ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន៥២៤ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១៣។tagនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែក និងចំណាប់អារម្មណ៍របស់ប្រិយមិត្តទាំងអស់។

លោកអ្នកនាងជាទីមេត្រី នាពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌាមួយរូប គ្រោងនឹងនាំយកបុគ្គលិកចំនួន ៤.៥០០ នាក់មកធ្វើដំណើរទេសចរណ៍នៅវៀតណាមក្នុងរយៈពេលជិតពីរសប្តាហ៍ ចាប់ពីចុងខែសីហា ហើយនឹងទៅទស្សនាទីក្រុងហាណូយ នីញប៊ិញ និងឆ្នេរសមុទ្រហាឡុង។ ព័ត៌មានអំពីក្រុមទេសចរណ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ជាច្រើន ព្រោះនេះជាលើកទីមួយហើយដែលទីភ្នាក់ងារទេសចរណ៍វៀតណាមបម្រើក្រុមទេសចរណ៍ឥណ្ឌាក្នុងទ្រង់ទ្រាយធំ និងចំនួនច្រើនបែបនេះ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ឈូងសមុទ្រ Ha Long

ប្រិយមិត្តជាទីគោរព។ យោងតាមក្រុមហ៊ុន Vietravel ក្រុមភ្ញៀវទេសចរណ៍ឥណ្ឌាដែលមានចំនួន ៤.៥០០ នាក់នឹងត្រូវបានបែងចែកជាក្រុមតូចៗ ហើយមកប្រទេសវៀតណាមនៅចន្លោះថ្ងៃទី ២៧ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤។ ទាំងនេះសុទ្ធតែជាបុគ្គលិករបស់ក្រុមហ៊ុនធំមួយក្នុងប្រទេសឥណ្ឌា ដែលគ្រប់គ្រងដោយមហាសេដ្ឋីឥណ្ឌាម្នាក់។ មហាសេដ្ឋីឥណ្ឌារូបនេះ ព្រមទាំងក្រុមគ្រួសារក៏នឹងទៅទស្សនាប្រទេសវៀតណាមក្នុងឱកាសនេះដែរ។ តាមផែនការ ក្រុមភ្ញៀវទេសចរណ៍ឥណ្ឌានឹងទៅទស្សនាតំបន់ទេសចរណ៍ល្បីៗជាច្រើននៅរដ្ឋធានីហាណូយ បន្ទាប់មកនឹងទៅតំបន់អេកូទេសចរណ៍ Trang An (Ninh Binh) និងឈូងសមុទ្រ Ha Long (Quang Ninh) ដើម្បីបន្តដំណើរដកពិសោធន៍។

ការទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ទ្រង់ទ្រាយធំពីប្រទេសឥណ្ឌាលើកនេះ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាមក្នុងការពង្រីកការធ្វើអាជីវកម្មទីផ្សារឥណ្ឌា; បន្តឧទ្ទេសនាមដល់ភ្ញៀវទេសចរឥណ្ឌា នូវដំណើរទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ដែលប្រកបដោយគុណភាពល្អ និងតម្លៃសមរម្យ។ អាជីវកម្មទេសចរណ៍ជឿជាក់ថា វៀតណាមនឹងបន្តក្លាយជាគោលដៅជាទីទុកចិត្តសម្រាប់ភ្ញៀវទេសចរឥណ្ឌានាពេលអនាគត។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2

នៅក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ក្នុងសប្តាហ៍មុន យើងបានឧទ្ទេសនាមដល់ប្រិយមិត្តអំពីមុខម្ហូប Mi Quang ជាមុខម្ហូបមួយដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ រួមជាមួយហ្វើហាណូយ និងហ្វើNam Dinh ផងដែរ។ ក្នុងសប្តាហ៍នេះ មានមិត្តអ្នកស្តាប់ជាច្រើន រួមទាំងអ្នកស្តាប់ ស៊ូ សម្បត្តិ នៅភ្នំពេញ កម្ពុជា បានផ្ញើសំបុត្រមកកម្មវិធីសួរអំពីភាពខុសគ្នារវាងហ្វើហាណូយ និងហ្វើ Nam Dinh ។

មិត្តអ្នកស្តាប់ ស៊ូ សម្បត្តិ និងប្រិយមិត្តជាទីមេត្រី។ ភាពខុសគ្នាដែលងាយមើលឃើញបំផុតរវាងហ្វើហាណូយ និងហ្វើ Nam Dinh គឺទឹកស៊ូប។ ទឹកស៊ុបហ្វើហាណូយ មានរសជាតិផ្អែមស្រាល ក្លិនក្រអូបជាមួយឈើអែម ផ្កាចន្ទនិង  ក្រវាញ ខណៈដែលទឹកស៊ុបរបស់ហ្វើ Nam Dinh ត្រូវបានបន្ថែមជាមួយទឹកត្រី  និងខ្ញី។ ហ្វើហាណូយប្រើសាច់គោហាន់បន្ទះស្តើងៗ ដាក់ពីលើហ្វើ រួចចាក់ទឹកស៊ុបក្តៅៗដើម្បីចម្អិន។ ចំពោះ ហ្វើ Nam Dinh វិញ សាច់គោត្រូវហាន់ជាបន្ទះ លាយជាមួយខ្ញី ឬឆាត្រឡប់ក្នុងខ្ទះមុននឹងបន្ថែមទឹកស៊ុប។ ក្រៅពីនេះ ហ្វើហាណូយក៏មានជម្រើសបន្ថែមទៀត គឺហ្វើសាច់មាន់ផងដែរ។

ខណៈពេលដែលមានមនុស្សជាច្រើនចូលចិត្តក្លិនក្រអូបនៃទឹកស៊ុបហ្វើហាណូយ ក៏មានមានមនុស្សជាច្រើននាក់ទៀត ស្រឡាញ់ហ្វើ Nam Dinh។ ជាការពិតណាស់ លក្ខណៈរបស់ហ្វើគឺខុសគ្នានៅតាមូលដ្ឋានផ្សេងៗគ្នា ហើយកន្លែងនីមួយៗមានភាពទាក់ទាញរៀងៗខ្លួន ដែលទាក់ទាញអ្នកទទួលទានអាហារ។ រសជាតិខុសប្លែកនៃប្រភេទហ្វើនីមួយៗបានរួមចំណែកដល់ភាពសម្បូរបែបនៃភោជនាហារ វៀតណាម។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3

តទៅនេះ យើងខ្ញុំសូមអញ្ជើញប្រិយមិត្តទៅស្វែងយល់ពីភូមិធ្វើក្រឿងចរណៃ Xoi Tri (ឃុំ Nam Thanh ស្រុក Nam Truc ខេត្ត Nam Dinh) ។ កន្លែងនេះមានភាពល្បីល្បាញដោយរបរធ្បើកែវចរណៃ កែរស្រអាប់ ដែលផ្សារភ្ជាប់ទៅនឹងស្រាបៀរហាណូយ។ នេះក៏ជាកន្លែងដែលមិត្តអ្នកស្តាប់ យ៉ាង ប៊ុនយ៉ុង មកពីខេត្តតាកែវ កម្ពុជា ចង់ស្វែងយល់ផងដែរ។

មិត្ត យ៉ាង ប៊ុនយ៉ុង និងប្រិយមិត្តជាទីមេត្រី។ ប្រសិនបើអ្នកធ្លាប់ផឹកស្រាបៀរនៅទីក្រុងហាណូយ អ្នកមិនអាចអត់ដឹងពីពែង កែរស្រអាប់ពណ៌បៃតងឡើយ។ នេះជាផលិតផលសិប្បកម្មដ៏ល្បីល្បាញនៅភូមិធ្វើកែវ Xoi Tri។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ ភូមិ Xoi Tri (ឃុំ Nam Thanh ស្រុក Nam Truc ខេត្ត Nam Dinh) មានគ្រួសារប្រហែល ៤០ ដែលប្រកបរបរធ្វើកែវ។ ផលិតផលចរណៃពីភូមិ Xoi Tri ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនិងពេញនិយមសម្រាប់ប្រជាជននៅតំបន់ភាគខាងជើង។

ប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងការអភិវឌ្ឍន៍របស់សង្គម នៅភូមិ Xoi Tri មានរោងជាងមួយចំនួនប៉ុណ្ណោះ ដែលនៅតែប្រកបរបរធ្វើចរណៃ។ ក្នុងរោងជាងនេះ ជាចម្បងគឺកម្មករវ័យចំណាស់ ដែលបានផ្សារភ្ជាប់ជាមួយរបរផ្លុំចរណៃអស់រយពេលជាច្រើនឆ្នាំមកហើយ។ ពួកគេទាំងអស់គឺជាមនុស្សដែលនៅតែរក្សា "ដង្ហើមចរណៃ" ដោយក្តីស្រឡាញ់អាជីព។ តម្លៃវប្បធម៌នៃភូមិធ្វើចរណៃប្រពៃណីនឹងត្រូវបានចារឹកជារៀងរហូតនៅពេលដែលកម្មករទាំងនោះ នៅតែរក្សាភ្លើងរបស់ពួកគេជាមួយនឹងការងារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ