កម្មវិធីជួបប្រាស្រ័យកុមារវៀតណាម-ឡាវ-កម្ពុជា
VAN DO -  
(VOV WORLD) /  
(VOV World) ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៧៩របស់មិត្តអ្នកស្ដាប់
មកពីប្រទេសនិងតំបន់ដែនដី ចំនួន៣៥ លើទូទាំងពិភពលោក។ សូមថ្លែងអំ
ណរ គុណចំពោះបណ្ដាមិត្តដែល បានផ្ញើសំបុត្រនិងទូរស័ព្ទមកដល់ឲយើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមសំពោះ
មិត្តស្ដាប់អំពីកម្មវិធីជួបប្រាស្រ័យកុមារវៀតណាម-ឡាវ-កម្ពុជា ដោយមានឈ្មោះ÷
រង្វង់ដៃមិត្តភក្តិ២០១៤ ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគ ខាងត្បូងវៀតណាម)។ កម្មវិធីនេះបានបន្សល់ទុកនៅក្នុងដួងចិត្តមិត្តវ័យក្មេងនូវ មនោសញ្ជេតនា ប្រពៃណីសាមគ្គីភាព មិត្តភាព សន្តិភាពរវាងប្រទេស ទាំង៣។
|
កម្មវិធីជួបប្រាស្រ័យកុមារវៀតណាម-ឡាវ-កម្ពុជា(VOV) |
ក្នុងប៉ុន្មានថ្ងៃចូលរួមកម្មវិធី៖ជួបប្រាស្រ័យកុមារ របស់ប្រទេសទាំង៣ វៀត
ណាម-ឡាវ-កម្ពុជា ប្អូន Chanthanomkeo Molacot មកពីប្រទេសឡាវ បានចាំបទ
ចម្រៀង÷ លោកអ៊ុំហូ សេចក្ដីស្រឡាញ់ដ៏មហិមា។ ប្អូន Chanthanomkeo Molacot បានអោយដឹងថា ÷
“ ប្អូនគោរពនិងស្រឡាញ់លោកអ៊ំហូណាស់ បានជាខ្ញុំច្រៀងបទចម្រៀង
នេះ ដើម្បីច្រៀងជូនមិត្តភក្តិស្ដាប់។ ប្រការគួរអោយរញ្ជួយចិត្តនិងចាប់អារម្មណ៍
ខ្លាំងចំ ពោះប្អូន នោះគឺប្អូនបានទៅអុជធុប និងទៅទស្សនាសារមន្ទីរហូជីមិញ។ ប្អូនបានយល់ដឹងបន្ថែមអំពីដំណើការធ្វើបដិវត្តន៍ផង និងគុណបំណាច់របស់
លោកប្រធានហូជីមិញទៀតផង។ ”
|
កម្មវិធីជួបប្រាស្រ័យកុមារវៀតណាម-ឡាវ-កម្ពុជា(VOV) |
នេះមិនគ្រាន់តែជាការសំណេះសំណាលរបស់ប្អូន Chanthanomkeo Molacot ប៉ុណ្ណោះទេ ថែមទាំងនេះគឺជាមនោសញ្ជេតនារួមរបស់ដំណាងចំនួន២២០នាក់
ដែលបានចូលរួមកម្មវិធីជួបប្រាស្រ័យកុមារវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ ២០១៤ ។ តាមរយៈបណ្ដាសកម្មភាពយ៉ាងផុលផុស ដូចជា÷ទៅទស្សនាទីក្រុងហូជីមិញ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ តំបន់បដិវត្តន៍ សារមន្ទីរ ភូមិរបរ…លៗ បានរួមចំ ណែកអប់រំកុមាររក្សារចំណងសាមគ្គីភាព រឹត បន្តឹងចំណងសាមគ្គីភាព មិត្តភាព
រវាង ប្រទេសទាំងបី។ ប្អូន សែងប៊ុន កុមារាមកពីព្រះរាជាណាចក្រកម្ពុជាបាន
អោយដឹងថា÷
“ ប្អូនសប្បាយរីករាយណាស់ ដោយបានជួបប្រាស្រ័យជាមួយបណ្ដាមិត្តឡាវនិងវៀតណាម។ ពួកប្អូនបានលេងកំសាន្តយ៉ាងសប្បាយរីករាយជាមួយមិត្ត
ភក្តិ។ ប្អូននឹងខំប្រឹងប្រែងជាងទៀតដើម្បីរួមចំណែកកសាងស្រុកកំណើត។ ប្អូននឹងទាក់ទងជាមួយ មិត្តនានាតាមរយៈ Email ឬ Facebook ដែរ។”
បង Pham Ngoc Tuyen ប្រធានក្រុមប្រឹក្សារកុមារជំទង់ទីក្រុងហូជីមិញ និងជាប្រធានគណៈប្រតិភូវៀតណាម បានអោយដឹងថា÷ ដើម្បីបង្កើតបាន បរិយាកាសដ៏កក់ក្តៅ ពោពេញទៅដោយមនោសញ្ជេតនាមិត្តភាព រួមចំណែក
លើកកំពស់ចំណេះដឹងដ៏ជ្រាលជ្រៅ និងធំធេងអំពីទំនាក៉ទំនងសហប្រតិបត្តិការ ពិសេស ជិតស្និទ្ធិ និងស្មោះត្រង់នេះរវាងប្រទេសទាំងបីជាភាតរះនេះ វៀតណាម
បានរៀបចំយ៉ាងម៉ត់ចត់តាំងពីការទទួលរហូតមកដល់បណ្ដាសកម្មភាពលេងកំ
សាន្តទៀតផង÷
“ ចាប់ពីថ្ងៃដំបូង យើងខ្ញុំទទួលមិត្តនានាដ៏កក់ក្តៅបង្ហាញនូវទឹកចិត្តមនុស្ស
វៀត ណាមដ៏ស្និទ្ធិស្នាលរាក់ទាក់។ បន្ទាប់នោះ យើងត្រូវម្ចាស់ការនៅក្នុងគ្រប់ សកម្មភាព ទាក់ទាញមិត្តនានាចូលរួម។”
លោកអ្នកនាងជាទីមេត្រី!
កម្មវិធីជួបប្រាស្រ័យកុមារវៀតណាម-ឡាវ-កម្ពុជា ជាទីលានលេងកំសាន្ត១
ក្នុង ឱកាស វិស្សមកាល ដើម្បីប្អូនៗយល់ដឹងបន្ថែមអំពីវប្បធម៌ របស់ប្រទេសនានា ក្នុងតំបន់ទន្លេងមេគង្គ។ តាមនោះរួមចំណែកពង្រឹងនិងពង្រីកចំណង សាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។
មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះសូមអញ្ចើញលោក
អ្នកនាងចូលរួមឆ្លើយសំនួរប្រចាំខែសីហា។ចូរមិត្តឲ្យដឹងថា÷តំលៃប្រាក់ពាណិជ្ជ កម្មនាំចេញសំលៀកបំពាក់និងស្បែកជើងរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៤ ទទួលបានប៉ុន្មាន? រាល់ចំលើយសំបុត្រ emailសូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី ផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត ណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5
khmer@yahoo.com.vn។ ចំលើយត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូ ពិសេស
មួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
VAN DO
-VOV WORLD