Binh Duong - បង្កើនការងារកិច្ចការបរទេសប្រជាជនក្នុងយុគសម័យថ្មី

(VOVWORLD) - ដោយមានទស្សនៈពង្រីកកិច្ចការបរទេស ឆ្លៀតយកប្រយោជន៍ពីការធ្វើសមាហរណកម្មដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព កិច្ចការបរទេសជានិច្ចកាលត្រូវបានខេត្ត Binh Duong យកចិត្តទុកដាក់អនុវត្តន៍យ៉ាងសកម្ម។ ការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងកិច្ចការបរទេសបក្សជាមួយការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន បានរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តជាមួយមូលដ្ឋាន ដៃគូនៅក្នុងនិងក្រៅប្រទេស បង្កលក្ខខណ្ឌអំណោយផលសម្រាប់សមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

Binh Duong - បង្កើនការងារកិច្ចការបរទេសប្រជាជនក្នុងយុគសម័យថ្មី - ảnh 1រូបភាពឧទាហរណ៍។ (ប្រភព៖ baobinhduong)
 
 ក្នុងតួនាទីជាអង្គការនយោបាយ - សង្គម ដែលមានឯកទេសខាងកិច្ចការបរទេសប្រជាជន សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Duong តែងតែផ្តោតសំខាន់លើការពង្រឹង និងពង្រីកទំនាក់ទំនងប្រជាជន ជាមួយប្រទេសផ្សេងៗ ជាពិសេសជាមួយមូលដ្ឋានដែលបានចងមេត្រីភាព ឬមានទំនាក់ទំនងជិតស្និទ្ធជាប្រពៃណីជាមួយខេត្ត។ សម្ព័ន្ធអង្គការមិត្តភាពខេត្តបានពង្រឹង សុក្រិត និងអភិវឌ្ឍសមាគមមិត្តភាពប្រជាជនជាសមាជិកចំនួន ៩ និងគណៈកម្មការចលនាការបង្កើតសមាគមមិត្តភាពចំនួន ១ (វៀតណាម-ហូឡង់) ដោយមានសមាជិកជាង ១.៦០០ នាក់; បានផ្តល់អាហារូបករណ៍រាប់រយកញ្ចប់ដល់និស្សិតកម្ពុជា និងឡាវដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងខេត្ត; សម្របសម្រួលជាមួយមន្ទីរកិច្ចការបរទេស ដើម្បីធ្វើការជាមួយគណៈប្រតិភូធុរកិច្ចនៃមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូង (ACEF) និងខេត្ត Gyeongnam នៅ Binh Duong; បានសហការរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈវៀតណាម - ឥណ្ឌា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧២ - ២០២២)។
Binh Duong - បង្កើនការងារកិច្ចការបរទេសប្រជាជនក្នុងយុគសម័យថ្មី - ảnh 2លោក Le Phu Hoa ប្រធានមន្ទីរកិច្ចការបរទេស Binh Duong។ (រូបថត៖ baobinhduong)

ការធ្វើពិពិធកម្មទំនាក់ទំនងភាពជាដៃគូរវាងវៀតណាមនិងប្រទេសជាច្រើន បានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនខេត្ត Binh Duong ជាមួយប្រជាជននៃប្រទេសនានា។ កិច្ចសហប្រតិបត្តិការនេះក៏រួមចំណែកបង្កើតឡើងគម្រោងវិនិយោគថ្មីៗជាច្រើនផងដែរ។ លោក Le Phu Hoa ប្រធានមន្ទីរកិច្ចការបរទេស Binh Duong បានឲ្យដឹងថា៖

“ក្នុងឆ្នាំ២០២២ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តបានដឹកនាំឲ្យជំរុញខ្លាំងសកម្មភាពកិច្ចការបរទេស នោះគឺអនុវត្តន៍កម្មវិធី និងសកម្មភាពសេដ្ឋកិច្ចជាមួយខាងក្រៅ ពង្រីកទំនាក់ទំនងមិត្តភាពរវាងមូលដ្ឋាននិងដៃគូបរទេសទម្រង់បត់បែននិងសម្បូរបែប។ ប្រការនេះបានរួមចំណែកក្នុងការតភ្ជាប់ ការអំពាវនាវឱ្យមានការវិនិយោគពីបរទេស ក៏ដូចជាការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននិងដៃគូបរទេសផងដែរ”។

ក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ លើកទី៤ ក្នុងឆ្នាំ២០២១ ទោះបីជាខេត្តមួយដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតក៏ដោយ ប៉ុន្តែអាជ្ញាធរ និងប្រជាជនខេត្ត Binh Duong សម្ព័ន្ធសមាគមន៍និងសមាគមមិត្តភាពជាសមាជិកនៅតែអនុវត្តន៍បានយ៉ាងល្អនូវកិច្ចការបរទេសប្រជាជន តាមរយៈការគៀងគរការជួយឧបត្ថម្ភជូនចំពោះប្រជាជននៃបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ជួយឧបត្ថម្ភនិស្សិត និងប្រជាជនឡាវ និងកម្ពុជាដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងខេត្ត ក្នុងចំនួនទឹកប្រាក់ជាង ៣,១ ពាន់លានដុង (១២ម៉ឺនដុល្លារអាមេរិក)។

ក្នុងឆ្នាំ២០២២ សម្ព័ន្ធសមាគមន៍និងសមាគមមិត្តភាពជាសមាជិក បានដើរតួជាស្ពានសម្រាប់សម្ព័ន្ធសមាគមន៍នារីខេត្ត ចងមេត្រីភាពជាមួយសម្ព័ន្ធសមាគមន៍នារីខេត្តក្រចេះ ខេត្តកណ្តាល (កម្ពុជា); សម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាពវៀតណាម-កម្ពុជារបស់ខេត្ត ដើម្បីធ្វើសេនាធិការដល់គណៈកម្មាធិការទទួលបន្ទុកព័ត៌មានកិច្ចការបរទេសខេត្ត ដើម្បីចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាជនក្រីក្រក្នុងខេត្តចំប៉ាសាក់ (ឡាវ) ខេត្តក្រចេះ និងខេត្តកណ្តាល (កម្ពុជា); សម្របសម្រួលរៀបចំកម្មវិធី និងពិធីបុណ្យនានា ដូចជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងឡាវ...

ក្រៅពីការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ការទូតរវាងប្រជាជន និង ប្រជាជនក៏ជួយលើកតម្កើងមុខមាត់ខេត្ត Binh Duong ទៅកាន់ឆាកអន្តរជាតិប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតទំនាក់ទំនងកិច្ចការបរទេសរបស់ខេត្ត។ រហូតមកដល់ពេលនេះ ខេត្តបានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខេត្ត-ក្រុងបរទេសចំនួន ១១ ហើយជាសមាជិកផ្លូវការរបស់អង្គការអន្តរជាតិដូចជាវេទិកាសហគមន៍ឆ្លាតវៃពិភពលោក (ICF) វេទិកាសហគមន៍ឆ្លាតវៃពិភពលោក (ICF) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី Horasis និងសម្ព័ន្ធមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTCA)។ ជាទូទៅ ការអនុវត្តល្អនូវទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនបានរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ "គោលដៅពីរទន្ទឹមគ្នា" របស់ខេត្ត៖ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង ព្រមទាំង លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ខេត្ត Binh Duong។ លោកស្រី Tran Thi Hong Hanh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Duong បានឲ្យដឹងថា៖

 “នាប៉ុន្មានឆ្នាំកន្លងទៅ ឋានៈអន្តរជាតិរបស់ខេត្ត Binh Duong ត្រូវបានលើកកម្ពស់គួរឲ្យកត់សម្គាល់។ សម្ព័ន្ធសមាគមន៍បានភ្ជាប់ភារកិច្ចរួមនៃការទូតប្រជាជន និងប្រជាជន ដែលតម្រង់ទិសដោយ ជាមួយការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត និងការសម្របសម្រួលរបស់គណៈកម្មាធិការប្រជាជនខេត្ត ដោយធ្វើការចលនាដល់ប្រជាជនគ្រប់រូបធ្វើជាយុទ្ធជនកិច្ចការបរទេសប្រជាជននៅកន្លែងរស់នៅ កសាងរូបភាពខេត្ត Binh Duong ពោរពេញទៅដោយមនោសញ្ចេតនា មេត្តាធម៌ មិត្តភាព មេត្រីភាព ហើយត្រៀមខ្លួនជាស្រេចជួយសហគន៍ធុរកិច្ច ក៏ដូចជាពលករ ជនបរទេសដែលកំពុងរស់នៅសិក្សា និងធ្វើការនៅខេត្ត Binh Duongផងដែរ”។

 ក្នុងដំណាក់កាល ២០២២ - ២០២៥ សកម្មភាពកិច្ចការបរទេសប្រជាជនរបស់ខេត្តBinh Duong បន្តផ្តោតលើការផ្សព្វផ្សាយសមិទ្ធិផលបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិនិយាយរួម និងរយៈពេល ២៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ខេត្តនិយាយដោយឡែក។ តាមរយៈសកម្មភាពការទូតប្រជាជន ដើម្បីឧទ្ទេសនាមយ៉ាងសកម្ម និងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគរបស់ខេត្ត Binh Duong ដល់ប្រជាជននៃបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា។ លើសពីនេះទៅទៀត សម្ព័ន្ធសមាគមន៍ក៏បានសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារកៀរគរដល់បណ្ដាអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បី ជួយឧបត្ថម្ភខេត្ត Binh Duong ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តឆ្ពោះទៅរកឧស្សាហូបនីយកម្ម និងទំនើបកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ