អាហារដ្ឋានបួសនៅទីក្រុងHue
LE HIEU -  
(VOV) /  
Vovworld-នៅទីក្រុងHueភាគកណ្តាលវៀតណាមមានពុទ្ឋបរិស័ទ្ឋរាប់ពាន់នាក់និងវត្ត
ធំតូចប្រមាណ៤០០កន្លែង។ពីយូរណាស់មកហើយគ្រួសារជាច្រើនបានមានទំលាប់
ហូបបន្លែក្នុងបំណងកែប្រែខ្លួនឆ្ពោះទៅកុសលផលបុណ្យ។ប្រការនេះបានសរអោយ
ឃើញថា៖ការហូបបួសបានក្លាយទៅជាចំណុចវប្បធម៌ពិសេសនៃតំបន់ដីនេះ ។Tran
Dieu Hien អាយុ១៨ឆ្នាំរួមជាមួយបណ្តាមិត្តមកកាន់អាហារដ្ឋានបួសLien Hoaលើវិថី
Le Quy Donទីក្រុង Hueជានិច្ច។ចំពោះនាងការហូបតែបន្លែជារបៀប១ដើម្បីទទួលបាន
កុសលផលបុណ្យ។នាងចែករំលែកថា៖“ខ្ញុំមានទំលាប់ហូបបួសនៅផ្ទះ។ ប៉ុន្តែជួល
កាលខ្ញុំក៍មកកាន់អាហារដ្ឋានបួសផងដែរ។នៅទីនេះខ្ញុំរកបានម្ហូបអាហារឆ្ងាញ់ជា
ច្រើន។លើសពីនេះទៀតនៅអាហារដ្ឋាននេះខ្ញុំអាចជួបជាមួយពុទ្ឋបរិស័ទផ្សេងៗ
ព្រមទាំងផ្លាស់ប្តូរជាមួយពួកគេអំពីបញ្ហារួមយកចិត្តទុកដាក់ទៀតផង។ “
|
អាហារដ្ឋានបួសLien Hoa(រូបថត អិនធឺណែត). |
ឥឡូវនេះម្ហូបមានតែបន្លែបានក្លាយទៅជាម្ហូបពិសេសដែលទាក់ទាញអ្នកតំបន់និងភ្ញៀវ
ទេសចរ។អាហារដ្ឋាននានានៅរៀបចំពិធីជប់លៀងតាមការសំណូមពររបស់អតិថិជន
ជាមួយអាហារប័ណ្ណដ៍សម្បូរបែបណាស់។បងស្រីNguyen Khoa Tuyet រស់នៅនៅស្រុក
Phong Dien ខែត្រThua Thien- Hueចែករំលែកថា៖“ ម្ហូបអាហារបួសដែលត្រូវបានចំអិន
ជាមួយមើមបន្លែនឹងជួយបង្កើនសុខភាព។ពេលហូបបួសគេមានចំណាប់អារម្មណ៍
ស្រូលខ្លួននិងមានសុខភាពល្អ។ខ្ញុំហូបបួស៤លើកក្នុង១ខែ។ខ្ញុំនិងមិត្តភក្តិទៅវត្តនិង
មកកាន់អាហារដ្ឋានបួសជាប្រចាំ។ “
|
ជនបរទេសជាច្រើននាក់ចូលចិត្តទទួលទានម្ហូបមានតែបន្លែ(រូបថត អិនធឺណែត) |
សព្វថ្ងៃជនជាច្រើននាក់ដែលមិនមែនជាពុទ្ឋបរិស័ទជួលកាលក៍ហូបតែបន្លែផងដែរ។
ហេតុនេះហើយ អាហារដ្ឋានបួសដុះលូតលាស់ នៅទីក្រុង Hue។ អាហារដ្ឋាននិមួយៗ
មានរចនាបទនិងអតិថិជនដោយឡែក។នៅអាហារដ្ឋានThien Tam នៅវិថីLe Ngo Cat
អ្នកហូបអាចទទួលទានមុខម្ហូបជាង១០០មុខ។រីឯអាហារដ្ឋានLien Hoaនៅ Le Quy
Donទាក់ទាញមជ្ឈដ្ឋានជនវ័យក្មេងដោយសារតំលៃសមស្រប។ស្ងៀមស្ងាត់និង
ប្រណិតអាហារដ្ឋានTinh QuanនៅវិថីNgo Quyenជាកន្លែងពេញនិយមសំរាប់ភ្ញៀវទេសចរ
បរទេស។រួមជាមួយនោះគេអាចនិយាយដល់អាហារដ្ឋានផ្សេងៗទៀតដូចជា Bo De-
Thien Phu-Tinh Gia ។ល។ភិក្ខុនីHue Tuនៅវត្ត Lien Hoa សង្កាត់Thuy Xuan ទីក្រុងHueមាន
ពុទ្ឋដីកាថា៖ហូបបួសនឹងជួយឲ្យមានស្មារតីធូស្រាលស្អាតស្អំ។ភិក្ខុនីHue Tuអោយដឹង
ថា៖“ ជាអ្នកកាន់ពុទ្ឋសាសនា១រូបខ្ញុំពិសារតែអាហារបួសប៉ុណ្ណោះដើម្បីឆ្ពោះទៅរកមាគា៏
និព្វាន។ចំពោះអ្នកមិនកាន់ពុទ្ឋសាសនាការហូបបន្លែគឺល្អចំពោះសុខភាពផងនិងរក
បានភាពស្ងប់ស្ងៀមក្នុងព្រលឹងស្មារតីផង។ “
ក្នុងជីវភាពប្រចាំថ្ងៃពោរពេញទៅដោយការខ្វល់ខ្វាយចិត្តដូចសព្វថ្ងៃមនុស្សម្នាជាច្រើន
នាក់មកកាន់អាហារដ្ឋានបួសមិនត្រឹមតែទទួលការតមអាហារប៉ុណ្ណោះទេថែមទាំងរក
បានសុខសាន្តក្នុងព្រលឹងទៀតផង៕
LE HIEU
-VOV