|
កំពែងបានកសាងតាមស្ថាបត្យកម្ម Vauban (រូបថត៖Internet) |
(VOVWorld)-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀត
ណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន ១៥៣ របស់មិត្តអ្នកស្តាប់ពីប្រទេសចំនួន ៣៦ លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសម្បុតចំនួន៥ពីបណ្តា
មិត្តកញ្ញា បុបា្ផនឹងមិត្ត រតនះ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តរតនះបានស្នើ កម្មវិធីឧទ្ទេសនាម
ដោយត្រួសៗអំពីកំពែងបុរាណ Son Tay ទីរួមស្រុក Son Tay ហាណូយ។ មិត្តរតនះនឹងអស់ លោកអ្នកនាងជាទីមេត្រី! មានទីតាំងស្ថិតនៅភាគខាងលិចហាណូយ កំពែងបុរាណ Son Tay មានអាយុ កាលជាង២០០ឆ្នាំ។កំពែងត្រូវបានកសាងដោយថ្មបាយក្រៀមតាមសិល្បះស្ថា
បត្យ កម្ម Vauban -របៀបស្ថាបត្យកម្មសំណង់យោធាយកឈ្មោះវិស្វករបារាំង Vauban ។
ឆ្នាំ ១៩៩៤ កំពែងបុរាណSon Tay ត្រូវបានរដ្ឋទទួលស្គាល់ជាកេរិ៍្តដំណែលប្រវត្តិ សាស្ស្រ វប្បធម៏ជាតិ។
|
កំពែងបានកសាងដោយថ្មបាយក្រៀម(រូបថត៖ Internet) |
ដោយបានសង់នាឆ្នាំ១៨២២ នៅសម័យស្តេច Minh Menh រាជកាលបណ្តា ស្តេច Nguyen កំពែងបុរាណSon Tay មានរាងជាការេ ទំហំ៤០០មx៤០០ម កំពស់៥ ម ជើងកំពែងមាន
ទទឹង ៦ ម មុខកំពែងមានទទឹង៤ម។កំពែងមានរន្ធកាំភ្លើងជា ច្រើន មានក្លោងទ្វាចំនួន៤ នៅទឹសទាំង៤ដែលបានកសាងដោយអដ្ឋិបុរាណ។នៅ ខាងលើក្លោងទ្វានិមួយៗមាន Vong Lau។ នៅព័ទ្ធជំវិញកំពែងគឺគូរទឹក ទទឹង២០ម,ជំរៅ៣ម,។បរិវេណនៃកំពែងគឺប្រមាណ២០០០ម។ក្នុងបរិវេណនៃកំពែងមានដាក់ កាំភ្លើងធំ ( កាំភ្លើង Than cong) នៅ៤ជ្រុង។នៅចំពោះមុខ
មណ្ឌលធ្វើពិធីកិច្ចមានដងទង់ខ្ពស់១៨ម ដោយមានអង្តូងទឹកមានរាងជាការេនៅខាងស្តាំ
នឹងខាង ឆ្វេងដែលហៅថា Gieng Ta Gieng Huu។នៅលើផ្ទៃកំពែងនៅមានវិមាន Kinh Thien គេហដ្ឋាន បន្ទាយទាហាននឹងឃ្លាំងស្តុកទុកស្បៀងអាហារទៀតផង។ ព័ទ្ធ ជំវិញកំពែង
នៅវង់ក្រៅគឺ La Thanh។ La Thanhមានរាងបញ្ជកោណ សង់ដោយដីនឹងមានកំពស់
៣,៥ម។ La Thanh ក៏មានក្លោងទ្វាចំនួន៤ ដែលបែទៅរកទឹសទាំង៤កើតលិចជើងត្បូង។ដោយបានទទួលស្គាល់ជាកេរិ៍្តតំណែលប្រវត្តិសាស្រ្តនឹងវប្បធម៏ការងារថែរក្សារអភិរក្ស
បណ្តាតំលៃរបស់កំពែងបុរាណនេះគឺជាទង្វើចាំបាច់នឹងមាន អត្ថន័យជាច្រើន។លោក
Nguyen Trong An អនុប្រធានគណះកម្មការគ្រប់គ្រង កំពែងបុរាណSon Tay បានឲ្យដឹងថា៖ “កំពែងបុរាណSon Tay មានតំលៃប្រវត្តិសាស្រ្តនឹងវប្បធម៏យ៉ាងធំ។កំពែងបុរាណSon Tay ក៏ជាសួតបៃតងរបស់ទីរួមខែត្រផងដែរ។ក្រៅពីគោលដៅ បំរើភ្ញៀវទេសចរ ទីនេះក៏ជាកន្លែង
លេងសប្បាយកំសាន្តកំដរអារម្មណ៏របស់ប្រជា ជនក្នុងស្រុកទឿតផង”។
|
ក្លោងទ្វា១នៃកំពែងបុរាណ SonTay( រូបថត៖Internet) |
មិត្តរតនះនឹងអស់ លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា៖អស់លោកអ្នកនាងពេញចិត្តចំពោះការឧទ្ទេសនាមពោលខាងលើរបស់យើងខ្ញុំ។នាទីប្រអប់សំបុត្រមិត្តអ្នាកស្តាប់ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹង មតិរួមយោ
បល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ ផ្សាយជាភាសារ
បរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.
com.vn៕ ួយអស់លោកអ្នកនាងអំពី នៅ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់