្បី បង្ហាញក្នុងវណ្ណកម្ម។»
ក្នុងសៀវភៅ «ហាណូយ-កន្លែងលែងកំសាន្ត» លោក Martin Rama ចែករំលែកថា៖ «ប្រការណាធ្វើឲ្យទីក្រុងក្លាយទៅជាទីកន្លែងគួរឲ្យរស់នៅ? ខណៈពេលដែលទីក្រុងធំៗនៅ អាស៊ីបូព៌ារកំពុងក្លាយទៅជាកខ្វាក់ទុក្ខព្រូយហាណូយជានិច្ចកាលជាទីក្រុងគួរឲ្យសស្រាឡាញ់៕»