កង់អគ្គីសនីកង់១

          (VOV)_​​ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស​វៀតណាមទ​ទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្តាប់មកពីកម្ពុជា​និងប្រទេសនិង
​តំបន់ដែនដី លើទូទាំងពិភពលោក។    

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជា​មួយអស់ លោកអ្នកនាងអំពីកង់អគ្គីសនីកង់១ ( កង់ Solowhere ) តាម​សំណូម​ពរ​របស់មិត្ត
វាសនា  (និស្សិតកម្ពុជា ដែលកំពុងសិក្សារនៅមហាវិទ្យាល័យ​សំណង់នៅទីក្រុង ហាណូយ)។ កង់ Solowhere ជាមធ្យោបាយធ្វើដំណើរថ្មី ដែលទើបនឹងបាននាំចូល
វៀតណាម មិនយូរប៉ុន្មានប៉ុណ្ណោះ​ ប៉ុន្តែ​ វាបានក្លាយទៅជាមធ្យោ​បាយធ្វើដំណើរ ពេញនិយមរបស់យុវវ័យបច្ចុប្បន្ន​។

កង់អគ្គីសនីកង់១  - ảnh 1
កង់អគ្គីសនីកង់១ ( កង់ Solowhere )

           លោកអ្នកនាងជាទីមេត្រី!

         កង់ Solowhere មានទម្ងន់ប្រមាណ១២គីឡូក្រាម ហើយបាន​រចនាឡើងមាន
តែកង់មួយ​គត់​។ កង់នេះអាចដឹកមនុស្សជាង១០០គីឡូក្រាម ហើយ​វា​អាច​ចល័ត
តាមខ្លួន​ងាយស្រួល។ អ្នកជិះ អាចទៅក្នុងការិយាល័យ ថ្នាក់រៀន …លៗដោយ
ងាយស្រួល។

           ក្រៅពីរូបរាងដ៏តូចនេះ អ្នកប្រើក៏អាចយកទៅ​ដ៏ងាយស្រួលដែរ។ ទន្ទឹម​នឹងនោះ នេះក៏គឺជាកង់អគ្គីសនីប្រើដោយថ្មសាក បានជាវាសន្សំសំចៃថាមពល
ច្រើនណាស់។ បងស្រី Ha សាមជិកាក្លិប៖បណ្ដាអ្នកស្រឡាញ់កង់ ​Solowhere ​បាន
​អោយដឹងថា៖

       “កង់ Solowhere ទើបបានមានវត្តមាននៅវៀតណាមក្តី ប៉ុន្តែ វាត្រូវបាន ​មិត្តវ័យ
ក្មេងជាច្រើន​ស្វែងរកទិញ។ នៅបរទេស កង់ Solowhere ជា​មធ្យោបាយដឹកជញ្ជូន ជំនួសអោយឡាន ក្នុងកំណាត់ផ្លូវខ្លី ដោយមានគោលដៅកាត់បន្ថយចំណាយ​ឥន្ធនះ ឧស្ម័នបញ្ចេញចោលនិង​ស្ទះចរាចរ…លៗ ​​នៅវៀតណាម វា​ជាមធ្យោបាយ​ធ្វើដំណើរផងនិងជា​ការលេងកំសាន្ត​ទៀតផង​។”

កង់អគ្គីសនីកង់១  - ảnh 2
ជិះកង់​Solowhere ​

ចំពោះមិត្តវ័យក្មេង គេបានចាត់ទុកនេះគឺជាការលេងកំសាន្តជាច្រើនជាងគោលដៅ
ជាមធ្យោបាយធ្វើដំណើរ។ បង Nam ( នៅរដ្ឋធានី​ហាណូយ) ​និងមិត្តភក្តិដែលជានិច្ច
កាលជួបជុំគ្នា​នៅវិថី Le Thanh Tong ដើម្បីហ្វឹកហាត់ ​និងផ្លាស់​ប្តូរបទពិសោធន៍ជិះកង់  Solowhere បានអោយដឹងថា៖

“ ខ្ញុំឃើញថាវាមានចំណុច​ចំឡែកណាស់។​ទើប​ខ្ញុំសម្រេច​ទិញ​កង់​១គ្រឿងជិះលេង។ 
ជាប្រចាំថ្ងៃ​ ខ្ញុំហាត់ជិះកង់ Solowhere នៅលើ​ផ្លូវស្ងាត់។ ដល់ពេលជិះយ៉ាងស្ទាត់ជំ នាញហើយ ខ្ញុំជិះវាទៅផឹកកាហ្វេជាមួយមិត្តភក្តិនាពេលព្រឹក។”

តាមបង Nam ថា៖ ការលេងកំសាន្តនេះក៏ទាមទា​កម្លាំងកាយ និងការប៉ិន​​ប្រសពជា​ច្រើនដែរ។ គោលការណ៍បញ្ជាកង់នេះគឺពឹងផ្អែកទៅលើកម្លាំងចំណុះសង្កត់របស់ដង​ខ្លួនទៅលើកង់។ បង Nam អោយដឹងថា៖

“ ខ្ញុំបានហាត់ជិះកង់នេះក្នុង១សប្ដាហ៍ ហើយទើបហានជិះវាតាមផ្លូវ។​​មិត្តខ្ញុំជា
ច្រើននាក់ ក៏ចង់​ទិញកង់ Solowhere ១ដែរ។ ”

នាបច្ចុប្បន្ន កង់ Solowhere មានតំលៃប្រមាណមួយពាន់ដុល្លារ​អាមេរិក/គ្រឿង​ តាមប្រភេទនិមួយៗ។ បរិមាណទឹកប្រាក់នេះមិនតិចតួចទេ​​ ​​  ​  ប៉ុ​ន្តែចំពោះ​មិត្តវ័យក្មេងជាច្រើននៅតែចង់មានកម្មសិទ្ធិកង់សំរាប់ខ្លួន​។

លោកអ្នកនាងជាទិមេត្រី!

            ដើម្បីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ នាបេលនេះ យើងខ្ញុំសូមឆ្លើយ សំនួរខែកុម្ភះ គឺ៖ កំពូលភ្នំ Fansipan មានកម្ពស់​១៨០០​ម៉ែត្រ​គិតពី​នីវ៉ូ​ទឹក​សមុទ្រ។​យើងខ្ញុំសូមជូនពរមិត្តបញ្ញា និងពិសីនៅភ្នំពេញដែលបានឆ្លើយត្រូវសំនួរខែកុម្ភះ
នេះ ហើយខ្ញុំនឹងផ្ញើរង្វាន់នេះតាមអាស័យដ្ឋានប្រៃសនីយ៍។ សូមអរគុណអស់
លោកអ្នកនាងដែលបានចូលរួមឆ្លើយសំនួរខែកុម្ភះ និងសូមអញ្ជើញលោកអ្នក
នាងចូលរួមឆ្លើយសំនួរខែមិនានេះគឺ៖ នាបច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្ម
ធំទីប៉ុន្មានរបស់កម្ពុជា?  រាល់ចំលើយ​សំបុត្រ  email​សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់​​ផ្សាយជា​ភាសាបរទេស វិទ្យុសម្លេង​វៀត​
ណាម ​លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem ​រដ្ឋធានី​ហាណូយ ឬ Email÷
vov
5khmer@​yahoo​.com.vn។  ចំលើយត្រូវនិមួយៗនឹង​ទទួល​បាន​កាដូ​ពិសេស
មួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង​វៀត​ណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ