ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ឧសភា
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ VOV5 ទទួលបានសំបុត្រចំនួន ២៤៧មក ពីប្រទេសនិងតំបន់ដែនដីចំនួន៣៥ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន១១។
មិត្តអ្នកស្ដាប់ គីម តារ៉ែត នៅកម្ពុជា បានសរ សេរថា៖ “ខ្ញុំដឹងថា វៀតណាមតែងតែស្ថិតនៅក្នុងជម្រើសកំពូលបណ្ដា ប្រទេសបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ប្រកបដោយប្រសិទ្ធភាពបំផុតនៅលើ ពិភពលោក។ នេះជាស្នាដៃដ៏អស្ចារ្យពិតមែន។ ឥឡូវនេះប្រជាជនវៀត ណាមអាចនឹងនរចិត្តដើម្បីចាប់ផ្ដើមជីវភាពរស់នៅឡើងវិញ”។
មិត្តអ្នកស្ដាប់ Walyou Disman នៅឥណ្ឌូនេស៊ី បានឲ្យដឹងថា គាត់ចូលចិត្តនាទី ស្រុកស្រែ យ៉ាងខ្លាំងណាស់ ដោយមានអត្ថបទសរសេរជាច្រើនដែលបានសរឲ្យឃើញ ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជន ដើម្បីមានជីវភាពរស់នៅគ្រប់គ្រាន់និងសុភមង្គល។
មិត្តអ្នកស្ដាប់ Jacques Augustine នៅបារាំង បានផ្ញើរសំបុត្រដោយសម្ដែងនូវការគាំទ្រចំពោះ អត្ថបទសរសេររបស់ VOV5 ស្ដីពីបញ្ហាសមុទ្រខាងកើត ដែលបានថ្កោល ទោសចិនពីទង្វើរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម ដោយមិនអើពើដល់ច្បាប់និងសាធារណៈមតិអន្តរជាតិ។ មិត្តអ្នកស្ដាប់រូបនេះ បានអះអាងថា គាត់ជានិច្ចកាលគាំទ្រវៀតណាមក្នុងបញ្ហានេះ។
ក្រៅពីនោះ មានសំបុត្រមួយទៀតដោយមានខ្លឹមសារគួរឲ្យទាក់ទាញមកពីអ្នកស្រឡាញ់បាល់ទាត់ម្នាក់ឈ្មោះ Howard នៅអង់គ្លេស ដែលសរសេរយ៉ាងដូច្នេះថា៖ “ខ្ញុំស្រឡាញ់បាល់ទាត់ខ្លាំងណាស់ ហេតុដូច្នេះរយៈពេលកន្លងទៅពិតជា អផ្សុកណាស់ដោយសារតែការប្រកួតទាំងអស់សុទ្ធតែត្រូវផ្អាក។ ប៉ុន្តែវៀត ណាមមិនត្រឹមតែនាំបាល់ទាត់វិលត្រឡប់យ៉ាងឆាប់ៗដូច្នេះប៉ុណ្ណោះទេ ថែម ទាំងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាដោយផ្ទាល់នៅក្នុងពហុកីឡាដ្ឋាន ទៀតផង។ នោះពិតជាបំណងប្រាថ្នារបស់អ្នកស្រឡាញ់បាល់ទាត់រាប់លាន លាននាក់ទូទាំងពិភពលោក។ ឆ្លៀតឱកាសនេះដែរ ខ្ញុំចង់សួរថា នាបច្ចុប្បន្ន មានកីឡាករបាល់ទាត់វៀតណាមប៉ុន្មាននាក់កំពុងប្រកួតនៅឯបរទេស? ហើយគេទទួលបានប្រាក់បៀវត្តន៍ប៉ុន្មានដែរ? សូមអរគុណអ្នកច្រើន”។
ខ្សែការពារ Doan Van Hau (ខាងឆ្វេង) និង អ្នកចាំទី Dang Van Lam ជាកីឡាករបាល់ទាត់វៀតណាមដែលកំពុងលេងនៅឯបរទេស។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាបច្ចុប្បន្ន វៀតណាមជាប្រទេសដ៏កម្រ មួយដែលបានអនុញ្ញាតឲ្យបើកការប្រកួតបាល់ទាត់ឡើងវិញ ដោយមានការ គាំទ្រដោយផ្ទាល់របស់ទស្សនិកជន។ នេះគឺជាសក្ខីភាពដ៏រស់រវើកបំផុត ដែលសរឲ្យឃើញថា វៀតណាមបានបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 យ៉ាង ល្អដល់កម្រិតណានោះ។ ចំពោះសំណួររបស់មិត្តអ្នកស្ដាប់ Howard គឺ វៀតណាម មានកីឡាករបាល់ទាត់២នាក់ដែលកំពុងប្រកួតនៅឯបរទេស។ កីឡាករ ទីមួយគឺអ្នកចាំទី Dang Van Lam ដែលត្រូវបានផ្ទេរទៅកាន់ក្លឹប Muangthong United របស់ថៃចាប់ពីខែមិថុនាឆ្នាំ២០១៩មកដោយទទួល បានប្រាក់បៀវត្តន៍ប្រមាណ១៣៥ពាន់ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ កីឡាករ ទី២គឺខ្សែការពារ Doan Van Hau ដែលកំពុងលេងនៅក្លឹប SC Heerenveen របស់ហូឡង់ ដោយទទួលបានប្រាក់បៀវត្តន៍ប្រមាណ២៤០ពាន់ដុល្លា អាមេរិកក្នុងមួយឆ្នាំ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដោយសារផលប៉ះពាល់នៃ ជំងឺឆ្លង Covid-19 ភ្ញៀវទេសចរអន្តរជាតិមិនទាន់ត្រូវបានអនុញ្ញាតឲ្យចូល មកវៀតណាមឡើយប៉ុន្តែយើងខ្ញុំនៅតែទទួលបានសំណួរជាច្រើនរបស់មិត្តអ្នក ស្ដាប់ដែលចង់ស្វែងយល់អំពីរមណីយដ្ឋាននិងគោលដៅទេសចរណ៍គួរឲ្យទាក់ទាញនៅវៀតណាម។ មិត្តអ្នកស្ដាប់ សុខ សំណាង នៅរាជធានីភ្នំពេញ កម្ពុជា បានចែករំលែកថា៖ “ខ្ញុំធ្លាប់បានទៅកាន់វៀតណាមចំនួនពីរបីលើក ហើយ។ ប្រទេសវៀតណាមជាការរួមបញ្ចូលគ្នារវាងទេសភាពធម្មជាតិដ៏ស្រស់ បំព្រង វប្បធម៌ដ៏សម្បូរបែបនិងម្ហូបអាហារតាមដងវិថីដ៏អស្ចារ្យ។ ខ្ញុំមាន បំណងចង់ស្វែងយល់អំពីបឹង Ba Be។ ប្រសិនបើមានឱកាសវិលត្រឡប់ទៅ វៀតណាមវិញ ខ្ញុំនឹងទៅទស្សនារមណីយដ្ឋាននេះជាពុំខានឡើយ”។
ទស្សនីយភាពដ៏ស្រស់ស្អាតនៅបឹង Ba Be។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! យើងខ្ញុំសូមជូនព័ត៌មានមួយ ចំនួនដល់ប្រិយមិត្តដែលមានការយកចិត្តទុកដាក់ដូចនឹងមិត្ត សុខ សំណាងដែរ។ បឹង Ba Be នៅឃុំ Nam Mau ស្រុក Ba Be ខេត្ត Ban Kan ស្ថិត នៅក្នុងបរិវេណ ឧទ្យានជាតិ Ba Be ហើយត្រូវបានកកើតឡើងកាលពី២០០ លានឆ្នាំមុននេះ។ បឹង Ba Be (មានន័យថាជាបឹងចំនួន៣) ស្ដែងចេញពីការ ដែលបឹងនេះជាទីប្រសព្វគ្នា រវាងដៃទន្លេចំនួន៣។ បឹង Ba Be ជាបឹងមួយ ក្នុងចំណោមបឹងទឹកសាបធម្មជាតិដ៏ធំ បំផុតនៅវៀតណាម ដោយមាន បណ្ដោយប្រវែងជាង៨គីឡូម៉ែត្រ ផ្ទៃទឹក ៥០០ ហិកតា ហើយមានកោះ តូចៗជាច្រើន។ បឹង Ba Be មានផ្ទៃទឹកពណ៌ខៀវស្រងាត់បរិសុទ្ធនិង អាកាសធាតុត្រជាក់ស្រួលពេញ មួយឆ្នាំ ដែលត្រូវបានប្រៀបប្រដូចជាគ្រាប់ គុជមួយនៅកណ្ដាលព្រៃភ្នំដ៏រហោស្ថានអញ្ចឹង។ មកដល់ទីនេះ ភ្ញៀវទេសចរ មិន ត្រឹមតែមានឱកាសគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែម ទាំងបានចូលរួមសកម្មភាពប្រកបដោយក្ដីសប្បាយរីករាយនានា ទៀតផង ដូចជា ហែលទឹក ចែវទូក ស្ទូចត្រី ឡើងលើល្បាក់ទឹក ជាដើម។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់ និងសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលត្រូវបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ ដូចជាការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់លោក អ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ email: vov5khmer@gmail.com៕