កោះ Tran នៅខេត្ត Quang Ninh ភាគខាងជើង​វៀតណាម

កោះ Tran នៅខេត្ត Quang Ninh ភាគខាងជើង​វៀតណាម - ảnh 1
កោះ Tran នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម (VOV)


        Vovworld-ដោយមានផ្ទៃដី៥,៥គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគឦសាន្តខេត្ត
Quang Ninh កោះ Tran មានទីតាំងយុទ្ធសាស្ត្រអំពីការពារជាតិសន្តិសុខ។ ហេតុ​
នេះ​ហើយគំរោងការណ៍បញ្ជូនប្រជាជនទៅរស់នៅលើកោះដែលខេត្ត Quang
Ninh បានអនុវត្តតាំងពីខែតុលាឆ្នាំ២០១៤កន្លងមកត្រូវបានចាត់ទុកជារបត់​សំខាន់
​សំរាប់ការផ្លាស់ប្តូរនៃកោះនេះ។

        ក្រោយរយៈពេលជិត២ម៉ោងធ្វើដំណើរលើសមុទ្រ ពីកំពង់ផែ Cai Rong-Van
Don យើងខ្ញុំមានវត្តមាននៅកោះ Tran ជាកោះមួយនៃស្រុកកោះ Co To (Quang Ninh)។
កោះ Tran បានស្វាគមន៍យើងខ្ញុំនៅក្រោមកំដៅថ្ងៃក្នុងរដូវក្ដៅ បណ្ដាជួរផ្ទះដ៏​រឹងមាំ
នៅមានខ្លិនថ្នាំលាបនៅឡើយហាក់ដូចជាសាងសង់អំពីជីវភាពរស់នៅសុភមង្គល
លើកោះនេះ។​ ផ្ទះចំនួន១៧ខ្នងដោយមានតំលាំប្រមាណ១៥ពាន់លានដុងជា
អំណោយ​របស់សមូហភាពបុគ្គលិកកម្មាភិបាលអគ្គក្រុមហ៊ុន Dong Bac (ក្រសួង​
ការពារ​ជាតិ) សំរាប់អ្នកនេសាទលើកោះ។

        ដោយមម៉ាញឹកអស់មួយរាត្រីច្បាមជាប់សមុទ្រកោះ Tran ដើម្បីនេសាទត្រី
នោះ អ្នកស្រី Tran Thi Lan ប្រជាជនម្នាក់ទើបនឹងមកទីនេះស្នាក់នៅបានឲ្យដឹងថា
គ្រួសារភាគ​ច្រើនលើកោះសុទ្ធតែជាគ្រួសារវ័យក្មេង ពីដំបន់ជាច្រើនក្នុងខេត្ត (ដូច
ជាទីក្រុង Mong Cai, ស្រុក Tien Yen, Hai Ha...)ស្ម័គ្រចិត្តមករស់នៅទីនេះច្បាមជាប់
កោះ។ អ្នក​ស្រី Tran Thi Lan បានថ្លែងថា៖

        “មកទីនេះគឺផ្ទះសម្បែងស្ថិរភាពហើយ បងប្អូននៅទីនេះកំណត់គឺត្រូវ​ខំប្រឹង
ប្រែង​ដើម្បីធ្វើឲ្យកោះកាន់តែសម្បូរធូធារពីមយយថ្ងៃទៅមួយថ្ងៃ។ ប្រជាជន​នៅទី
នេះធ្វើនេសាទត្រី យើងខ្ញុំកំពុងទិញនាវាដើម្បីទៅលំហរសមុទ្រដែលទើប​មាន
អនាគតសំរាប់កូនចៅក្រោយនេះបាន។ អះអាងថា នឹងធ្វើមានសំរាប់កោះ​និង​រក្សា
សមុទ្រកោះ។”

        កោះ Tran នាបច្ចុប្បន្នមិនត្រឹមតែមានសម្លេងហៅគ្នាទៅច្បាមជាប់លំហរ​
សមុទ្រ​របស់អ្នកនេសាទប៉ុណ្ណោះទេ ថែមទាំងអូអរសម្លេងរបស់កុមារ​សិស្សានុស្សិស
​នាពេលព្រឹកទៅរៀនទៀតផង។ នាបច្ចុប្បន្នលើកោះបានមានថ្នាក់​រៀនចំនួន២សំរាប់
កុមារមត្តេយចំនួន១០នាក់និងកុមារចំនួន៥នាក់នៅវ័យបថម​សិស្សា។ អ្នកគ្រូ Hoang
Thi Huyen បានឲ្យដឹងថា៖

        “ដល់ឥឡូវនេះខ្ញុំមោទនភាពពីព្រោះបានធ្វើការលើកោះ Tran។ ខ្ញុំចង់រួម​ចំណែក
ដើម្បីកសាងឃុំកោះកាន់តែសម្បូរធូធារអរិយ្យធម៍ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯថ្នាក់រៀន
នាគ្រាដំបូងក៏មានការលំបាកប៉ុន្តែខ្ញុំឃើញថា​នាបច្ចុប្បន្នក៏ឆ្លើយ​តប​បាននូវការបង្រៀន
និងរៀនរបស់គ្រូនិងសិស្ស។”

        តាមលោក Nguyen Duc Thanh លេខានិងជាប្រធានគណៈកម្មាធិការ​ប្រជាជន​
ស្រុក Co To (Quang Ninh) បានឲ្យដឹងថា ការដែលមានគ្រួសារ​ប្រជាជន​ចំនួន២០គ្រួ
មកស្នាក់នៅលើកោះ Tran អាចត្រូវបានចាត់ទុកជាទំព័រថ្មី​កំលាំងពលំថ្មីសំរាប់ការ
ផ្លាស់ប្តូរនៃកោះនេះ។ ដើម្បីជំរុញការអភិវឌ្ឍន៍ដ៏​និរន្តរភាព​សំរាប់កោះ នៅទីនេះ
ខេត្ត Quang Ninh នឹងកសាងបេននេសាទត្រី​ដែលអាចចត់ទូតប្រមាណ២០០ដល់
៣០០គ្រឿង។ ​រួមជាមួយនោះគឺអនុវត្តការ​តភ្ជាប់ទេសចរណ៍ Co To ជាមួយកោះ
Tran។

លោកអ្នកនាងជាទីមេត្រី!

                ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរ​ខែ​កក្កដា​នេះ​គឺ៖
វេទិការអង្គភាពអាជីវកម្មវៀតណាម-កម្ពុជាឆ្នាំ២០១៥នឹងប្រព្រឹត្ត​ទៅ​នា​ពេលណា? 
រាល់​ចំលើយ​សំបុត្រ  email​សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី​ផ្សាយ​ជា​ភាសារខ្មែរ
កាណាល់​​ផ្សាយជា​ភាសាបរទេស វិទ្យុសម្លេង​វៀត​ណាម ​លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
Hoan Kiem ​រដ្ឋធានី​ហាណូយ ឬ Email÷​vov5khmer@​yahoo​.com.vn។  ចំលើយត្រូវ
និមួយៗនឹង​ទទួលបាន​កាដូ​ពិសេស​មួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុសម្លេង
​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ