ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តនិស្សិតកម្ពុជាមួយចំនួនដែលកំពុងសិក្ស

          (VOV)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួនជាង២០០ ពីគ្រប់ដំបន់ដែនដីនិង
ប្រទេសនានាលើពិភពលោក ​។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរ  ទទួលបាន​
សំបុត្រនិងទូរស័ព្ទ ចំនួន៤ពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់​ដែល
បានផ្ញើសំបុត្រនិងទូរស័ព្ទមកកាន់យើងខ្ញុំ។

          លោកអ្នកនាងជាទីមេត្រី!

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្ត​និស្សិត
កម្ពុជាមួយចំនួនដែលកំពុងសិក្សានៅវៀតណាម យើងខ្ញុំនឹងឧទ្ទេសនាម​ចំពោះ
មិត្តអ្នកស្ដាប់នូវប្រាសាទ Ponagar សំណង់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិង​វប្បធម៌​
ដ៏វិសេសវិសាលរបស់ជនរួមជាតិចាម នៅទីក្រុងសមុទ្រ Nha Trang ខេត្ត Khanh
Hoa (ភាគកណ្ដាលវៀតណាម)។​

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តនិស្សិតកម្ពុជាមួយចំនួនដែលកំពុងសិក្ស - ảnh 1
ប្រាសាទ Ponagar

ឃ្លាតពីមជ្ឈមណ្ឌលទីក្រុង Nha Trang ចំងាយ២គីឡូម៉ែត្រ ប៉ែកខាងជើង ​ប្រា
សាទPonagar ត្រូវបានកសាងឡើងនៅលើភ្នំរាបថ្មមួយ មានកំពស់ជាង១០ម៉ែត្រ 
បើប្រៀបទៅនឹងនីវូទឹកសមុទ្រ ជិតនឹងមាត់ទន្លេ Cai ផ្លូវ​២មេសា ទីក្រុង Nha Trang។

ប្រាសាទ Ponagar មាន៣ជាន់។ ជាន់ទីមួយ រាបស្មើនឹងផ្ទៃដី ជាក្លោងទ្វាប្រាសាទ 
ហើយនាបច្ចុប្បន្នបានរលាយបាត់ទៅហើយ។ ពីទីនេះ មានជណ្ដើរថ្ម នាំទៅកាន់
ជាន់ទីពីរ ដែលនាសព្វថ្ងៃនៅសល់តែជួរសរសរសរុបសងខាងចំនួន១០ មាន
អង្កត់ផ្ចិតជាងមួយម៉ែត្រ និង​កំពស់ជាងបីម៉ែត្រ។ បន្តទៅទៀតគឺប្រាសាទស្នូល
 នៅកណ្ដាលមណ្ឌលប្រាសាទនេះ ដោយមានកំពស់ជាង២០ម៉ែត្រ។

ឧទ្ទេសនាមអំពីបច្ចេកទេកសាងប្រាសាទ  Ponagar នេះ សំណង់ដំណាង​អោយ
សិល្បះ ស្ថាប័ត្យកម្ម និងចម្លាក់ជនជាតិចាម។ លោកស្រី Nguyen Bich Phuong
អ្នកមគ្គុទេសបានអោយដឹងថា៖ ប្រាសាទទាំងនេះត្រូវបានកសាង​ឡើងដោយថ្ម 
និងតុបតែងសិល្បះដោយថ្ម និងគ្រឿងភាជន៍។ 

“ បច្ចេកទេសកសាងប្រាសាទនេះ ត្រូវបានអនុវត្តតាមរបៀបសំលៀងថ្ម។​ ថ្មម្តុំៗ 
ត្រូវបានធ្វើពីដីឥដ្ឋ ចម្រាញ់កខ្វក់ចេញ និងដុតក្នុងសីតុណ្ហាភាព៩០០C ។ ក្នុង
​ពេលដុត ត្រូវធានាអោយដុំថ្មមិនចាស់ពេក ឬខ្ចីពេក ពីព្រោះថ្មចាសពេកមិនអាច
កែច្នៃបាន ឬខ្ចីពេកគឺងាយបែក។ បន្ទាប់នោះ ជាងនឹងសំលៀងថ្មជាមួយគ្នា ​ហើយ
ប្រើកាវរុក្ខជាតិដើម្បីភ្ជាប់ថ្មទាំងអស់ជាមួយគ្នា​។”

 
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តនិស្សិតកម្ពុជាមួយចំនួនដែលកំពុងសិក្ស - ảnh 2
ប្រាសាទ Ponagar

ក្នុងប៉ុន្មានថ្ងៃពិធីបុណ្យព្រះម៉ែជាប្រចាំឆ្នាំចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែ​ទី៣
តាមច័ន្ទគតិ) ប្រាសាទ Ponagar ទទួលភ្ញៀវរាប់ហ្មឺននាក់មកទស្សនា និង​ចូលរួមពិធី
បុណ្យនេះ។ ក៏ដូចជាពិធីបុណ្យផ្សេងៗនៅវៀតណាម នៅពិធីបុណ្យនេះមានសកម្ម
ភាពជំនឿសាសនាផ្សេងៗទៀត ដូចជា៖ សូត្រធម៌ ការសម្ដែង​សិល្បះ…ជាដើម។

ចំណុចដ៏វិសេសវិសាលក្នុងពិធីបុណ្យព្រះម៉ែនេះគឺ​របាំ។ នៅទីនេះ ​មានក្រុមសិល្បករ
 សិល្បការិនីចាម សម្ដែងជូនភ្ញៀវទេសចរទស្សនា ហើយគេក៏បានរាំ​តាមសំណូមពរ
របស់ភ្ញៀវទេសចរដោយមិនគិតថ្លៃទេ។ បណ្ដារបាំល្បីឈ្មោះរបស់ជន​ជាតិចាម ដូច
ជា៖អប្សរា មនោសញ្ជេតនា រួមជាមួយស្គ Saranai , Ghi Nang ធ្វើអោយ​ភ្ញៀទេសចរស្រ
ឡាញ់ចូលចិត្តជាខ្លាំង។ ​

លោកអ្នកនាងជាទីមេត្រី។

        សង្ឃឹម​ថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ  
និងមកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំ​ត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖  http://vovworld.vn/។​រាល់សំណួរមតិរបស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយ ជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម  លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
 Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ