ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ មានសេចក្តីសោមនស្សរីករាយដោយទទួលបានសំបុត្រនិងអ៊ីមែលចំនួន ១១ ពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រ អ៊ីម៉ែលសរុបជិត ៤០០ ដែលបានផ្ញើមកកាន់បណ្ដាកម្មវិធីផ្សាយសម្លេងនៃ VOV5។
កាលពីសប្តាហ៍
មុន ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្ត ស៊ុន ផល អតីតនិស្សិតខ្មែរនៅសកលវិទ្យា ល័យពហុ
បច្ចេកទេសហាណូយ បានសម្តែងថា៖ “ពេលដែលខ្ញុំនៅសិក្សានៅវៀតណាម ជារៀង
រាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និស្សិតកម្ពុជាតែងតែរួមគ្នារៀបចំកម្មវិធីអបអរឆ្នាំថ្មី
ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ។ ខ្ញុំដឹងថាកម្មវិធីនេះទើបនឹងត្រូវរៀបចំ
ឡើងវិញនៅឆ្នាំ ២០២២ នេះ បន្ទាប់ពីផ្អាករយៈពេល ២ ឆ្នាំដោយសារការរីករាលដាល
នៃជំងឺកូវីដ-១៩។ សូមឲ្យបងៗជូនដំណឹងអំពីព្រឹត្តិការណ៍នេះបានទេ?”។
ក៏ចែករំលែក
អំពីព្រឹត្តិការណ៍នេះដែរ មិត្ត គន្ធា និស្សិតកម្ពុជាដែលកំពុងសិក្សានៅសកលវិទ្យាល័យ
ពហុបច្ចេកទេសហាណូយ បានផ្ញើសំបុត្រដោយសរសេរថា៖ “ខ្ញុំរីករាយណាស់ដែល
បានចូលរួមក្នុងកម្មវិធីអបអរឆ្នាំថ្មីកាលពីចុងសប្តាហ៍មុនជាមួយមិត្តភក្តិនៅអន្តេវាសិកដ្ឋាន។ វាជួយឲ្យយើងខ្ញុំកាន់តែជិតស្និទ្ធជាមួយគ្នា ហើយបំបាត់អារម្មណ៍នឹកផ្ទះ
ផងដែរ”។
និស្សិតកម្ពុជាសម្ដែងសិល្បៈក្នុងកម្មវិធីសួរស្ដីឆ្នាំថ្មី។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាល្ងាចថ្ងៃទី ១៦ មេសា ដោយមាន
ការជួយឧបត្ថម្ភពីមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ (ក្រសួងអប់រំ និងបណ្តុះ
បណ្តាលវៀតណាម) និស្សិតកម្ពុជាយ៉ាងច្រើនកុះករដែលកំពុងសិក្សានៅសាកល
វិទ្យាល័យនានានៅទីក្រុងហាណូយដូចជា៖ សាកលវិទ្យាល័យពហុបច្ចេកទេស សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សាកលវិទ្យាល័យសំណង់ សាកលវិទ្យាល័យស្ថាបត្យ
កម្ម ... បានរួមគ្នារៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅក្នុង
បរិវេណអន្តេវាសិកដ្ឋាន A3 នៃសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ អញ្ជើញ
ចូលរួមក្នុងកម្មវិធីនេះក៏មានវត្តមានតំណាងស្ថានទូតកម្ពុជាប្រចាំវៀតណាម លោកគ្រូ អ្នកគ្រូ និងតំណាងនិស្សិតកម្ពុជានៅសាកលវិទ្យាល័យមួយចំនួននៅភាគខាងជើង តំណាងនិស្សិតឡាវនិងអន្តរជាតិនៅអន្តេវាសិកដ្ឋាន A3 ព្រមទាំងគ្រួសារជនជាតិខ្មែរ
មួយចំនួនដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុងហាណូយ។ ពិធីអំណរសាទរឆ្នាំថ្មី
បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងកក់ក្តៅជាមួយនឹងការសំដែងតន្ត្រី
ប្រពៃណី ក្បាច់គុនបុរាណខ្មែរ របស់និស្សិតកម្ពុជា។ បន្ទាប់ពីផ្នែកពិធីការ មនុស្សទាំង
អស់គ្នាត្រូវបានអញ្ជើញចូលរួមពិធីជប់លៀង ទទួលទានម្ហូបអាហារប្រពៃណីរបស់
ជនជាតិខ្មែរ រីករាយនឹងចង្វាក់រាំវង់ ហើយជូនពរគ្នានូវអ្វីៗដ៏ល្អប្រសើរបំផុតក្នុងឆ្នាំថ្មី។ នេះជាលើកដំបូងដែលកម្មវិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពីផ្អាករយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដោយមានបំណងចង់ជួយនិស្សិតកម្ពុជានៅឆ្ងាយពីស្រុក អាចចូលរួមអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពកក់ក្តៅ និងរីករាយបំផុត ហើយទន្ទឹមនឹងនោះរួមចំណែកពូនជ្រុំចំណងមិត្តភាពសាមគ្គីភាព
រវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជាផងដែរ។
ព្រឹត្តិការណ៍មួយទៀតដែលទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីមិត្តអ្នកស្ដាប់ មិត្តអ្នកអាននាពេលថ្មីៗនេះគឺ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ មិត្ត សុ ភក្តិ នៅរាជធានីភ្នំពេញ បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសម្ដែងថា៖ “ក្នុងនាមជាអ្នក
ស្រឡាញ់កីឡាម្នាក់ ខ្ញុំសង្ឃឹមថា កម្មវិធីនឹងមានព័ត៌មាន អត្ថបទ និងវីដេអូឃ្លីបជាច្រើន
អំពីស៊ីហ្គេមលើកនេះ។ សូមជូនពរឲ្យកីឡាករកម្ពុជា និងវៀតណាមប្រកួតឲ្យបានល្អ ហើយសម្រេចបានស្នាដៃខ្ពស់ជាច្រើន”។ ក្នុងពេលជាមួយគ្នានោះ កញ្ញា រតនា និស្សិត
កម្ពុជានៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានផ្ញើសំណួរមកកម្មវិធីថា៖ “នៅស៊ីហ្គេមលើកនេះ តើទីក្រុងហាណូយនឹងរៀបចំការប្រកួតវិញ្ញាសារអ្វីខ្លះ ហើយនៅទីណា? ខ្ញុំនិងមិត្តភក្តិកំពុងទន្ទឹងរង់ចាំទទួលបានព័ត៌មាន ដូច្នេះយើងអាចទៅទស្សនានិងគាំទ្រ”។
ពហុកីឡាដ្ឋានជាតិ My Dinh ជាកន្លែងប្រកួតវិញ្ញាណសារកីឡាជាច្រើននៃស៊ីហ្គេម ៣១។
(រូបថត៖ VNNews) |
មិត្ត រតនា និងមិត្តអ្នកស្តាប់ជាទីមេត្រី! តាមការគ្រោងទុក ព្រឹត្តិការណ៍កីឡាអាស៊ី
អាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា
ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ និងខេត្តក្រុងជិតខាងចំនួន១១។ គេរំពឹងថា នឹងមាន
កីឡាករកីឡាការិនី គ្រូបង្វឹក មន្ត្រីនិងបុគ្គលិក ប្រមាណ១ម៉ឺននាក់មកពីប្រទេសចំនួន ១១ នឹងចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងនោះ ទីក្រុងហាណូយជាកន្លែងស្នូល សម្រាប់ការ
ប្រកួតវិញ្ញាសារកីឡាដ៏ទាក់ទាញនិងលេចធ្លោជាង ២០ ដូចជាអត្តពលកម្ម បាល់ទាត់
ផ្នែកបុរស ក្បាច់គុន កាយសម្ព័ន្ធ លើកដុំដែក និងកីឡាអេឡិចត្រូនិក ជាដើម។ កន្លែង
ប្រកួតនានាដែលមានសមត្ថភាពផ្ទុកទស្សនិកជនចំនួនធំ អាចនិយាយដល់ដូចជា៖ ពហុកីឡដ្ឋានជាតិ My Dinh អគារសម្រាប់ប្រកួតកីឡាទឹក មជ្ឈមណ្ឌលសន្និសីទជាតិ អគារប្រកួតកីឡានៅតាមខ័ណ្ឌ ស្រុកនានាលើភូមិសាស្ត្រទីក្រុង។ ក្នុងអំឡុងពេល
ប្រព្រឹត្តទៅព្រឹត្តិការណ៍ស៊ីហ្គេម យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវព័ត៌មាន អត្ថបទអំពីដំណើរការប្រកួត លទ្ធផល ក៏ដូចជាព្រឹត្តិការណ៍នៅខាងក្រៅស៊ីហ្គេមគួរឲ្យ
ចាប់អារម្មណ៍ ផងដែរ។ យើងខ្ញុំសង្ឃឹមថា នឹងទទួលបានការរួមដំណើរនិងការគាំទ្រ
របស់ប្រិយមិត្តទាំងអស់។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់
និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុង
សប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូច
ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់
ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕