អ្នកម្តាយធម៌របស់និស្សិតកម្ពុជា

(VOVWORLD) -មានស្ត្រីម្នាក់មានវ័យអាយុចាស់ជរាហើយប៉ុន្តែ ក្រោយរយៈពេលច្រើនឆ្នាំ បម្រើប្រទេសជាតិ ចិញ្ចឹមបីបាច់កូនឲ្យធំដឹងក្តីមក ស្មានថា លោកស្រីនឹងសម្រាក សប្បាយជាមួយកូនចៅ។ ប៉ុន្តែ លោកស្រី មិនកិតដល់វ័យអាយុចាស់ជរារបស់ខ្លួន ឡើយ ដោយនៅព្យាយាមថែទាំឲ្យនិស្សិតកម្ពុជាកំពុងសិក្សារៀនសូត្រនៅវៀត ណាមទៀត។ នោះជាលោកស្រី Nguyen Thi Thao ម្តាយធម៌របស់និស្សិតកម្ពុជា ជាទីគោរព។

យើងខ្ញុំបានមកដល់ផ្ទះមួយក្បែរទន្លេក្រហមរបស់លោកស្រី Nguyen Thi Thao នាថ្ងៃមួយមួយក្នុងរដូវក្តៅ។ នៅបន្ទប់ទទួលភ្ញៀវរបស់លោកស្រីពោរពេញទៅដោយ រូបគំនូ វត្ថុអនុស្សាវរីយ៍របស់ទឹកដីអង្គរ។ លោកស្រី Thao សំណេះសំណាលថា និទាឃៈរដូវឆ្នាំ២០១២ជានិស្ស័យដែលនាំលោកស្រីស្គាល់ដល់កូនធម៌កម្ពុជា ដែល ផ្តើមឡើយពីកម្មវិធី “បណ្តុះពន្លកមិត្តភាព” របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដោយគោលបំណងបង្កើតស្ពានមួយសម្រាប់ជួយនិស្សិតកម្ពុជាជំនះពុះពាររាល់ការ លំបាក។ បន្ទាប់ពីកម្មវិធីបានអនុវត្ត លោកស្រីបានធ្វើជាម្តាយធម៌របស់ Chey Vothy និស្សិតនៅមហាវិទ្យាល័យកសិកម្ម  Mery Rem និស្សិតមហាវិទ្យាល័យស្ថាប័ត្យកម្ម និងស្រីតូច Ratana ដែលកំពុងសិក្សានៅសាកលវិទ្យាល័យពហុបច្ចេកទេសហា ណូយ។ បានជួយកូនធម៌របស់ខ្លួនជាលើកដំបូង លោកស្រីមានអារម្មរំភើបចិត្ត ណាស់។លោកស្រី Thao ចែករំលែកថា៖

“កូនៗចំណាយពេលរៀននៅទីនេះ ពី៣ដល់៤ឆ្នាំ និងមានកូនខ្លះរៀនពី៥ដល់ ៦ឆ្នាំ ហើយខ្ញុំបានជួយកូនៗដោយមនោសញ្ចេតនា ឲ្យកូនបន្ធូស្រាលការនឹងរលឹក ស្រុក។ ជាពិសេស ខ្ញុំជួយឲ្យកូនៗ សម្របខ្លួនជាមួយមនុស្សវៀតណាម ជាពិសេស គឺគ្រូបង្រៀនវៀតណាម។ហេតុដូច្នេះបានជា នៅក្នុងពេលឈប់សម្រាក ខ្ញុំតែងតែ នាំកូនៗមកលេងផ្ទះ ឬនាំទៅឧទ្ទេសនាមជាមួយសាច់ញាតិ ដើម្បីកូនមានឱកាស ស្វែងយល់អំពីទំនៀមទម្លាប់របស់វៀតណាម”។

លោកស្រី Thao ក៏ដូចជាអ្នកម្តាយវៀតណាមទាំងអស់ដែរ ក្តីសប្បាយ ស្នាម ញូញឹមស្រស់ លោកស្រីមានមោទនភាពក្រៃលេងពេលនិយាយអំពីកូនរបស់ខ្លួន។ យក Album រក្សារូបថតរបស់កូនធម៌ខ្លួន លោកស្រីឧទ្ទេសនាម នេះជា Chey Vothy កំលោះកំពុងធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ នេះជា Mary Rem ដែលកំពុងជាស្ថាប័ត្យកនៅរាជធានីភ្នំពេញ។  ស្រីតូចមួយនេះជា Ratana ដែលពូកែរាំ ច្រៀងណាស់។ នៅពេលចុងសប្តាហ៍ម្តងៗ នាងតែងតែមក ផ្ទះរបស់ម្តាយ Thao រៀនសូត្ររបៀបធ្វើម្ហូបវៀតណាមដែរ។ នាងចែករំលែកថា៖

“ពេលមកដល់វៀតណាមដំបូង ខ្ញុំមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងដូចជាថ្មី សម្រាប់ខ្ញុំ ទាំងភាសា អាហារ អាកាសធាតុនៅមិនទានសម្របបាន តែក្រោយបាន ជួបម្តាយធម៌ គ្រប់យ៉ាងបានផ្លាស់ប្តូរ។ គាត់តែងយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់ខ្ញុំ។ខ្ញុំចាំបានថា មានពេលមួយខ្ញុំចូលរួមការសម្តែងសិល្បៈរបស់សាលា ខ្ញុំមាន អារម្មណ៍ភិតភ័យយ៉ាងខ្លាំង ពេលនោះម្តាយធម៌របស់ខ្ញុំបានមកផ្តល់កម្លាំងចិត្តដល់ ខ្ញុំ ធ្វើឲ្យទឹកចិត្តខ្ញុំប្រែជារំភើប រីករាយនិងកក់ក្តៅបំផុត។ រាល់ពេលដែលជួបបញ្ហាអ្វី មួយ អ្នកដែលខ្ញុំនឹកដល់ដំបូងគឺគាត់”។

អ្នកម្តាយធម៌របស់និស្សិតកម្ពុជា - ảnh 1លោកស្រី Thao ជាមួយនឹងកូនធម៌របស់ខ្លួន 

រឿងស្តីពីមនោសញ្ចេតនារបស់លោកស្រី Thao ជាមួយនិស្សិតកម្ពុជាដូចជា មិនចេះឈប់ទេ។ លោកសំណេះសំណាលថា នាព្រឹកថ្ងៃមួយ លោកស្រីទទួល ទូរស័ព្ទមួយពី Vothy ជំរាបលា៖

“ពេលនោះខ្ញុំបានដឹងថា Vothy ទទួលទូរស័ព្ទពីគ្រួសារឲ្យដឹងថា បងបុរស គាត់ត្រូវគ្រោះថ្នាក់ចរាចរណ៍ហើយគាត់ចង់ធ្វើដំណើរតាមរថភ្លើងដោយសារគ្មាន លុយទិញសំបុត្រយន្តហោះ។ ព្រឹកមួយនោះ ខ្ញុំទុកចោលការងារ ទៅទិញសំបុត្រនិង បំពេញបែបបទចាំបាច់ឲ្យ Vothy អាចវិលត្រឡាប់ទៅស្រុកយ៉ាងលឿនបំផុត”។

រឿងទាំងអស់នោះ នៅពេលនឹកឃើញ លោកស្រីតែងគិតថា សំណាងដែល Vothy ប្រាប់ព័ត៌បន្ទាន់ បើមិនដូច្នេះ លោកស្រីមិនដឹងដើម្បីជួយដល់កូនទេ។ “ចិញ្ចឹមកូនទើបស្គាល់ទឹកចិត្តអ្នកម្តាយ” ពាក្យពេជ្រមួយឃ្លានេះរបស់ជនវៀតណាម ដូចទៅនឹងអារម្មណ៍របស់លោកស្រី Thao គឺ “កាន់តែជិតស្និទជាងជាមួយកូនធម៌ កម្ពុជា”។ ទឹកចិត្តអ្នកម្តាយគឺយល់ពីអារម្មណ៍របស់កូន ទោះបីជាកូននោះមិនមែនជា ដំណក់ឈាមរបស់ខ្លួនក៏ដោយ ប៉ុន្តែទឹកចិត្តអ្នកម្តាយនិងកូននៅតែបានតភ្ជាប់តាម រយៈបេះដូង។ លោកស្រី Thao សំណេះសំណាលថា៖

“នាងខ្ញុំតែងតែនិយាយជាមួយកូនៗថា “កូនត្រូវដឹងថា លើពិភពលោកនៅមាន បម្រែបម្រួលយ៉ាងខ្លាំង។ ហើយទោះបីជាពិភពមានការផ្លាស់ប្តូរក៏ដោយ ប៉ុន្តែ ចំណងមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាមក៏ដូចជាមនោសញ្ចេតរបស់អ្នក ម្តាយសម្រាប់កូនមិនដែលបម្រែបម្រួលទេ។ ទោះបីជាកូនៗវិលត្រឡប់មកប្រ ទេសវិញឬទៅដល់ប្រទេសណាក៏ដោយ ម៉ាក់នៅជឿថា ក្នុងដួងចិត្តរបស់កូនទាំង អស់នៅមានគ្រួសារវៀតណាមមួយដែរ”។

        ប្រហែលជាដោយសារទឹកចិត្តអ្នកម្តាយដូច្នេះបានជា ខណៈដែល Chey Vothy ឬ Mary Rem ពេលបញ្ចប់ការសិក្សា ត្រឡប់មកប្រទេសវិញនៅមិនភ្លេចសួរ សុខទុក្ខម្តាយ Thao ឬ សំណេះសំណាលជាមួយអ្នកម្តាយ។ ហើយនៅពេល Ratana មកលេងជាមួយ អ្នកម្តាយ Thao តែងតែសំណេះសំណាលជាមួយកូនធម៌ អំពីបងប្រុសរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ