អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ
MANH CUONG -  
|
អាគ៌ាបុរាណ Huynh Thuy Le កន្លែងមកដល់គួរឲ្យចាប់អារម្មណ៍មួយ (VOV) |
Vovworld-មើលពីចំងាយភ្ញៀវទេសចរណ៍អាចឃើញអាគ៌ាបុរាណ Huynh
Thuy Le ស្ថិតនៅកណ្ដាលផ្សារលក់ដូរដ៏អ៊ូអរនៅឆ្នេរទន្លេ Tien ឆ្លងកាត់ទីក្រុង Sa
Dec ខេត្ត Dong Thap ដំបូលមានរូបទូករបស់ដំបន់ខាងលិចមានទន្លេស្រៈជាច្រើន ប្រក់ក្បឿងឥណ្ឌូចិន ក្នុងពេលដែលទ្វាយកស្ទីលតាមបែបអឺរ៉ុប ឆ្លាក់ផ្កាស្លឹកឈើ
បក្សីបក្សារបស់សតវត្សទី១៧។ លោក Tran Huy Anh អ្នកមគ្គុទេសទេសចរណ៍នៅ
ទីនេះបានឲ្យដឹងថា៖
“អាគ៌ាត្រូវបានសាងសងនាឆ្នាំ១៨៩៥។ គ្រាដំបូងលោកត្រឹមតែសាងសងផ្ទះ
ឈើមួយ។ នាឆ្នាំ១៩១៧ លោកបានឲ្យជួសជុលដោយស៊ីម៉ង់ដែកថែបនិងមាន
រូបរាងទូលំទូលាយដូចនឹងបច្ចុប្បន្ន។ ស្ដីពីស្ថាប័ត្យកម្ម អាគ៌ាមានការប្រមូលផ្ដុំរបស់ផ្នែកស្ថាប័ត្យកម្មចំនួន៣។ មើលពីខាងមុខមានស្ថាប័ត្យកម្មដូចជាវីឡារបស់
លោកខាងលិច ដោយមានឥទ្ធិពលរបស់ជនបារាំង។ ឈានចូលខាងក្នុងរបៀង
បានឃើញសសរក្បូរក្បាច់តាមបែបស្ថាប័ត្យកម្មជាក្រិច។ ពេលឈរនៅក្នុងយើង
មានចំណាប់អារម្មណ៍ដូចជាឈរក្នុងវិហារវត្តដោយឥទ្ធិពលពីស្ថាប័ត្យកម្មជនជាតិ
Hoa។”
|
ម្ចាស់ផ្ទះជាជនវៀតណាមដើមកំណើត Hoa (VOV) |
ម្ចាស់ផ្ទះជាជនវៀតណាមដើមកំណត Hoa ដោយហេតុនេះក្នុងអាគ៌ា៣ល្វែង ល្វែងកណ្ដាលបានធ្វើសក្ការបូជា Guan Yu តាមវប្បធម៍ជំនឿប្រពៃណីរបស់ជនជាតិ
Hoa។ ល្វែងសង្ខាងជាកន្លែងទទួលភ្ញៀវនិងបន្ទប់ដេក របៀងទូលាយមួយនាំទៅ
ដល់ផ្ទះក្រោយ។ លោក Hoang Anh Tuan ភ្ញៀវទេសចរណ៍ម្នាក់មកពីហាណូយបាន
ឲ្យដឹងថា៖
“អាគ៌ាបុរាណនេះល្អដោយសារជាស្លាក់ស្នាមភាពយន្តល្បីឈ្មោះសង្សារ។ ខ្ញុំក៏បានអានរឿងប្រលោមលោកនេះហើយ។ ក្នុងនោះរឿងស្នេហារវាង Marguarite
Duras និងលោក Huynh Thuy Le បានប្រព្រឹត្តទៅដ៏ល្អប្រសើរ។”
|
ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនាអាគ៌ាជារៀងរាល់ថ្ងៃ ក្នុងនោះពាក់កណ្ដាលជាភ្ញៀវបារាំង (VOV) |
ដោយមានផ្នែកស្ថាប័ត្យកម្មពិសេសរបស់អាគ៌ារួមជាមួយការរីករាលដាលរបស់រឿងប្រលោមលោក L’Amant និងភាពយន្តមានឈ្មោះដូចគ្នា អាគ៌ាកាន់តែទាក់ទាញភ្ញៀវបរទេសមកទស្សនាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជននៅជុំវិញអាគ៌ាបានធ្លាប់ជាមួយរូបភាពភ្ញៀវតេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនាអាគ៌ាជា
រៀងរាល់ថ្ងៃ ក្នុងនោះពាក់កណ្ដាលជាភ្ញៀវបារាំង។ លោកស្រី Valeric ភ្ញៀវទេសចរណ៍
បារាំងម្នាក់បានឲ្យដឹងថា៖
“ក្រោយពេលទស្សនាអាគ៌ាបុរាណនេះ ខ្ញុំមានការចាប់អារម្មណ៍ដោយឡែកបើប្រៀបនឹងអ្វីដែលបានមើលភាពយន្តនិងស្រមើស្រមៃ។ ដំណើរទស្សនាល្អណាស់ដើម្បីស្វែងយល់អ្វីៗដែលរឿងប្រលោមលោកសង្សារបានបង្ហាញ។”
នាបច្ចុប្បន្ន អាគ៌ាត្រូវបានក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Dong Thap ធ្វើអាជីវកម្មទួរតាមស្នាមជើងសង្សារ។បរិមាណភ្ញៀវមកទស្សនាអាគ៌ាបុរាណកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯឆ្នាំ២០១៣បរិមាណភ្ញៀវអឺរ៉ុបមកទស្សនាអាគ៌ាបុរាណនេះកើនឡើងជាង២០%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១២។ ឆ្នាំ២០១៣អាគ៌ាបុរាណ Huynh Thuy Le ត្រូវបាន UNESCO លើកដម្កើងក្នុង Top 100 កន្លែងមកគួរឲ្យចាប់អារម្មណ៍នៅវៀតណាម៕
MANH CUONG