អតីតទាហានអាមេរិកបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ

(VOV)_វិលត្រឡប់មកវៀតណាមវិញក្រោយសង្គ្រាម អតិតទាហានអាមេរិក
 Paul George Harding មានគោលបំណងសងការខូចខាតសំរាប់ប្រជាជន​វៀត
ណាម។ ការបើកថ្នាក់បង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃនៅទីក្រុងហាណូយ
 ដូចជាការសុំខមាលទោស របស់លោក Paul George Harding ចំពោះជនវៀតណាម។ 

អតីតទាហានអាមេរិកបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ - ảnh 1
លោក Paul George Harding

          ជាប្រចាំគឺក្នុងរយៈពេល៨ពេលក្នុង១សប្ដាហ៍​ បណ្ដាថ្នាក់បង្រៀនភាសាអង់
គ្លេសរបស់លោកគ្រូ​Paul George Harding  នៅសង្កាត់ Trung Hoa ខ័ណ្ឌ Cau Giay
 រដ្ឋធានីហាណូយ ពោពេញទៅដោយសម្លេងសប្បាយរីករាយរបស់គ្រូបង្រៀន ​និង
អ្នករៀន។ ថ្នាក់បង្រៀននេះបានទាក់ទាញមនុស្សជាច្រើនចូលរួម ចាប់ពីកុមារអាយុ
៥ ឬ៦ឆ្នាំ ដល់មនុស្សចាស់ៗពី៦០ដល់៧០ឆ្នាំ។ លោក Ta Quang Tiep អាយុ៧២
ឆ្នាំ នៅវិថី Dai La ខ័ណ្ឌ Hai Ba Trung ចែករំលែកថា៖

          “ លោកគ្រូជាមនុស្សរូសរាយរាក់ទាក់ ជួបប្រាស្រ័យជាមួយ​មនុស្ស​គ្រូបរូបដូច
ជាសមាជិកក្នុងគ្រួសារ ​បង្ហាត់បង្រៀនប្រកបដោយងាយយល់។ មាន​​ថ្ងៃខ្លះ លោក
គ្រូបង្រៀនពី​២ដល់៣ពេល ហត់នឿយណាស់ ប៉ុន្តែលោកគ្រូនៅតែសប្បាយរីករាយ។” 

អតីតទាហានអាមេរិកបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ - ảnh 2
ថ្នាក់បង្រៀនភាសាអង់គ្លេសរបស់លោក​Paul George Harding

          ក្នុងម៉ោងរៀន លោកគ្រូPaul George Harding យកចិត្តទុកដាក់​ជាច្រើនចំពោះ
ការបញ្ចេញសម្លេង។ លោកតែងតែកាន់មីក្រូអោយសិក្ខាកាមម្នាក់ៗ លឺគេអាន 
ហើយកែអោយគេ។ លោកគ្រូលើកទឹកចិត្តសិក្ខាកាមជានិច្ចក្នុងបណ្ដាសកម្មភាព
សន្ទនា អានខ្លាំង និងការចូលរួមសកម្មភាពតាមក្រុមៗ។ បរិយាកាសក្នុងថ្នាក់
បង្រៀននេះប្រកបដោយរ៉ាក់ទាក់ គ្មានរបងរវាងលោកគ្រូនិង​សិក្ខាកាមទេ។ ប្អូន
 Ha Thi Hao និស្សិតឆ្នាំទី២ វិទ្យាស្ថានធនាគារ និងNguyen Mai Le និស្សិតនៃមហា
វិទ្យាល័យភាសាបរទេស (សកលវិទ្យាល័យ​ជាតិហាណូយ) បានអោយដឹងថា៖ 

          “ មុននេះ ខ្ញុំយកចិត្តទុកដាក់ចំពោះវេយ្យករណ៍តែប៉ុណ្ណោះ ហើយការ​និយាយ​
ជាភាសាអង់គ្លេសរបស់ខ្ញុំនៅមានកំហិតជាច្រើន។ ក្រោយរយៈពេលជាង​២ខែនៅ
ទីនេះ ដោយមានការបង្ហាត់បង្រៀនរបស់លោកគ្រូ មូលដ្ឋានភាសា​អង់គ្លេសរបស់
ខ្ញុំបានមានការរីកចំរើនជាច្រើន។ ជាពិសេសគឺការបញ្ចេញសម្លេង។”

          “ លោកគ្រូយកចិត្តទុកដាក់ជាច្រើនចំពោះការបង្ហាត់បង្រៀន ដែលទាក់ទិន
​ដល់​ប្រវត្តិសាស្ត្រវៀតណាម ពីព្រោះថា៖​អ្នកណាក៏យកចិត្តទុកដាក់ជាច្រើន​ចំពោះ
​ប្រវត្តិសាស្ត្រដែរ។​ ក្នុងមេរៀននិមួយៗ ​លោកគ្រូបានបញ្ជូលមេរៀន១ស្ដីពី​ប្រវត្តិ
សាស្ត្រ។”

          ក្នុងសង្គ្រាម Paul George Harding បានចូលរួមប្រយុទ្ធនៅសមរភូមិ Binh Dinh,
 Lam Dong ពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧០។ ច្រើនឆ្នាំបានកន្លងផុត​ទៅហើយ ប៉ុន្តែ
បណ្ដារូបភាពស្ដីពីសង្គ្រាម នៅតែធ្វើអោយលោកភ័យខ្លាច។ លោកបានសម្រេចចិត្តវិលត្រឡប់មកវៀតណាមវិញ ដើម្បីធ្វើការងារមានផលប្រយោជន៍ជាច្រើន​សំ
រាប់ប្រជាជន។ ត្រឡប់មកវៀតណាមលើកនេះ លោកបានឃើញថា៖ ​ជនវៀត
ណាមមិនស្អប់ខ្ពើម ជនអាមេរិកទេ។ លោកក៏បានឃើញថា៖ ជន​វៀតណាមដ៏​រាក់
ទាក់ ជិតស្និទ្ធណាស់ដែរ​។​ តាមរយៈការស្រាវជ្រាវ លោកបានឃើញថា៖​តម្រូវ
ការរៀនភាសាអង់គ្លេសរបស់ជនវៀតណាមគឺធំធេងណាស់ ហើយ​លោកគ្រូបាន
ផ្តើម​គំនិតបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។ មកដល់វៀតណាម​បាន១០ថ្ងៃ លោកបានបើកថ្នាក់បង្រៀន នៅហាងកាហ្វេ១នៅហាណូយ។ ដោយ
​មានការជួយឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនសង្កាត់ Trung Hoa ខ័ណ្ឌ 
Cau Giay ថ្នាក់បង្រៀនរបស់លោក Paul បានបើកនៅបន្ទប់ប្រជុំ ហើយមាន​៨
ពេល ក្នុង១សប្ដាហ៍។ នាបច្ចុប្បន្ន បរិមាណមនុស្សចូលរួមថ្នាក់បង្រៀននេះបាន
ឡើងដល់៤០០នាក់។

          “ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពសកម្មរបស់សិក្ខាកាមនៅទីនេះ។ ​ខ្ញុំឃើញថា៖ តម្រូវការរៀនភាសាអង់គ្លេសនៅវៀតណាម គឺធំធេងណាស់។ នៅ
​ពេលខ្ញុំដើរតាមផ្លូវមាន មនុស្សជាច្រើនបានមកជួបខ្ញុំ ហើយមានគោលបំណង
ថា៖​អោយខ្ញុំទៅបង្រៀនភាសាអង់គ្លេសអោយគេ ហើយពេលខ្លះគេមកដល់ផ្ទះ
ខ្ញុំ​ និងថ្នាក់បង្រៀន​របស់ខ្ញុំទៀតផង។”

          ចែករំលែកអំពីបណ្ដាផែនការក្នុងអនាគត  Paul George Harding មាន​គោល
បំណងបង្កើតបន្ថែមថ្នាក់បង្រៀនដូច្នេះ នៅ​ស្រុក ខ័ណ្ឌនានានៅរដ្ឋធានី​ហាណូយ
 និងអាចនៅតំបន់ផ្សេងៗទៀតនៅវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ