|
ការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍បរទេសពេលមកទស្សនាទីក្រុងហូជីមិញ (Bruisedpassports) |
Vovworld-ក្នុងសប្ដាហ៍កន្លងមក ការប្រឡង មិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម
នៃវិទ្យុសម្លេងវៀតណាម (VOV) ទទួលបានសំបុត្រ Email របស់មិត្តអ្នកស្ដាប់លើ
គ្រប់ទិសទីលើពិភពលោក។ ទន្ទឹមនឹងការផ្សព្វផ្សាយការប្រឡង់ចំពោះមិត្តអ្នកស្ដាប់
បណ្ដាកម្មវិធីនៃ VOV បានបច្ចុប្បន្នកម្មរាល់ខ្លឹមសារបំផុសគំនិតសំរាប់ឆ្លើយសំនួរ។
មិត្តអ្នកស្ដាប់ Amir Jameel ដែលជាជនប៉ាគីស្ថានបានផ្ញើរសំបុត្រចូលរួមការប្រឡង
ដោយមានខ្លឹមសារថា ការប្រឡងនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្សសំរាប់មិត្តអ្នកស្ដាប់
របស់ VOV លើគ្រប់ទឹសទីលើពិភពលោក។ បណ្ដាសមាជិកក្នុងក្លឹបរបស់យើងខ្ញុំ
នឹងចូលរួមយ៉ាងសកម្ម។ ខ្ញុំក៏បានឧទ្ទេសនាមអំពីការប្រឡងនេះជាមួយជនប៉ាគី
ស្ថានផ្សេងជាច្រើនទៀត។ សូមអញ្ចើញមិត្តអ្នកស្ដាប់បន្តផ្ញើរអត្ថបទប្រឡងមុនថ្ងៃទី
៣០មិថុនាឆ្នាំ២០១៥។ យើងខ្ញុំនឹងបន្តផ្សាយការបំផុសគំនិតសំរាប់ចំលើយក្នុងនាទី
ប្រអប់សំបុត្រមិត្តអ្នកស្ដាប់។
ក្នុងនាទីប្រអប់សំបុត្រពេលនេះសូមអញ្ចើញលោកអ្នកនាងរួមជាមួយយើងខ្ញុំស្វែង
យល់អំពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍បរទេសពេលមកទស្សនាទីក្រុង
ហូជីមិញតាមសំណូមពររបស់មិត្តច័ន្ទសុខនៅរាជធានីភ្នំពេញ។
មិត្តច័ន្ទសុខនិងលោកអ្នកនាងជាទីមេត្រី!
ចំពោះអ្នករស់នៅយូរឆ្នាំនៅទីក្រុងហូជីមិញនោះ គេមានការចាប់អារម្មណ៍ដូច
ជា Sai Gon មិនទាន់បានឃ្លាតឆ្ងាយផងគឺនឹករលឹកទៅហើយ។ រីឯចំពោះភ្ញៀវ
ទេសចរណ៍បរទេសដែលមកទស្សនាឬរស់នៅទីនេះ Sai Gon បានបង្កប់ប្រការ
ពិសេសជាច្រើនដើម្បីស្វែងយល់។
ជាលើកដំបូងមកដល់ទីក្រុងហូជីមិញនិងបានស្នាក់នៅទីនេះ១សប្ដាហ៍ចំពោះ
លោក Bobby Kent ភ្ញៀវទេសចរណ៍អាមេរិកគឺការរកឃើញគួឲ្យចាប់អារម្មណ៍។ កាន់
ផែនទីមួយលើដៃ លោកបានទៅគ្រប់ទីកន្លែងនៅកណ្ដាលខ័ណ្ឌទី១ដើម្បីពិសាររាល់
មុខម្ហូបដែលបានដាក់ក្នុងបញ្ជីឈ្មោះអាទិភាពគឺនំប៉័ងបាយនិងហ្វើ។ ទោះបីជាបាន
ស្វែងច្បាស់លាស់ព័ត៌មានលើបណ្ដាញអិនធឺណែតមុនពេលមកដល់ទីក្រុងហូជីមិញ
ប៉ុន្តែលោក Bobby បានភ្ញាក់ខ្លួនដោយប្រការចំឡែកតាមដំណើរស្វែងយល់។
“ខ្ញុំកំពុងស្វែងយល់មុខម្ហូបនំប៉័ងដ៏ល្បីឈ្មោះរបស់មិត្តហើយអស្ចារ្សណាស់ពេលពិសារ
រស់ជាតិនៃសាច់ជ្រូកបន្លែនិង Pate ដ៏ឆ្ងាញ។ ខ្ញុំក៏បានទស្សនាសារមន្ទីភ័ស្តុតាងសង្គ្រាម
ហើយនិងឃើញថា នោះមិនត្រឹមតែជាកន្លែងដើម្បីទស្សនាប៉ុណ្ណោះទេ ថែមទាំងដើម្បី
រំលឹកឡើងវិញនិងគោរពប្រវត្តិសាស្ត្រតស៊ូរបស់វៀតណាមទៀតផង។ នៅទីក្រុងនេះ
ខ្ញុំបានរកឃើញថាពេលឆ្លងផ្លូវម៉ូតូនិងរថយន្តបានធ្វើដំណើរជុំវិញខ្លួន។ នេះជាកន្លែង
ដែលមានចំណាប់អារម្មណ៍ដែលខ្ញុំស្រលាញញ់នៃប្រទេសមិត្ត ពោពេញទៅដោយ
ថាមពលដោយមានរទេះរុញលក់គ្រប់មុខទំនិញ។”
ក៏ដូចជាលោក Bobby នោះ លោកស្រី Aye Chan Mo ភ្ញៀវទេសចរណ៍ម៉ីយ៉ាន់ម៉ាជា
លើកដំបូងបានមកដល់ទីក្រុងហូជីមិញដើម្បីទេសចរណ៍និងធ្វើការ។ ជាអ្នកពិបាកក្នុង
ការហូបចុកប៉ុន្តែលោកស្រីជក់ចិត្តនឹងរស់ជាតិមុខម្ហូបនៅទីនេះដោយសារជិតស្និទ្ធនឹង
មុខម្ហូបម៉ីយ៉ាន់ម៉ា។ ចំពោះ Aye Chan Mo នោះ ជីវភាពរស់នៅនៅទីក្រុងហូជីមិញមាន
ព័រណ៍ចំរុះ។ លោកស្រីAye Chan Mo បានឲ្យដឹងថា៖
“នេះជាលើកដំបូងខ្ញុំមកដល់ទីក្រុងហូជីមិញ។ មិត្តដឹងទេ ទីក្រុងនេះដូចជាទីក្រុង
មួយនៃម៉ីយ៉ាន់ម៉ាគឺ Madalay។ តាមដងវិថីមានម៉ូតូនិងមនុស្សជាច្រើនកុះករ។ ទីក្រុងទាំង
ពីរដូចគ្នាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ដូចជានៅស្រុកកំណើត។”
ពីបណ្ដាដំណើរខ្លីនោះ ជនបរទេសជាច្រើននាក់បានជ្រើសរើសរសនៅនិងធ្វើការ
យូរអង្វែងនៅទីក្រុងនេះ។ នោះក៏ជាចំណងស្នេហាពិសេសរបស់មិត្តអន្តរជាតិសំរាប់
ទីក្រុងដ៏ផុលផុសនេះ។ រួមជាមួយសេវាកម្មកាន់តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ
ភាពរាក់ទាក់ចំពោះផ្ញៀវរបស់ប្រជាជនទីក្រុងហូជីមិញបានទាក់ទាញភ្ញៀវទេសចរណ៍
ដើម្បីគេជ្រើសរើសនេះជាកន្លែងទីមកដល់ឡើងវិញក្នុងដំណើររបស់ខ្លួន។
មិត្តច័ន្ទសុខនិងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា បណ្ដាមិត្តមានឱកាសមកទេសចរណ៍នៅទីក្រុងហូជីមិញនាពេលជិតៗ
នេះ។ យើងខ្ញុំសង្ឃឹមថាបណ្ដាមិត្តអាចចែករំលែកអំពីការចាប់អារម្មណ៍របស់ខ្លួនពេល
មកទេសចរណ៍នៅទីនេះក៏ដូចជាគ្រប់ដំបន់នៅវៀតណាមតាមអស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសាខ្មី វិទ្យុសម្លេងវៀតណាមលេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ email: khmervov5@yahoo.com.vn. លោកអ្នកនាងអាចស្តាប់នាទីនេះលើ
គេហទំព័ណ៍៖ www.vovworld.vn។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕