ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី៧-១៣ កញ្ញា

(VOVWORLD) - សូមជម្រាបសួរលោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន។ ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មាធិការទទួលបន្ទុកការផ្សាយភាសាបរទេស (VOV5) ទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន៤៤០ ដែលជាកំណត់ត្រាមួយ មកពីមិត្តអ្នក ស្ដាប់នៅប្រទេសនិងតំបន់ដែនដីចំនួន៣៥។ ក្នុងនោះ ភាគច្រើនគឺសេចក្ដីអបអរ សាទរដែលបានផ្ញើរជូនចំពោះវិទ្យុសម្លេងវៀតណាមក៏ដូចជាប៉ុស្តិ៍ VOV5 ក្នុង ឱកាសគម្រប់ ខួបរយៈពេល៧៥ឆ្នាំទិវាបង្កើតវិទ្យុសម្លេងវៀតណាមនិង៧៥ឆ្នាំទិវា VOV5 ផ្សាយកម្មវិធីដើមដំបូង (ថ្ងៃទី៧ កញ្ញា ១៩៤៥ - ថ្ងៃទី៧ កញ្ញា ២០២០)។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី៧-១៣ កញ្ញា - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ជូនចំពោះគណៈកម្មាធិការទទួលបន្ទុកការផ្សាយជាភាសាបរទេស (VOV5) នៅពិធីរំលឹកខួបលើកទី៧៥ទិវាបង្កើតវិទ្យុសម្លេងវៀតណាមនៅថ្ងៃទី៦កញ្ញា។ (រូបថត៖ VOV) 

មិត្តអ្នកស្ដាប់ គីម តារ៉ែត នៅរាជធានីភ្នំពេញ កម្ពុជា បានផ្ញើរសំបុត្រចែករំ លែកថា៖ “ក្នុងសង្គ្រាមទាំង២នៅវៀតណាម VOV5 បានបញ្ជូនសារសច្ចធម៌របស់ ប្រជាជនវៀតណាមទៅកាន់ពិភពលោក ដើម្បីឆ្លៀតយកការគាំទ្ររបស់មិត្តភក្តិ អន្តរជាតិ វាយឲ្យបរាជ័យពួកខ្មាំងសត្រូវឈ្លានពានលើទឹកដី វៀតណាម។ ដល់យុគសម័យសន្តិភាពនាសព្វថ្ងៃ VOV5 បន្តរួមចំណែកដល់ការបញ្ជូនគោល នយោបាយរបស់វៀតណាម ក៏ដូចជាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ធំៗ និងភាព ស្រស់ស្អាតរបស់វៀត ណាមទៅកាន់ពិភពលោកទៀតផង។ ខ្ញុំនឹងគាំទ្របណ្ដា មិត្តជារៀងរហូត”។

ចំណែកឯមិត្តអ្នកស្ដាប់ជនជាតិអាហ្សង់ទីន Hugo Longnhi បានសរសេរ សំបុត្រដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “ក្នុងអំឡុងពេល៣០ឆ្នាំកន្លងមក តាមរយៈរលក VOV ខ្ញុំបានយល់ដឹងច្រើនបន្ថែមទៀតអំពីប្រទេសវៀតណាមដ៏ស្រស់ត្រកាល ចាប់ពី វប្បធម៌ប្រពៃណី តូរ្យតន្ត្រី រហូតដល់ម្ហូបអាហារនិងរមណីយដ្ឋានធម្មជាតិ។ ខ្ញុំ នឹងស្រឡាញ់បណ្ដាមិត្តជារៀងរហូត។ ខ្ញុំសូមអោបមិត្តពីប្រទេស អាហ្សង់ ទីនណា”។

យើងខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដោយទទួលបានរាល់មនោសញ្ចេតនា ការលើកទឹកចិត្ត ការចែករំលែកដ៏ស្មោះសរហើយមានអត្ថន័យជាច្រើនរបស់មិត្ត អ្នកស្ដាប់ពីគ្រប់ទិសទីលើទូទាំងសកលលោក។ សេចក្ដីស្រឡាញ់របស់ប្រិយ មិត្តគឺជាប្រភពកម្លាំងចលករដ៏ធំធេងចំពោះបណ្ដាជំនាន់កម្មាភិបាល អ្នកនិពន្ធនិង ពិធីកររបស់ VOV5 ក្នុងអំឡុងពេល៣/៤សតវត្សកន្លងទៅ ហើយយើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្ររបស់លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ក្នុងដំណាក់កាលខាងមុខផងដែរ។

ពាក់ព័ន្ធដល់ការប្រឡង “តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២០រៀបចំឡើងដោយ VOV នោះ ក្រោយរយៈពេល៥ខែបានបំផុសឡើង យើងខ្ញុំទទួលបានអត្ថបទប្រឡងចំនួន២១៨ ក្នុងនោះមានអត្ថបទប្រឡងចំនួន៤ របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមជូនពរសូមឲ្យប្រិយមិត្តទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងការប្រឡងនេះ។

មិត្តអ្នកស្ដាប់ជនជាតិអាល្លឺម៉ង់ Bernd Seiser បានសួរថា៖ “តាមខ្ញុំបានដឹងថា នៅ វៀតណាមមានរមណីយដ្ឋានបែប “បឹងនៅលើភ្នំ” ដ៏ស្រស់បំព្រងណាស់ ដូចជាបឹង Ba Be បឹងNui Coc និងបឹង May ជាដើម។ ហើយមានរមណីយដ្ឋានផ្សេងទៀត ដែលខ្ញុំកំពុងមានបំណងចង់ស្វែងយល់នោះគឺបឹង Thung Nai។ តើមិត្តអាចផ្ដល់ ព័ត៌មានខ្លះៗស្ដីពីរមណីយដ្ឋាននេះដែរឬទេ? សូមអរគុណច្រើន”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍ពីថ្ងៃទី៧-១៣ កញ្ញា - ảnh 2Thung Nai ត្រូវបានគេប្រៀបប្រដូចជាឈូងសមុទ្រ Ha Long តូចមួយនៅ កណ្ដាលព្រៃភ្នំប៉ែកពាយ័ព្យ។ 

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដោយមានចម្ងាយប្រហែល១១០ គីឡូម៉ែត្រពីទីក្រុងហាណូយ បឹង Thung Nai ស្ថិតនៅស្រុក Cao Phong ខេត្ត Hoa Binh តាំងពីយូរណាស់មកហើយជារមណីយដ្ឋានគួរឲ្យទាក់ទាញចំពោះភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិ។ Thung Nai ប្រដូចជាទីកន្លែងប្រសព្វគ្នារវាងមេឃ និងដី ហើយត្រូវបានគេប្រៀបប្រដូចជាឈូងសមុទ្រ Ha Long តូចមួយនៅ កណ្ដាលព្រៃភ្នំប៉ែកពាយ័ព្យ។  និទាឃរដូវមកដល់ជាពេលវេលាដែល Thung Nai ទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករ ព្រោះថា នេះជាពេលវេលាស្អាតបំផុតសម្រាប់ គយគន់សោភណ្ឌភាពរបស់បឹង ដោយមានផ្ទៃទឹកបរិសុទ្ធ ឆ្លុះបញ្ចាំងរូបភាព ព្រៃព្រឹក្សានិងផ្ទៃមេឃដ៏ស្រស់បំព្រង។ក្រៅពីការជិកទូកដើម្បីគយគន់ទស្សនីយ ភាពដ៍មនោរម្យនោះ ភ្ញៀវទេសចរអាចទស្សនាកំសាន្តទីតាំងទេសចរ ណ៍ជុំវិញ Thung Nai ដូចជា វិហារនិងគុហារ Thac Bo ផ្សារ Thac Bo និងភូមិស្រុករបស់ ជនរួមជាតិបណ្តាជនជាតិ Muong ផងដែរ។

ពីខេត្ត Kanagawa ប្រទេសជប៉ុន មិត្តអ្នកស្ដាប់ Sakae Onozawa មានបំណង ចង់ស្ដាប់ការឧទ្ទេសនាមអំពីតំបន់ដាំផ្លែមៀននៅវៀតណាមក៏ដូចជាសក្ដានុពលនៃការនាំចេញប្រភេទផ្លែឈើនេះ។

លោកអ្នកនាងជាទីមេត្រី! ផ្ទៃដីដាំផ្លែមៀនសរុបនៅវៀតណាមមានប្រហែល ៦ម៉ឺនហិកតា ដែលភាគច្រើនប្រមូលផ្ដុំនៅតាមតំបន់មួយចំនួនដូចជា ខេត្ត Hung Yen, ខេត្ត Son La ខេត្ត Hai Duong ខេត្ត Dong Thap និងខេត្ត Soc Trang ក្នុងនោះ ល្បីល្បាញបំផុតគឺផ្លែមៀន Hung Yen (វៀតណាមហៅថា មៀនឡូង Hung Yen) ដែលត្រូវបានគេប្រសិទ្ធិនាមថា “រស់ជាតិដង្វាយស្ដេច” ក្នុងអតីតកាល ហើយឈរ ចំណាត់ថ្នាក់ទី១៣/៥០ ប្រភេទផ្លែឈើដ៏ល្បីល្បាញបំផុតនៅវៀតណាម។ ទំហំ នាំចេញនៃផ្លែមៀនក្នុងឆ្នាំ២០១៩របស់វៀតណាមទទួលបានជាង១០៥លានដុល្លា អាមេរិក។ ផលិតផលពីផ្លែមៀនរបស់វៀតណាមបានមានវត្តមាននៅទីផ្សារ ធំៗដូចជា ចិន អាមេរិក ជប៉ុន អូស្ត្រាលី និងអឺរ៉ុប។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិនិងសំណួរមួយ ចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹម ថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការផ្ដល់មតិយោបល់ជាច្រើនថែម ទៀតពីប្រិយមិត្តទាំងអស់។ សំបុត្ររបស់ប្រិយមិត្តសូមផ្ញើរមកកាន់អាស័យដ្ឋាន កម្មវិធីផ្សាយជាភាសាខ្មែរ លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem ទីក្រុង ហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ