ការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិ Hum

ការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិ Hum - ảnh 1
ការ អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិ Hum (dulichsaigon.edu.vn)

        Vovworld-ក្នុងសប្ដាហ៍កន្លងមកកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
​សម្លេង​វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់ចំនួន២៣១
មកពីប្រទេសនិងដំបន់ដែនដីចំនួន៣៦។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួល
បានសំបុត្រចំនួន២ពីមិត្ត​អ្នក​ស្ដាប់នៅរាជធានីភ្នំពេញ-កម្ពុជាដែលចង់ស្វែងយល់
អំពីទេសចរណ៍​សហគមន៍​នៅវៀតណាម។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់
ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្ត​អ្នកស្ដាប់អំពីអត្ថបទសសេររបស់
អ្នកយកព័ត៌មាន Manh Cuong ស្ដីពីការ អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិ Hum។

លោកអ្នកនាងជាទីមេត្រី!

        Vovworld-អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ពីតំលៃវប្បធម៍ប្រពៃណីរបស់​ជន
ជាតិជារបៀបដែលជនរួមជាតិ Thai នៅភូមិ Hum ឃុំ Chieng Xom ទីក្រុង Son La
ខេត្ត Son La ភាកពាយ័ពវៀតណាមកំពុងតែអនុវត្ត។ ប្រាក់ចំណូលទទួលបានពីការ
ធ្វើ​ទេសចរណ៍ទោះបីជាមិនទាន់ច្រើនក្តី ប៉ុន្តែវាបាននិងកំពុងបើកចេញទិសដៅ
​អភិវឌ្ឍន៍ថ្មីសំរាប់ភូមិនានានៅដំបន់ព្រៃភ្នំ Son La។

        ចំឡែកនិងព្រួយបារម្ភជាអ្វីដែលគ្រួសារជាង១២០គ្រួនៅភូមិ Hum ជួបប្រទះក្នុង
​ពេលដែលចាប់ផ្ដើមធ្វើទេសចរណ៍។ នាឆ្នាំ២០១១ ដោយត្រូវបានខេត្តនិងទីក្រុង
ជ្រើស​រើសជាកន្លែងកសាងភូមិទេសចរណ៍សហគមន៍ ប្រជាជនភូមិ Hum ទើបចាប់
ផ្ដើមរៀនសូត្រដើម្បីធ្វើ។ លោកស្រី Lu Thi Chien សមាជិការសមាគម​នារី​ភូមិ Hum
បានរំលឹកឡើងវិញថា៖

        “នាគ្រាដំបូងខ្ញុំនិងបងប្អូននៅភូមិព្រួយបារម្ភយ៉ាងខ្លាំងណាស់ ពីព្រោះអ្នកណា
ក៏ដឹងដែរ​ថា​ធ្វើទេសចរណ៍នឹងពិបាកជាងធ្វើស្រែ។ ក្រោយនោះដោយត្រូវបាន​ណែ
នាំរបៀបទាក់ទងឧទ្ទេសនាមផ្សព្វផ្សាយចរិតលក្ខណៈវប្បធម៍ពិសេសដែលមាន
ស្រាប់ ហេតុនេះហើយយើងខ្ញុំជឿជាក់ចូលរួមធ្វើទេសចរណ៍។”

ការអភិវឌ្ឍន៍ទេសចរណ៍ពីតំលៃវប្បធម៍ប្រពៃណីជាជំហានដំបូងត្រូវបានគណៈ
កម្មការទេសចរណ៍សហគមន៍ភូមិ Hum កំណត់។ ពីព្រោះថា ជនជាតិ Thai មានចរិត
លក្ខណៈវប្បធម៍​ជនជាតិដ៏វិសេស​វិសាលចាប់ពីម្ហូបអាហាររហូតទៅដល់ទំនៀម
ទំលាប់ជំនឿ ពិធីបុណ្យ ល្បែងលេងកំសាន្ត​ប្រជាប្រិយ​ទៀតផង។

        ដើម្បីជួយប្រជាជនធ្វើទេសចរណ៍ដោយជំនាញ ជារៀងរាល់ឆ្នាំ មន្ទីវប្បធម៍កីឡា
និងទេសចរណ៍ខេត្តសុទ្ធតែរៀបចំថ្នាក់បំពេញបំប៉នលទ្ធកម្ម​ឧទ្ទេសនាមផ្សព្វផ្សាយ
វប្បធម៍ម្ហូបអាហាររបស់ជនជាតិ​ហើយចែករំលែករាល់បទ​ពិសោធន៍ក្នុងដំណើរការ
ធ្វើទេសចរណ៍។ លោក Quang Van Phong មេភូមិ Hum បានឲ្យដឹងថា៖

        “គ្រប់ភ្ញៀវមកនឹងនាំនូវសម្ភារៈស្មារតីមកជាមួយប្រជាជន ប្រជាជន​សប្បាយរីក
រាយណាស់។​ ហេតុនេះហើយ កាលពីចុងឆ្នាំ២០១៣ដើមឆ្នាំ២០១៤គណៈកម្មការ
ទេសចរណ៍របស់ភូមិ​​បាន​ពិភាគ្សា​ជាមួយគ្នានិងកំណត់ថា ខំប្រឹងប្រែងឲ្យកូន​ចៅត្រូវ​
ហាត់ចាក់ត្បាញចរបាប់និងច្រៀងបទចម្រៀងជាភាសា Thai រាំរបាំ xoe ល្បែងលេង​
កំសាន្តជាដើមដើម្បីបំរើទាក់ទាញភ្ញៀវ។”

        ចាប់ពីឆ្នាំ២០១២មក ភូមិ Hum បានទទួលភ្ញៀវទេសចរណ៍ជាង៥០ក្រុម ក្នុង​នោះ
​​មានក្រុមភ្ញៀវអន្តរជាតិជាច្រើនមកពីកូរ៉េខាងត្បូង​ជប៉ុន អូស្ត្រាលីជា​ដើម។ អភិវឌ្ឍន៍
​ទេសចរណ៍ពីរាល់តំលៃវប្បធម៍ប្រពៃណីបាននិងកំពុងជា​ទិសដៅ​ពោពេញ​ទៅដោយ
សក្ដានុភាពនៅភូមិ Hum ក៏ដូចជាភូមិនានានៅ​ដំបន់​ព្រៃភ្នំភាគពាយ័ព្ន​វៀតណាម។

ជាទីបញ្ចប់​យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររ​បស់​ខែធ្នូ៖ “ក្នុងការ
ប្រកួតថ្វីដៃរជំនាញអាស៊ានលើកទី១០ឆ្នាំ២០១៤នៅវៀត​ណាម គណៈ​ប្រតិភូកម្ពុជា
បានចូលរួមវិញ្ញាសារអ្វី?”។ រាល់ចំលើយ​សំបុត្រ ​email សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសារខ្មែរ​កាណាល់​ផ្សាយជាភាសាបរទេស​វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ​​ឬ Email÷vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ