Snap- គម្រោងការចាប់ផ្តើមអាជីវកម្មដែលតភ្ជាប់ចំណង់ចំណូលចិត្តថតរូប

(VOVWORLD) -  Snap គឺជាបណ្តាញតភ្ជាប់អ្នកថតរូបនៅទូទាំងប្រទេសវៀត ណាម ដែលជួយតភ្ជាប់អ្នកថតរូបនិងអតិថិជនចំនួនជាង ១៥ ពាន់នាក់។ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៩ ដោយមានសមាជិក ៥ នាក់។ ថ្វីត្បិតតែម្នាក់ៗ មកពីវិស័យផ្សេងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំងអស់គ្នាសុទ្ធតែមានចំណង់ចំណូលតែមួយគឺថតរូប ហើយពួកគេបានឈ្នះក្នុងការប្រឡងផ្តើមចេញគំនិតចាប់ផ្តើមអាជីវកម្ម។  គោលដៅរបស់អ្នកប្រតិបត្តិការគម្រោងគឺដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មថតរូបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍តែម្តង។

Snap- គម្រោងការចាប់ផ្តើមអាជីវកម្មដែលតភ្ជាប់ចំណង់ចំណូលចិត្តថតរូប - ảnh 1 ចំណុចប្រទាក់ Snap.vn (doanhnhanviet.net.vn)

សម្រាប់អ្នកប្រើប្រាស់, Snap ផ្តល់មកនូវឧបករណ៍មួយដែល ជួយឲ្យគេងាយស្រួល ក្នុងការស្វែងរកការប្រៀបធៀប និងការណាត់ជាមួយអ្នករូបថតដែលគេពេញចិត្ត។ ជាងនេះទៅទៀត  Snap មានក្រុមអ្នកថតរូបច្រើន ស្ថិតលើទូទាំងប្រទេសវៀតណាម ដែលនាំមកនូវឈុតរូបថតស្រស់ស្អាត និងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។ រីឯអ្នកថតរូបវិញ Snap គឺជាប៉ុស្តិ៍ផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធភាពនិងល្អបំផុត ដែលជួយពួកគេផ្សព្វ ផ្សាយផលិតផលនិងសេវាកម្មរបស់ខ្លួន។ អាជីវករ Pham Nhat Nga បានវាយតម្លៃថា៖ “ខ្ញុំអាចយល់បានថា Snap ហាក់ដូចជាប្រជុំផ្សារមួយ ដែលតភ្ជាប់ទំនាក់ទំនង រវាងអ្នកដែលត្រូវការនិងអ្នកលក់សេវាកម្ម ដោយន្តការបើកចំហរជាសាធារណៈ តម្លាភាពអំពីតម្លៃ អំពីសមត្ថភាពក៏ដូចជាស្ទីលថតរូប។ នៅពេលស្រាវជ្រាវអំពីគំរូនេះ ខ្ញុំឃើញថាមានកត្តា ៣ ដែលអាចបំពេញបាន គឺបរិយាកាសអំណោយផល តម្រូវការជាក់ស្តែងដែលមានស្រាប់ពីអ្នកផ្តល់សេវាថតរូប និងទី ៣ ជាកត្តាដែលកំណត់ការប្រព្រឹត្តរបស់អ្នកប្រើប្រាស់។ នៅក្នុងបរិបទបច្ចុប្បន្ន បុគ្គលម្នាក់ៗ តែងតែប្រើឧបករណ៍កាន់ដោយដៃឆ្លាតវៃ ហើយភ្ជាប់ទាំងអ៊ិនធឺណែត 4G និង 5G កាន់តែមានប្រជា ប្រិយភាពនៅគ្រប់ទីកន្លែង រួមទាំងមានសេវាកម្ម google ដើម្បីរកមើលនិងស្វែងរកតាម អនឡាញទៀតផង”

លោក Nguyen Cuong តំណាង Snap បានចែករំលែកថា មុននឹងបង្កើតបាន Snap ក្រុមការងាររបស់លោកបានស្ទាបស្ទង់ទីផ្សារនិងមើលឃើញពីតម្រូវការសក្តានុពល។ លោក Cuong បានឲ្យដឹងថែមទៀតថា៖ “តាមពិតអ្នកប្រើប្រាស់មិនខ្វះបណ្តាញដើម្បីជ្រើសរើសជាងថតរូបឬ ថតដោយទូរស័ព្ទដៃទេ ប៉ុន្តែកត្តាសម្រេចចិត្តធ្វើឱ្យពួកគេត្រូវការ Snap ពីព្រោះពួកគេចង់បាន Snap ដោយសារពួគចង់មានជម្រើសច្រើន ហើយប្រៀបធៀបជាមួយជម្រើសដែលពួក គេមានស្រាប់។ ឧទាហរណ៍ ធ្វើយ៉ាងម៉េចដើម្បីអាចជ្រើសរើសអ្នកថតរូបល្អដែរឬទេ គឺត្រូវអាស្រ័យទៅលើការវាយតម្លៃរបស់អ្នកដទៃ ហើយត្រូវតែផ្អែកលើឈុតរូបថតដែលពួកគេបានធ្វើ។ ទាំងនោះគឺជាអ្វីដែល Snap ផ្តល់ជូន ពោលគឺ ផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជន និងធ្វើឱ្យការជ្រើសរើសរបស់ពួកគេកាន់តែច្បាស់លាស់។ ទីពីរគឺថា សម្រាប់ Snap គឺយើងបានកំណត់ឲ្យអ្នកប្រើនូវអ្វីដែលជាស្ទីលដែលពួកគេចង់បាន។ យើងខ្ញុំក៏ផ្តល់ជូននូវកម្មវិធីនៃការសន្សំពិន្ទុនិងប្តូរយករង្វាន់សម្រាប់អតិថិជនដើម្បីពួកគេទទួលបានបទពិសោធន៍ដោយឥតគិតថ្លៃក្នុងតម្លៃថោកជាង”

Snap- គម្រោងការចាប់ផ្តើមអាជីវកម្មដែលតភ្ជាប់ចំណង់ចំណូលចិត្តថតរូប - ảnh 2 ក្រុមស្ថាបនិក Snap.vn (doanhnhanviet.net.vn)

Snap ផ្តល់ជូនអតិថិជននូវភាពងាយស្រួលបំផុតក្នុងការស្វែងរកដំណោះស្រាយដែលមានតម្លៃ សមរម្យ តម្លាភាពអំពីព័ត៌មានក៏ដូចជាការវិនិយោគដែលមានប្រាជ្ញាបំផុត។ ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យមានអតិថិជនមួយចំនួនធំ ស្ថាបនិកនៃ Snap បានឲ្យដឹងថា៖ “ក្នុងរយៈពេលវែង ក្រៅពីគេហទំព័របណ្តាញធម្មតា  Snap បានផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងការភ្ជាប់ជិតស្និទ្ធជាមួយ Snap។ មិនត្រឹមតែសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ សម្រាប់អ្នកថតរូបវិញ ក្រៅពីការនាំមកការបញ្ជាទិញទំនិញមក  Snap ក៏ត្រូវផ្តល់ឱ្យពួកគេនូវឧបករណ៍ប្រើប្រាស់ផ្សេងទៀត ដើម្បីគ្រប់គ្រងការបញ្ជាទិញ គ្រប់គ្រងការកក់ទំនិញ។ នេះជាដំណោះស្រាយដ៏ទូលំទូលាយសម្រាប់អ្នកថតរូបដើម្បីគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ខ្លួន ហើយក៏ជាវិស័យមួយដែល Snap ត្រូវអភិវឌ្ឍនាពេលខាងមុខ”

មិនត្រឹមតែចង់ទាក់ទាញការនិយមចូលចិត្តពីទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្រ្តរបស់ Snap គឺទាក់ទាញការពេញនិយមពីទីផ្សារអាស៊ីអាគ្នេយ៍ដ៏ធំធេងទៀតផង។ នេះគឺជាការលើកទឹកចិត្តប្រកបដោយកម្លាំងពលំខ្លាំងក្លាបំផុត ដែលធ្វើឱ្យស្ថាបនិករបស់ Snap ឈ្នះរាល់ការលំបាកបច្ចុប្បន្ន។ លោក Nguyen Cuong តំណាង Snap បានបញ្ជាក់ថា៖ “នាពេលខាងមុខនេះ យើងមិនត្រឹមតែបង្កើតប្រភពចំណូលដែលមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងត្រូវមានកំណើនលោតផ្លោះទៀតផង។ ព្រោះថា គោលដៅរបស់ Snap មិនត្រឹមតែនៅក្នុងវិស័យថតរូបនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានមហិច្ឆតាពង្រីកខ្លួនចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ទៀតផងដែរ។ បើនិយាយពីកម្លាំងពលកម្មវិញ នៅក្នុងរយៈពេលបន្ទាប់ ខណៈពេលដែល Snap រឹងមាំហើយ យើងនឹងជ្រើសរើសបុគ្គលិកមកពីប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីធ្វើការជាមួយគ្នានិងអភិវឌ្ឍបណ្តាញផង”

Snap គម្រោងចាប់ផ្តើមអាជីវកម្មថ្មី ដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលចិត្តការថតរូប ដែលទើបតែបានបង្ហាញខ្លួនក៏ដោយ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើន ក៏ដូចជាស្ថិតក្នុងបញ្ជីកំពូលនៃការប្រកួតចាប់ផ្តើមអាជីវកម្មថ្មីចំនួន ៥ ផ្សេងគ្នា។ ប្រការនេះបង្ហាញពីភាពទាក់ទាញនិងសក្តានុពលនៃការអភិវឌ្ឍគម្រោងចាប់ផ្តើមអាជីវកម្មនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ