Start-up វៀតណាម - ជោគជ័យមកពីគំនិតច្នៃប្រឌិត និង​ការខិតខំប្រឹង​ប្រែង​សិក្សា​រៀនសូត្រ

(VOVWORLD) - ដំណាក់កាលនេះ ត្រូវបានចាត់ទុកថាដំណាក់កាល"អំណោយផល" ចំពោះ សហគ្រាសចាប់ផ្ដើមអាជីវកម្មផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតរបស់វៀតណាម ប៉ុន្តែប្រការនេះមិនមានន័យថា ការចាប់ផ្តើមអាជីវកម្មរបស់អង្គការ និងបុគ្គលសុទ្ធតែទទួលជោគជ័យឡើយ។ 
Start-up វៀតណាម - ជោគជ័យមកពីគំនិតច្នៃប្រឌិត និង​ការខិតខំប្រឹង​ប្រែង​សិក្សា​រៀនសូត្រ - ảnh 1លោក Phan Viết Hoàn ក៏ជាតំណាងសហគមន៍ Startups  

ការអំពាវនាវទុន ការកសាងក្បាលម៉ាស៊ីនគ្រប់គ្រង ការជ្រើសរើសបុគ្គលិក ការកសាងពាណិជ្ជសញ្ញា ដែលផ្សារភ្ជាប់ជាមួយកម្មសិទ្ធិបញ្ញា ការសិក្សារៀនសូត្របទពិសោធន៍ពី សហគ្រិនដែលមានបទពិសោធន៍ គឺជាបញ្ហាដ៏សំខាន់ៗ ដែល Start-up ចាំបាច់ត្រូវយកចិត្តទុកដាក់ ត្រិះរិះ នៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យ។

មានមនុស្សជាច្រើនក្នុងសហគមន៍អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិបានដឹងដល់ បណ្តាញសង្គមជ្រើសរើសបុគ្គលិកដើមដំបូងនៅវៀតណាម - Mywork។ Mywork អនុញ្ញាតឱ្យអតិថិជនទាក់ទងផ្ទាល់ និងធ្វើបច្ចុប្បន្នភាពឲ្យទាន់ពេលវេលានូវព័ត៌មានទីផ្សារការងារ តាមរយៈបណ្តាញសង្គម។ នាយកប្រតិបត្តិ (CEO) របស់ ជា គឺលោក Phan Viết Hoàn។ លោកបានបង្កើតបណ្តាញជ្រើសរើសបុគ្គលិកនេះ តាំងពីឆ្នាំ ២០១០។ ទោះជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះ ប្រព័ន្ធប្រតិបត្តិការនេះមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានការិយាល័យតំណាងចំនួន ៣ នៅភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូងប្រទេសវៀតណាម ហើយមានអត្រាកំណើន ១៥០% ក្នុងមួយឆ្នាំ។ លោក Phan Viết Hoàn ក៏ជាតំណាងសហគមន៍ Startups ដែលបានចូលរួមព្រឹត្តិការណ៍ធ្វើអាជីវកម្ម ចាប់ផ្ដើមអាជីវកម្មអន្តរជាតិ ហើយលោកក៏ជាគំរូយុវជនមួយរូបក្នុងចំណោមគំរូយុវជនទីក្រុងឆ្នើមទាំង ១៦ រូប ក្នុងការចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិតឆ្នាំ ២០១៧។ លោក Phan Viết Hoàn បានចាត់ទុកថា៖ “នេះក៏ជាសញ្ញាល្អមួយដែលសរឲ្យឃើញថា ទីផ្សារជានិច្ចកាលរង់ចាំផលិតផលថ្មី សហគ្រាសថ្មី រួមជាមួយជួរថ្នាក់ដឹកនាំ ដែលាមនសមត្ថភាព។ ប្រសិនបើ និយាយអំពីការចាប់ផ្តើមអាជីវកម្ម និងការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត នោះ គឺខ្ញុំចាត់ទុកថាមានឱកាសជានិច្ច។ ជាការពិតណាស់ Start-up ត្រូវមានកត្តាជាច្រើនដូចជា៖ ការជក់ចិត្ត សមត្ថភាព បំណង់ប្រាថ្នា និងជួរកម្មាភិបាល។ ប៉ុន្តែប្រសិនបើ Start-up គ្មានទិសដៅថ្មី រូបសណ្ឋានថ្មី បច្ចេកវិទ្យាថ្មី នោះ គឺ Start-up ត្រូវពិចារណាយ៉ាងច្បាស់លាស់មុនពេលចាប់ផ្តើមអាជីវកម្ម"។

ប្រសិនបើ Phan Viết Hoàn ទទួលបានជោគជ័យក្នុងការទាក់ទងផ្ទាល់ជាមួយតម្រូវការការងាររបស់ប្រជាជនភាគច្រើនោះ ចំណែក CEO Lê Đắc Lâm វិញ គឺជាមនុស្សល្បីឈ្មោះមួយរូប ក្នុងមជ្ឈដ្ឋានសហគ្រិនវ័យក្មេង ខណៈដែលលោកបានទាក់ទងផ្ទាល់ជាមួយតម្រូវការលេងកម្សាន្ត និងទេសចរណ៍របស់សហគមន៍។ លោកបានបង្កើត Vntrip -  កម្មវិធី កក់សំបុត្រយន្តហោះ កក់សណ្ឋាគារតាមអ៊ីនធឺណិត ដែលមានទ្រង់ទ្រាយពហុព្រំដែន។ ទោះបីជាមានដំណាក់កាលជួបការលំបាក ក៏ដោយ ប៉ុន្តែរូបសណ្ឋានប្រឌិតនេះត្រូវបានមជ្ឈដ្ឋានសហគ្រិនវាយតម្លៃខ្ពស់ផងដែរ។ សំព័ន្ធក្រុមហ៊ុនធំៗ ដូចជា Alibaba បានឆ្លៀតយកឱកាសវិនិយោគលើ VNtrip ទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក។ នាពេលថ្មីៗនេះ វិនិយោគិនជនជាតិស្វ៊ីស IHAG Holding  បានកំណត់តម្លៃ Vntrip រហូតដល់ ៤៥ លានដុល្លារអាមេរិក។ នាយកប្រតិបត្តិលោក Le Dac Lam បានបញ្ជាក់ថា៖ “ការលំបាកបំផុតក្នុងការចាប់ផ្តើមអាជីវកម្មគឺទីផ្សារ ពោលគឺ ទីផ្សារតម្រូវឲ្យយើងត្រូវចំណាយប្រាក់យ៉ាងច្រើន។ ហេតុដូច្នេះហើយ យើងត្រូវមាន ប្រភពធនធានហិរញ្ញវត្ថុ និងស្វែងរកវិនិយោគិនចូលរួម។ វិនិយោគិនបរទេសជាច្រើនបានត្រៀមខ្លួនជាស្រេចដើម្បីវិនិយោគជាមួយបណ្ដា start-up វៀតណាម ព្រោះថា ពួកគេបានមើលឃើញនូវភាពជោគជ័យពីប្រទេសរបស់ពួកគេ ឬបណ្តាប្រទេសផ្សេងទៀត ។ យើងខ្ញុំកំពុងទាក់ទងផ្ទាល់ជាមួយវិនិយោគិនបរទេស ពួកគេមានសក្តានុពលហិរញ្ញវត្ថុ ហើយពួកគេយល់ថាតើសហគ្រាសនេះអាចទទួលជោគជ័យឬអត់"។

ហ៊ានគិតហ៊ានធ្វើ សូម្បីតែ“ ប្រថុយ” ដើម្បីដើរតាមផ្លូវ ដែលខ្លូនបានជ្រើសរើស គឺជាអត្តចរិតរបស់យុវជនទំនើបជាច្រើនរូប។ ទោះយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យក្នុងការចាប់ផ្តើមអាជីវកម្មនោះ បណ្ដា  start-up ត្រូវការជំនួយឧបត្ថម្ភរបស់បណ្ដាអង្គការ ឬស្ថាប័នគ្រប់គ្រង និងរដ្ឋាភិបាល។ លោកស្រី Nguyễn Thị Thu Vân អនុប្រធានសម្ព័ន្ធយុវជនវៀតណាមបានមានប្រសាសន៍ថា៖ “ខ្ញុំចង់ផ្ដាំដល់យុវជនវ័យក្មេងថា ចាំបាច់ត្រូវសាកល្បងទាក់ទងផ្ទាល់ជាមួយប្រភពមូលនិធិរបស់សម្ព័ន្ធយុវជន និងសមាគមយុវជន។ យុវជនអាចទាក់ទងជាមួយមជ្ឈមណ្ឌលជួយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្មនៅទីក្រុងហាណូយ ដើម្បីទទួលបានការផ្ដល់ប្រឹក្សាយ៉ាងលម្អិត។ ប្រសិនបើអ្នកត្រូវការទុននោះ អ្នកជំនាញក៏ផ្តល់គម្រោងទុនដល់អ្នក។ ហើយយើងខ្ញុំនឹងទាក់ទងផ្ទាល់ជាមួយសហគ្រាសនានា ដើម្បីជួយឧបត្ថម្ភទុនដល់អ្នកផងដែរ"។

ក្រៅពីសហព័ន្ធយុវជនវៀតណាមនោះ បណ្ដា start-up ចាប់ផ្ដើមអាជីវកម្មក៏អាចទាក់ទងផ្ទាល់ជាមួយប្រភពធនធានជាច្រើនដូចជា៖  ហិរញ្ញវត្ថុ ប្រភពធនធានមនុស្ស និងប្រភពព័ត៌មានដ៏សម្បូរបែប និងមានអត្ថប្រយោជន៍ពីមន្ទីរ ស្ថាប័ន និងខេត្ត ក្រុងនានា និងមជ្ឈឹម។ គម្រោងល្អៗ នឹងត្រូវបានជួយឧបត្ថម្ភដ៏ទំលំទូលាយ ចាប់ពី បែបបទ ធមធានមនុស្ស ប្រភពទុន រហូតដល់ការតភ្ជាប់ទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ