Homestay-រូបភាពទេសចរណ៍សហគមន៍ពោរពេញទៅដោយ សក្តានុភាពនៅSapa

Vovworld-Ta Phinជាភូមិ១មានចម្ងាយពីទីរួមស្រុកSapa ខែត្រLao Caiជាង១៥គីឡូ
ម៉ែត្រ។វាមានទេសភាពដ៍ស្រស់ត្រកាលរបស់វាលស្រែកាំជណ្តើរនៅអមសង្ខាងផ្លូវ។
ភូមិនេះមានជ​នរួមជាតិDao ក្រហម រស់​នៅ​តែ២០០០ពាន់នាក់ប៉ុណ្ណោះ។ជីវភាពរស់
នៅដោយពឹងផ្អែកទៅលើដំណាំដាំដុះនិងការចិញ្ចឹមសត្វនៅជួបការលំបាកជាច្រើន។
ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះជីវភាពរស់នៅបានមាន​ការផ្លាស់ប្តូរដោយសារអ្នកភូមិ
បានចេះធ្វើសេដ្ឋកិច្ចតាមរយះការលក់ផលិតផលវត្ថុអនុស្សាវរីយ៍និងធ្វើសេវាកម្ម
ទេសចរណ៍Homestay។  

                              

Homestay-រូបភាពទេសចរណ៍សហគមន៍ពោរពេញទៅដោយ សក្តានុភាពនៅSapa - ảnh 1
ភូមិ Ta Phinស្រុកSapa ខែត្រLao Caiភាគខាងជ៊ើងវៀតណាម(រូបថត អិនធឺណែត)

តាមប្រពៃណីរបស់ជាជនរួមជាតិDaoក្រហម គ្រួសារបងស្រីTan Ta May រស់នៅក្នុងផ្ទះ
ធ្វើអំពីឈើឃ្លីក ។លំហរក្នុងផ្ទះត្រូវបានចែកចេញពីច្រើនផ្នែក ផ្នែក១គឺចង្រ្កានដាំស្ល
 ផ្នែកមួយទៀតគឺជាកន្លែងស្តុកស្រូវអង្ករនិងផ្នែកសំខាន់១ទៀតនៅខាងស្តាំហើយក៍ជា
បន្ទប់ដេកផងដែរ។សំណេះសំណាលជាមួយយើងខ្ញុំផងនិងត្រៀ​មកន្ទេលភួយដើម្បី
ទទូលភ្ញៀវទេសចរណ៍បរទេសផង បងស្រីTan Ta Mayអោយដឹងថា៖“ ដើម្បីទទួលបាន
ភ្ញៀវទេសចរណ៍  ខ្ញុំត្រូវរៀបចំផ្ទះ​ជាប្រចាំ។ពេលពួកគេ    ចង់ងូតទឹកខ្ញុំទៅយកអុសមក
ដាំទឹកងូត។ការធ្វើសេ​វាកម្មទេសចរណ៍នេះនាំមកនូវប្រាក់ចំណូលខ្ពស់បើប្រៀបធៀប
នឹងការធ្វើស្រែ។“

​​                     

Homestay-រូបភាពទេសចរណ៍សហគមន៍ពោរពេញទៅដោយ សក្តានុភាពនៅSapa - ảnh 2
រូបថត អិនធឺណែត

ចាប់ផ្តើមធ្វើសេ​វាកម្មទេសចរណ៍ Homestayនេះកាលពីឆ្នាំ២០០៨មកគ្រួសារបងស្រី
Tan Ta Mayបានទទួលភ្ញៀវទេសចរណ៍រាប់រយនាក់ក្នុងនោះភាគច្រើនជាជនបរទេស។Farnsenកំលោះដាណឺម៉ាក់១នាក់និងសង្សារ Mettaliseដែលកំពុងស្នាក់នៅនៅផ្ទះ របស់
គ្រួសារបងស្រីTan Ta May បានចែករំលែកថា៖“ខ្ញុំមកកាន់វៀតណាមបាន៣ថ្ងៃ ហើយ។
ខ្ញុំមានបំណងស្វែងយល់ជីវភាពរស់នៅរបស់ជនរួមជាតិនៅតំបន់ព្រៃភ្នំនេះ។អ្នកតំបន់
មានទឹកចិត្តស្រឡាញ់កក់ក្តៅចំពោះភ្ញៀវណាស់។       “

​​​​​​​​​​​​​​​                       

Homestay-រូបភាពទេសចរណ៍សហគមន៍ពោរពេញទៅដោយ សក្តានុភាពនៅSapa - ảnh 3
រូបថត អិនធឺណែត

ក្រមុំMettalise​ដែលអង្គុយនៅក្បែរច​​ង្រ្កានភ្លើង​ផ្ទៀ​​ងស្តាប់អ្នកមគ្គុទេសឧទ្ទេសនាមអំពី
ម្ហូបអាហារពិសេសពេលល្ងាចជាពិសេសគឺបាយដំណើប៥ពណ៌និងត្រីអាំ​ង។គាត់ចែក
រំលែកថា៖“ខ្ញុំមានបំណងត្រៀម ម្ហូបអាហារជាមួយបណ្តាសមាជិកគ្រួសារទោះបីជានឹង
ជួបការលំបាកខ្លះក្តី។ខ្ញុំចូលចិត្តស្វែងយល់ជីវភាពនិងរបៀបធ្វើការចំអិនអាហារនានា។ “
តាមបង Tuan អ្នកមគ្គុទេស១នាក់នៃក្រុមហ៊ុន Sapa Travel ថា៖ចំនូនភ្ញៀវទេសចរណ៍មក
ទស្សនាកំសាន្តភូមិមានកំណើនជារៀងរាល់ឆ្នាំ។ដើម្បីពង្រីករូបភាពទេសចរណ៍នេះឲ្យ
បានប្រសិទ្ឋភាពខ្ពស់ជាងទៀតរដ្ឋអំណាចតំបន់ក្រុមហ៊ុនទេសចរណ៍និងអ្នកតំបន់គប្បី
មានការគួបផ្សំដ៍ស្អិតរមួតថែមទៀត៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ