ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រនិងអ៊ីមែលចំនួន១១ ពីមិត្តអ្នកស្តាប់កម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៤០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។
សកម្មភាពមួយដែលបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់មិត្តអ្នកស្តាប់វ័យក្មេងនាពេលថ្មីៗនេះ គឺ Vietnam Gameverse ២០២៤ នៅទីក្រុងហូជីមិញ។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ឡាយ សុខឃាង មកពីខេត្តតាកែវ ប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងធ្វើការនៅទីក្រុងហូជីមិញ បានចែករំលែកថា៖ “ពេលខ្ញុំមកលេង Vietnam Gameverse ២០២៤ ខ្ញុំឃើញថា ប្រជាជនវៀតណាមលែងមានការរើសអើងចំពោះលេងហ្គេមទៀតហើយ ហើយថែមទាំងមានទស្សនៈបើកចំហយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៃឧស្សាហកម្មនេះ។ មិនត្រឹមតែក្មេងៗប៉ុណ្ណោះទេ ប៉ុន្តែឪពុកម្តាយជាច្រើនក៏មកជាមួយកូនៗដើម្បីចូលរួមក្នុងកម្មវិធីនេះដែរ”។
មិត្ត ឡាយ សុខឃាង និងប្រិយមិត្តជាទីមេត្រី។ Vietnam GameVerse ២០២៤ ក្រោមប្រធានបទ Beyond the game មានគោលបំណងក្លាយជាព្រឹត្តិការណ៍ហ្គេមដ៏មានកិត្យានុភាពមួយនៅក្នុងទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិ។ នេះជាឆ្នាំទីពីរហើយដែលត្រូវបានរៀបចំឡើង Vietnam GameVerse បានពង្រីកទំហំនិងគុណភាពរបស់ខ្លួន ជាមួយនឹងសកម្មភាពគួរឲ្យទាក់ទាញជាច្រើន ដោយប្រព្រឹត្តិទៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១១-១២ ខែឧសភា នៅកីឡាដ្ឋាន Phu Tho ខណ្ឌ ១១ ទីក្រុងហូជីមិញ ដោយមានអ្នកចូលរួមជាង ៤០.០០០នាក់។ អាជីវកម្មដែលបានចូលរួមនិងអំដំណើរក្នុងកម្មវិធីក៏បានកើនឡើងបីដង ចំនួនអាជីវកម្មអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះក៏បានកើនឡើង ៥ ដងបើធៀបនឹងឆ្នាំមុន ក្នុងនោះ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Meta Google Apple ផងដែរ។
ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ ក៏បានប្រព្រឹត្តិទៅកម្មវិធីដ៏គួឲ្យទាក់ទាញជាច្រើន ដូចជាការតាំងពិព័រណ៍ហ្គេម ផលិតផលនិងសេវាកម្មនៅក្នុងឧស្សាហកម្មហ្គេម; សង្វៀនហ្គេមផ្ទាល់នៅក្នុងព្រឹត្តិការណ៍; ការប្រឡង Cosplay និងក្បួនដង្ហែរ Cosplay ផងដែរ។
ផលិតផលគ្រឿងអលង្កាដែលផលិតដោយសិប្បករនៅភូមិ Ke Mon មានភាពសម្បូរបែប ចាប់ពីកងដៃ ចិញ្ចៀន ខ្សែដៃ ខ្សែក និងក្រវិលធ្វើពីមាសឬប្រាក់។ |
ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្រពីមិត្តអ្នកស្តាប់ ជា សុខចាន់ មកពីកម្ពុជា ដែលចង់ស្វែងយល់អំពីភូមិសិប្បកម្ម Ke Mon នៅស្រុក Phong Dien ខេត្ត Thua Thien Hue ដែលត្រូវបានចាត់ទុកថា ជាដើមកំណើតនៃមុខរបរ ជាងទងវៀតណាម។
ប្រិយមិត្តជាទីមេត្រី អតីតរាជធានី Hue មានភូមិសិប្បកម្មប្រពៃណីជាច្រើន ដែលនាំមកនូវផលិតផលគុណភាពខ្ពស់។ ក្នុងនោះ ភូមិជាងទង Ke Mon មានភាពល្បីល្បាញដោយមានផលិតផលចម្លាក់និងគ្រឿងអលង្ការធ្វើពីមាសនិងប្រាក់ ដែលបម្រើដល់តម្រូវការគ្រឿងអលង្ការនិងការតុបតែងរបស់អ្នកស្រុកនិងនាហ្មឺនមន្ត្រីក្នុងរាជធានី Hue តាំងពីចុងសតវត្សរ៍ទី១៨។ ផលិតផលគ្រឿងអលង្ការនៅ Ke Mon មានភាពល្បីល្បាញដោយសារគុណភាពល្អ បើធៀបនឹងកន្លែងផ្សេងទៀត ជាមួយនឹងបច្ចេកទេសដ៏ប៉ិនប្រសប់ ត្រូវបានធ្វើឡើងដោយសិប្បករដែលមានបទពិសោធន៍ ជំនាញខ្ពស់ និងច្នៃប្រឌិត ដែលបង្ហាញយ៉ាងច្បាស់បំផុតនៅលើគ្រឿងអលង្ការដូចជា កងដៃ ចិញ្ចៀន ខ្សែដៃ ខ្សែក និងក្រវិលធ្វើពីមាសឬប្រាក់។
ក្រោយការអភិវឌ្ឍអស់រយៈពេលជាង២០០ឆ្នាំ មុខរបរជាងទងនៅភូមិ Ke Mon នៅតែត្រូវបានរក្សាទុកដោយអ្នកភូមិជាច្រើនជំនាន់។ នៅពេលមកកាន់ Ke Mon ភ្ញៀវទេសចរអាចទស្សនាដោយផ្ទាល់ ឬចូលរួមក្នុងដំណាក់កាលផលិតគ្រឿងអលង្ការប្រពៃណីនៅទីនេះ។
មកកាន់ Na Bo ភ្ញៀវទេសចរអាចពិសោធន៍ការបោះតង់នៅលើបែអណ្តែតទឹកនៅកណ្តាលទន្លេ ទទួលទានអាហារពិសេសប្រចាំតំបន់នៅលើបែ និងជ្រមុជខ្លួននៅក្នុងទឹកទន្លេខៀវស្រងាត់។ |
មុននឹងបញ្ចប់នាទីប្រអប់សំបុត្រនៃសប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមដល់ប្រិយមិត្តអំពី កន្លែងបោះតង់នៅលើបែអណ្តែតលើទន្លេ Boi នៅភូមិ Na Bo ស្រុក Kim Boi ខេត្ត Hoa Binh។ មានចម្ងាយតិចជាង ២ ម៉ោង ជិះឡានពីរដ្ឋធានីហាណូយ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត Na Bo គឺជាកន្លែងបោះតង់ដ៏ល្អនៅចុងសប្តាហ៍ សម្រាប់អ្នកដែលចូលចិត្តការស្រាវជ្រាវ ស្វែងយល់ធម្មជាតិ។ នេះក៏ជាកន្លែងដែលអ្នកស្តាប់ គឹម សោភ័ណ្ឌ កម្ពុជាចង់ស្វែងយល់ផងដែរ។
មិត្ត គឹម សោភ័ណ្ឌ និងប្រ័យមិត្តជាទីមេត្រី។ ដោយត្រូវបានធម្មជាតិប្រទានអំណោយនូវទេសភាពនិងបរិស្ថានស្រស់ស្អាត ផ្នែកទន្លេ Boi នៅភូមិ Na Bo មានទឹកថ្លានិងត្រជាក់ស្រួល ហូរកាត់ជួរភ្នំថ្មកំបោរពណ៌បៃតង ទន្លេមានជម្រៅប្រហែល ១ ម៉ែត្រ បានបង្កើតជាឆ្នេរងូតទឹកទន្លេធម្មជាតិ ដែលកម្រមាន។ ទេសភាពព្រៃភ្នំស្រស់បំព្រង ជាមួយភ្នំថ្មកំបោរនៅជុំវិញ បានទាក់ទាញប្រជាជនទាំងក្នុងនិងក្រៅខេត្តមកសម្រាកលំហែកាយនៅថ្ងៃចុងសប្តាហ៍ ថតរូប check-in និងរក្សាទុករូបភាពស្អាតៗ។
មកកាន់ Na Bo ភ្ញៀវទេសចរអាចពិសោធន៍ការបោះតង់នៅលើបែអណ្តែតទឹកនៅកណ្តាលទន្លេ ទទួលទានអាហារពិសេសប្រចាំតំបន់នៅលើបែ និងជ្រមុជខ្លួននៅក្នុងទឹកទន្លេខៀវស្រងាត់។ នៅរដូវក្តៅ នៅពេលដែលទឹកទន្លេរីងស្ងួត អ្នកអាចរៀបចំតុ និងកៅអី ដើម្បីគយគន់ទេសភាពនៅកណ្តាលទន្លេ បង្កើតជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ៕