Vo Nguyen Giap- ក្នុងបេះដូង ប្រជាជនវៀតណាម

              

Vo Nguyen Giap- ក្នុងបេះដូង ប្រជាជនវៀតណាម - ảnh 1


Vovworld-   កាលពីថ្ងៃទី៦ដល់ទី១០តុលា  ប្រជាជន​វៀតណាមរាប់ម៉ឺននាក់មក
ពីគ្រប់ទិសទីនៅទូទាំងប្រទេសពីខែត្រDien Bien – Lao Cai ដល់ទីក្រុងហូជីមិញ
 បាននាំគ្នា​មក​មកជួបជុំ នៅតាម​ដងផ្លូវ ខាងមុខ ភូមិគ្រឹះ លេខ ៣០ Hoang Dieu
រប​ស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ដើម្បី​សម្ដែងមនោសញ្ចេតនា សោកស្តាយ​ជាំទីបំផុត។ការលាចាកលោករបស់ នាយឧត្តមសេនីយ៍នៃប្រទេសជាតិ ​ បាន​នាំឱ្យ​ ជនវៀតណាម​ម្នាក់ៗ មានចំណាប់អារម្មណ៍ខុសពីគ្នាពិបាកនិយាយបាន។គេនាំគ្ន រង់ចាំ
ដាក់ បាច់ផ្កាស្បៃរឿងលឿង ទងផ្កាកុលាបស្រស់ គោរព​ វិញ្ញាណក្ខន្ធ​ នៅបរិវេណ
សួនច្បារផ្ទះរបស់នាយឧត្តមសេនីយ៍។ក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជន​ជាតិ Thai 
ខែត្រDien Bienជាតំបន់ដីដែលផ្សារភ្ជាប់ជាមួយអនុស្សវរីសមរភូមិរបស់ នាយឧត្តម
សេនីយ៍ Vo Nguyen Giap  នាង NguyenNgoc Theu អោយដឹងថា៖“  ខ្ញុំស្លៀកពាក់ខោ
អាវ​នេះពេលមកវិគោរពញ្ញាណក្ខន្ធ​ អ៊ុំក្នុងបំណងថា៖អ៊ុំនឹកដល់មនុស្ស Dien Bienជា
ដំបន់ដីបានផ្សារភ្ជាប់ជាមួយកេរ្ត៏ឈ្មោះអ៊ុំជានិច្ច។ខ្ញុំក៍សង្ឈឹម  ដែរថា៖អ៊ុំរស់ក្នុងក្រអៅ
បេះដូងយើងខ្ញុំជារៀងរហូត។  “

          

Vo Nguyen Giap- ក្នុងបេះដូង ប្រជាជនវៀតណាម - ảnh 2

   ប្រជាជន​មួយចំនួន បាន​យក​ផ្កា​មក​ដាក់​នៅក្បែរ​របង​ខាងក្រៅ។


ឯបង Hoang Diep នៅវិថី Hang Bun​ទីក្រុងហាណូយចង់សំដែងមនោសញ្ចេតនារបស់
ខ្លួនតាមរយះអាំងស៊ីលជារូប នាយឧត្តមសេនីយ៍ដែលគេជូនដល់ជនមក គោរព​​
វិញ្ញាណក្ខន្ធ​។បង ចែករំលែកថា៖“  ក្រោយពីទទួលបានដំណឹង​មរ​ភាព​របស់ នាយ
ឧត្តមសេនីយ៍ខ្ញុំមានក្តីទុក្ខព្រួយយ៉ាងក្រៃលែង ខ្ញុំ​បានធ្វើគំរូអាំងស៊ីលជារូប នាយឧត្តម
សេនីយ៍ ។ខ្ញុំជូនអាំងស៊ីលនេះដល់ ជនចាស់ជរាមក គោរព​​វិញ្ញាណក្ខន្ធ​ទាំងឡាយ។  “

ក្នុងអាវខៀវស្ម័គ្រចិត្ត ក្រុមមិត្តវ័យក្មេងជនជាតិកាណាដាបានរៀបជួរ គោរព វិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ Vo Nguyen Giapក្នុងអំឡុង៣ម៉ោង។Mathew Gibson ជាសមាជិក១
នាក់នៃក្រុមមិត្តវ័យក្មេងជនជាតិកាណាដាវៀតណាមចែករំលែកថា៖“  ដោយទទួលបាន
ដំណឹង មរណភាពរបស់នាយឧត្តមសេនីយ៍យើងខ្ញុំបានមកដល់ទីនេះដើម្បីសំដែងសេចក្តី
គោរពរាប់អានចំពោះ នាយឧត្តមសេនីយ៍របស់ប្រជាជាតិវៀតណាម។ខ្ញុំឃើញថា៖ប្រជា
ជនវៀតណាមបានលៃទុក    សេចក្តីគោរពរាប់អានដឹងគុណនិងមនោសញ្ចេតនាជាច្រើន​
សំរាប់ នាយឧត្តមសេនីយ៍។

                   

Vo Nguyen Giap- ក្នុងបេះដូង ប្រជាជនវៀតណាម - ảnh 3

             មិត្តវ័យក្នេងមកគោរព​​វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍

ឈរ គោរព​​វិញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍ Vo NguyenGiapមនុស្សម្នាក់ៗហាក់ដូចជាផ្ទុះ
ចំណាប់អារម្មណ៍ដ៍ជ្រាលជ្រៅ។លោកស្រី Luong Thi Nhungនៅខែត្រ Lao  Cai និយាយ
ដោយក្តីរំភើបចិត្តថា៖“  អ៊ុំបានលាចាកលោកទៅហើយ។ដោយទទួលបានដំណឹង អ៊ុំឈឺ
ក្នុងប៉ុន្មានឆ្នាំ  កន្លងមកប្រជាជន​​  Lao  Caiជានិច្ចកាលគិតដល់អ៊ុំ។  “

រឿងនិទាននិងអនុស្សាវរីយ៍របស់យុទ្ឋជននិងប្រជាជនជាមួយនាយឧត្តមសេនីយ៍ដែល និទានដោយប្រជាជន កើនឡើងពីមួយថ្ងៃទៅ១ថ្ងៃ។វរសេនីយ៍ឯកDang Nghiem Diem  ចែករំលែកថា៖“ ខ្ញុំមានភ័ព្វសំណាង២លើកជួបធ្វើការជាមួយអ៊ុំ Giap ។លើកទី១គឺឱកាស
រំលឹកខួបលើកទី២០០នៃជ័យជំនះNgoc Hoi-Dong Da។លើកទី២គឺឱកាសសិក្ខាសាលា
ស្តីពីសៀវភៅប្រវត្តិសាស្រ្តដំណើរការតស៊ូប្រឆាំងចក្រពត្តិអាមេរិករបស់យោគភូមិ​​​​​​​ភាគ
រដ្ឋធានី។      “

ក្នុងអំឡុង៥ថ្ងៃកន្លងទៅទ្វាររបស់ ភូមិគ្រឹះ នាយឧត្តមសេនីយ៍ Vo Nguyen Giapគ្មានពេល
ណាបិទទេ។ជនជា្រច្រើននាក់មិនចង់វិលត្រឡប់គ្រួសារវិញឡើយ។អ្នកណាក៍រួមមាន
គំនិតគិតគូរថា៖ នាយឧត្តមសេនីយ៍នៅរស់ជាមួយយើងដ​ដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ