អ្នករក្សាភ្លើងនៅវិថី Lo Ren នៃទីក្រុងហាណូយ

(VOVworld)-វិថីបុរាណ៣៦លើទីហាណូយ តាំងពីយូរណាស់មកហើយត្រូវបាន
គេស្គាល់ ដូចជាបេតិកភ័ណ្ឌស្ថាប័ត្យកម្មរបស់រដ្ឋធានី ជាកន្លែងដែលមានភូមិ
របរសិប្បកម្មច្រើនរបស់ រាជវាំង Thanh Long ។ ប្រការគួរឲ្យចាប់អារម្មណ៍គឺ ទោះ
បីជាឆ្លងកាត់បំរ៉ែបំរួលជាច្រើនក៏ ដោយ ប៉ុន្តែមុខរបរសិប្បកម្មជាច្រើននៅតែបាន
វិថីបុរាណនេះរក្សាជានិច្ច។ នៅវិថីមួយនោះ ភ្ញៀវទេសចរណ៍មានការភ្ញាក់ផ្អើល
ខណៈ ដែលបានឃើញរោងសិប្បកម្មដំដែករបស់​លោក Nguyen Phuong Hung ជាសប្បករតែមួយកត់នៅរក្សាបានមុខរបរប្រពៃណីដែលដូនតា បន្សល់មករាប
រយឆ្នាំ។

អ្នករក្សាភ្លើងនៅវិថី Lo Ren នៃទីក្រុងហាណូយ - ảnh 1
លោក Hung ជាមួយនឹងហត្ថកម្មដំដែក (រូបថតៈ Hoang Thuy-vnexpress.net)

        ក្នុងសម័យកាលឧស្សាហូបនីយកម្ម គេស្ទើតែភ្លេចថា បាតដៃមនុស្សនៅតែ
ជាមធ្យោ បាយធ្វើពលកម្ម​ដ៏អស្ចារ្យ។ ប៉ុន្តែនៅផ្ទះលេខ២៦វិថី Lo Ren នៃទីក្រុង
ហាណូយ លោក Nguyen Phuong Hung នៅតែសង្វាតដោយដៃមួយកាន់ញញួរ ដៃមួយទៀតកាន់ដង្កាប់ ហើយដំដែកដោយបាតដៃរបស់ខ្លួន។ លោកជាមនុស្ស
តែមួយគត់នៅប្រកបរបរដំដែករបស់ ភូមិរបរដែលធ្លាប់ជាភូមិរបរឡដំមិនដែល រលត់ទេតាំងពីព្រឹករហូតទៅដល់ពេលល្ងាចនោះ។

        មិនអាចនឹកស្មានថា លាយឡំជាមួយនឹងសម្លេងម៉ាស៊ីនផ្សា ម៉ាស៊ីនកាត់តាម
បណ្តោយ វិថី Lo Ren នៅទីនេះនៅមានឡដំហត្ថកម្មតែមួយគត់នៅដំណើរការ។ ផ្ទៃមុខប្រឡាក់ផ្សែង ដៃពេញទៅដោយស្នាមរលាក ហើយអាវចាស់ជោជេកទៅ
ដោយញើសនិងប្រេងនោះ លោក Nguyen Phuong Hung ជាមនុស្សតែមួយគត់ដែល
នៅរក្សាបានមុខរបរប្រពៃណីរបស់ជីដូន ជីតាដែលបន្សល់ទុកមក។ លោក Hung សំណេះសំណាល់ថា៖

        “តាំងពីឆ្នាំ១៩៩៥មក គឺវិថី Lo Ren នេះបានបាត់បង់ជាបណ្តើរៗនូវអត្ត
សញ្ញាណ ដោយឡែករបស់ខ្លួន។​ហើយជំនាន់របស់យើងខ្ញុំជាជំនាន់ចុងក្រោយ
ប្រកបមុខរបរដំដែក។ គេមិនធ្វើមុខរបរនេះទៀត គឺប្តូរទៅលក់ដូវិញ។ ប៉ុន្តែខ្ញុំនៅ
រក្សាមុខរបរនេះ។ បើយើងជក់​ចិត្តនឹងរបររបស់ខ្លួន គឺរបរនោះនឹងចិញ្ចឹមយើង។​ហើយបើយើងស្រឡាញ់មុខរបររបស់ខ្លួន វាក៏នឹងផ្តល់មកឲ្យយើងនូវភាពសប្បាយ
រីករាយ ហើយបាតដៃយើងផលិតបានផលិតផល នោះ ធ្វើឲ្យយើងមានមោទនៈ
ណាស់”។

        តាមបណ្តោយវិថី Lo Ran ប្រសិនបើអ្នកស្គាល់ច្បាស់អំពីក្រុងហាណូយ អ្នក
នឹងឃើញ ថា វិថី Lo Ren នាបច្ចុប្បន្នគឺខុសពីមុនឆ្ងាយ។ ហើយហាងជាច្រើនដ៏
ទូលាយស្អាតលក់ គ្រឿងដែក សំភារៈសំណង់បានជំនួសឲ្យរោងដំដែកពីមុន។​ គ្រូសារជាច្រើនលើវិថីក៏ប្តូរមុខ របរដំដែកប្រពៃណីទៅលក់ដូមុខទំនិញដទៃវិញ។
ដោយហេតុនេះ រោង ដំដែកហត្ថកម្មតែ មួយគត់របស់លោក Nguyen Phuong
Hung គឺតែងតែមានភ្ញៀវទេសចរចូលមកមើលពេល មកទស្សនាវិថីបុរាណម្តងៗ។ ទោះបីក្នុងបរិយាកាសចង្អៀតនិងពេញទៅដោយគ្រឿងដែក នោះ ប៉ុន្តែលោក
Nguyen Phuong Hung នៅតែរក់ទាក់រួសរាយ ដែលគ្មានអ្នកណាគិតថា លោកកំពុង
ប្រកបមុខរបរធ្ងន់ដូច្នេះ៖

        “ខ្ញុំមានមោទនៈដែលធ្លាប់អួតថា មិនចាំបាច់មានលខិតឆ្លងដែនទេខ្ញុំនៅតែ
បានទស្សនា គ្រប់ទិសទីលើពិភពលោក។ គឺដោយសារពេលគេមកទស្សនាគេថត
រូប ហើយគេអួតជាមួយ គ្នាគេថា នៅកណ្តាលទីក្រុងមានលោកមួយនាក់ប្រកប
មុខរបរដំដែកដែរ។មុខរបរណាក៏ដូច មុខរបរណាដែ គឺពូកែហើយគ្មានអ្វីខ្មាសអៀន
ឡើយ ទោះបីនោះជាមុខរបរហត្ថកម្មក៏ដោយ។ ប៉ុន្តែជំនាន់វ័យក្មេងបច្ចុប្បន្នមិនសូវ
ស្រឡាញ់ប្រភេទមុខរបរនេះ សម្បីតែកូនខ្ញុំក៏អញ្ជឹងដែរ។ ខ្ញុំតែងតែបណ្តៅកូនថា កូនៗត្រូវធ្វើអ្វីមួយដើម្បីជាមោទនៈរបស់ខ្លួន របស់គ្រួសារនិងរបស់ សង្គម​”។

        នាប៉ុន្មានឆ្នាំជិតៗនេះ ក្រុងហាណូយមានការផ្លាស់ប្តូរជាច្រើន ទីក្រុងស។
ស៊ីវីល័យជាង  ប៉ុន្តែនៅរក្សាដែលរូបភាពនៃវិថីប្រកបមុខរបរសិប្បកម្ម។ ទោះបីជា
មុខរបរមួយចំនួនបានផ្ទេរ ប្តូរទៅជាមុខរបរផ្សេង ប៉ុន្តែនៅដដែលឈ្មោះវិថី Lo Ren ជាវិថីដែលនៅមានអ្នករក្សាភ្លើង ជានិច្ច៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ