ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលជាង ៣០០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកអំពីព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងប្រទេសជាតិ និងប្រជាជនវៀតណាម។

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលបានមតិយោបល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជា ដែលក្នុងនោះ មិត្ត វ៉ាន់នួន បានចែករំលែកថា៖ "ខ្ញុំបានដឹងថា ក្នុងខែធ្នូនេះនៅទីក្រុងហូជីមិញ នឹងមានតារាចម្រៀងនិម្មិតវៀតណាមពីរនាក់ បានបង្ហាញខ្លួនជាផ្លូវការ និងសម្តែងនៅកណ្តាលវាល តើកម្មវិធីអាចណែនាំព័ត៌មានបន្ថែមអំពីរឿងនេះបានទេ?សូមអរគុណ។”

មិត្តអ្នកស្តាប់ វ៉ាន់នួន និងប្រិយមិត្តជាទីមេត្រី! តារាចម្រៀងនិម្មិត គឺជាតួអង្គនិម្មិតដែលបានបង្កើតឡើងដោយការច្នៃប្រឌិតរបស់មនុស្ស តាមរយៈបច្ចេកវិទ្យា 3D, AR និងដំណោះស្រាយកុំព្យូទ័រផ្សេងៗទៀត។ នៅវៀតណាម តារាចម្រៀងនិម្មិតពីររូបគឺ Michau និង Damsan បានបង្ហាញខ្លួនជាលើកដំបូងដល់ទស្សនិកជននៅលើឆាក HOZO ២០២២ នាថ្ងៃទី ៩ ខែធ្នូ នៅឧទ្យាន ស្ពាន Thu Thiem 2 ទីក្រុងហូជីមិញ។

Michau និង Damsan បានសម្តែងផ្ទាល់នៅលើឆាកជាមួយសិល្បករ និងក្រុមតន្ត្រីដ៏ពេញនិយមមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង អេស្ប៉ាញ ឥណ្ឌា តាមរយៈបច្ចេកវិទ្យា Hologram។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1តារាចម្រៀងនិម្មិត Michau និង Damsan។

Michau និង Damsan មានសំនៀងដែលដំណើរការដោយបច្ចេកវិទ្យា Vocaloid (បច្ចេកវិទ្យាធ្វើសំយោគសំឡេង របស់អ្នកសំដែងសំឡេង ឬអ្នកចម្រៀង ហើយបង្កើតជាសំឡេងថ្មី)។ អ្នកចម្រៀងដែលថតឱ្យ Michau និង Damsan គឺមិនបញ្ចេញឈ្មោះឡើយ។

នៅជុំវិញពិភពលោក នៅប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង ចិន ឬជប៉ុន «តារានិម្មិត» ជាទីពេញនិយម និងទទួលបានជោគជ័យលើសពីការប៉ាន់ស្មាន។ អាចនិយាយដល់ តារាចម្រៀង Hatsune Miku មកពីជប៉ុន Luo Tianyi មកពីចិន ក្រុម Eternity ដោយមានសមាជិក ១១ នាក់មកពីកូរ៉េខាងត្បូង ដែលសុទ្ធសឹងបានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើន ជាមួយនឹងអ្នកតាមដានរាប់លាននាក់នៅលើបណ្តាញសង្គម បាននាំមកនូវប្រាក់ចំណូលដ៏ធំសម្បើម ដល់ក្រុមហ៊ុនបង្កើត«តារានិម្មិត»ទាំងនេះ ផងដែរ។

ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានការចែករំលែករបស់មិត្តអ្នកស្តាប់ សុខណាត នៅខេត្តបាត់ដំបង ដែលចង់ស្វែងយល់អំពី របៀបធ្វើក្បូរក្បាច់ រចនាពីក្រមួនឃ្មុំ លើសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong នៅវៀតណាម។

មិត្តអ្នកស្តាប់ សុខណាត និងប្រិយមិត្តជាទីមេត្រី! ជនជាតិ Mong គឺជាជនជាតិមួយដែលរស់នៅជាក្រុមតូចៗជាច្រើន លាតសន្ធឹងពីតំបន់ភ្នំភាគខាងជើងដល់តំបន់ខ្ពង់រាបភាគកណ្តាល។ តាំងពីច្រើនជំនាន់មកហើយ បងប្អូនជនជាតិ Mong  តែងតែយល់ដឹងខ្ពស់ក្នុងការថែរក្សាវប្បធម៌ប្រពៃណី ក្នុងនោះមានបច្ចេកទេសគូក្បូរក្បាច់រចនាពីក្រមួនឃ្មុំនៅលើសម្លៀកបំពាក់ប្រពៃណី។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2នៅពេលគូរក្រមួនឃ្មុំ ទាមទារឱ្យ សិប្បករធ្វើឱ្យបានលឿននិងត្រឹមត្រូវ។

សម្លៀកបំពាក់របស់ជានជាតិ Mong ទាក់ទាញភ្នែក មិនត្រឹមតែដោយសារភាពចម្លែកនិងពណ៌ចាប់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយក្បូរក្បាច់រចនា ជាពិសេសក្បូរក្បាច់ដោយក្រមួនឃ្មុំ។ ដំណាក់កាលចម្បងដើម្បីបង្កើតក្បូរក្បាច់ស្អាតបែបនេះគឺការគូក្រមួន។ នៅពេលគូរ សិប្បករនឹងចុចស្លាបប៉ាក់កាចូលទៅក្នុងក្រមួនឃ្មុំដែលត្រូវបានរំលាយហើយ។ គូរួចហើយ ចាក់ក្រណាត់ទៅក្នុងឆ្នាំងទឹកពុះ ដើម្បីឱ្យក្រមួនឃ្មុំរលាយចូលគ្នាទាំងអស់ ហើយបន្សល់ទុកនូវក្បូរក្បាច់ដ៏ស្រស់ស្អាតនៅលើក្រណាត់។

កត្តាសំខាន់បំផុតក្នុងការបង្កើតគំនូរដ៏ល្អឥតខ្ចោះ គឺការប្រុងប្រយ័ត្ននិងបទពិសោធន៍របស់សិប្បករ។ ដោយសារតែការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់នោះ ជាធម្មតាត្រូវចំណាយពេលមួយសប្តាហ៍ ពេញមួយខែ ឬពីរបីខែទើបបញ្ចប់សម្លៀកបំពាក់បោះពុម្ពផ្កាពណ៌គ្រប់គ្រាន់។

បន្តកម្មវិធី គឺជាការចែករំលែករសស់មិត្តអ្នកស្តាប់ សុភ័ក្រ្ត មកពិភ្នំពេញ កម្ពុជា។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីសមុទ្រ “គ្មានកោះត្រើយ”Quang Lang នៅខេត្ត Thai Binh។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3ឆ្នេរសមុទ្រ Quang Lang នៅខេត្ត Thai Binh

មិត្ត សុភ័ក្រ្ត និងមិត្តអ្នកស្តាប់ជាទីគោរព ឆ្នេរសមុទ្រ Quang Lang (ស្ថិតនៅឃុំ Thuy Hai ស្រុក Thai Thuy ខេត្ត Thai Binh) បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារតែភាពស្រស់ស្អាត ដូចជាកញ្ចក់យក្សឆ្លុះបញ្ចាំងផ្ទៃមេឃនៅពេលព្រឹកព្រលឹម។ តាមពិតទៅ នេះគឺជាកន្លែងដីល្បាប់ដ៏ធំមួយ ដែលគ្របដណ្ដប់ដោយស្រទាប់ដីក្រហមដ៏ក្រាស់ ហើយលាតសន្ធឹងលើឆ្នេរសមុទ្រប្រហែល ៧គីឡូម៉ែត្រ។ ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៦ ព្រឹកព្រលឹម នៅពេលដែលព្រះអាទិត្យចាប់ផ្តើមរះ ស្របពេលដែលទឹកជំនោរទាប ធ្វើឱ្យឆ្នេរសមុទ្រនិងផ្ទៃមេឃស្ទើរតែគ្មានកោះត្រើយ។

ដោយមានភាពរហោស្ថានប៉ុន្តែអស្ចារ្យនោះ សមុទ្រគ្មានកោះត្រើយនៅ Thai Binh មានភាពស្រស់ស្អាតដូចផ្ទាំងគំនូរ ដោយរួមបញ្ចូលគ្នានូវពណ៌ចម្រុះ។ ជាពិសេសនៅពេលព្រឹកព្រលឹមរៀងរាល់ថ្ងៃ ពន្លឺព្រះអាទិត្យដ៏ភ្លឺចែងចាំងនៅលើលំហអាកាសដ៏ធំល្វឹងល្វើយ នឹងធ្វើឱ្យរូបភាពកាន់តែពន្លឺចែងចាំង កាន់តែអស្ចារ្យ។

ទោះជាយ៉ាងណាក៏ដោយ "សមុទ្រគ្មានកោះត្រើយ" កើតឡើងគឺអាស្រ័យយ៉ាងខ្លាំងទៅលើជំនោរ និងអាកាសធាតុ ដូច្នេះហើយមុននឹងទៅលេងសមុទ្រដើម្បីថតរូប អ្នកទស្សនាគួរស្វែងយល់អំពីកម្រិតទឹកសមុទ្រ និងអាកាសធាតុ ដើម្បីអាចថតរូបបានតាមចិត្ត។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមអរគុណ និងជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ