(VOVworld)- ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសា បរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រចំនួន២៣០ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៩លើ
ពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយ ជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៣ពីមិត្ត
ឈួនសុខុមនិងមិត្តវិចចិន្តា មកពីខេត្តកណ្តាល និងមិត្ត ចាន ដារាមកពីខេត្តសៀម
រាប។ក្នុងនាទីប្រអបសំបុត្រមិត្តអ្នកស្តាប់នាសប្តាហ៍នេះ យើងខ្ញុំធ្វើការបូកសរូប លិខិតរបសមិត្តអ្នកស្តាប់មួយចំនួនស្តីអំពី ការប្រឡង មិត្តបានយល់អ្វីខ្លះអំពីវៀត
ណាមឆ្នាំ២០១៥របស់ VOV ប៉ុន្តែដំបូងបង្អស់ តាមសំណូមពរ របស់មិត្តចាន ដារា
យើងខ្ញុំសូមឧទ្ទេសនាមត្រួសៗអំពីកិច្ចសហប្រតិបត្តិការរវាង ខេត្ត Kien Giang របស់
វៀតណាមជាមួយខេត្តកែបរបស់កម្ពុជា។
ដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជា ច្រើនដែលបានចុះហត្ថលេខា នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្តទាំងពីរ Kien Giang របស់វៀតណាមនិងខេត្តកែបរបស់
កម្ពុជា បានជម្រុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះយកចិត្ត
ទុកដាក់ដល់កិច្ចការគ្រប់គ្រងការពារ សន្តិសុខព្រំដែន ខ័ណ្ឌសីម៉ាបោះបង្គោលព្រំ
ដែន រុករក និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រ ចិត្តវៀតណាមដែលពលីកម្មក្នុង
សង្គ្រាមនៅកម្ពុជា ក៏ដូចជាអភិវឌ្ឍន៍ពាណិជ្ជកម្ម សេវាកម្មនិងទេសចរណ៍។
|
ថ្នាក់ដឹកនាំនៃភាគីទាំងពីរចុះហត្ថលេខាលើបណ្តាកិច្ចសហប្រតិបត្តិការ |
នៅក្នុងសន្និសីទបូកសរុបរយៈពេល២ឆ្នាំអនុវត្តទំនាក់ទំនង ថ្នាក់ដឹកនាំ
របស់ ខេត្តកែប (កម្ពុជា)និងខេត្ត Kien Giang បានវាយតម្លៃខ្ពស់ចំពោះរាល់ការ
ខិតខំ ប្រឹងប្រែងរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនិងប្រ
ជាជននៃ ខេត្តទាំងពីរ ក្នុងការអនុវត្តយ៉ាងល្អបណ្តាកិច្ចព្រមព្រៀង ឯកសារ
សហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ លោក Le Van Thi
ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា៖
“យើងរួមគ្នាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមនិងសន្តិ
ភាព ស្ថិរភាព រួមចំណែកនាំវៀតណាមនិងកម្ពុជាមានការអភិវឌ្ឍន៍រួមជាមួយ
ប្រទេស ដទៃក្នុងតំបន់និងលើពិភពលោក។ ជាពិសេស នាថ្ងៃទី៣១ធ្នូ២០១៥
ខាងមុខ សហគមអាស៊ានបានចាប់បដិសន្ធិ នឹងរូមចំណែកពង្រឹងនិងពង្រីក
កិច្ចសហប្រតិ បត្តិការរវាងខេត្តយើងទាំងពីរផងដែរ។ ដោយលទ្ធផលទទួល
បាន ខេត្តយើងទាំង ពីរគប្បីសកម្មជាងទៀត បញ្ជាណែនាំក្រសួង ផ្នែកនានា
អនុវត្តល្អរាល់ឯកសារ ដែលបានចុះហត្ថលេខា សំដៅនាំខេត្ត Kien Giang និង
ខេត្តកែបស្ថិរភាពអំពី នយោបាយ និរន្តភាពអំពីសេដ្ឋកិច្ចសង្គម ដើម្បីប្រជាជន
នៃភាគីទាំងពីរមាន ជីវភាពរស់នៅសម្បូធូធារ សុភមង្គល”។
លើវិស័យពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានកម្មវិធីសហប្រតិបត្តិការរវាង
ខេត្ត Kien Giang និងខេត្តកែប ភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការ ពាណិ
ជ្ជកម្មព្រំដែន។ទន្ទឹមនឹងនោះ បណ្តាអង្គភាពអាជីវកម្មនៃភាគីទាំងពីរមានការ
ផ្លាស់ប្តូរទំនិញយ៉ាងសកម្ម ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ក្នុងរយៈ ពេល២ឆ្នាំ២០១៣-២០១៤ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងខេត្ត Kien Giang ជាមួយបណ្តាខេត្តជាប់ព្រំដែនកម្ពុជានិយាយរួមក្នុងនោះមានខេត្តកែបទទួលបាន ២៧៧លានដុល្លារអាមេរិក។
លើសពីនេះទៅទៀត វិស័យទេសចរណ៍ក៏ជាវិស័យដែលបានភាគីទាំងពីរ យកចិត្តទុកដាក់ផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៤ មានភ្ញៀវទេសចរណ៍រាប់
ពាន់នាក់នៃ ប្រទេសទាំងពីរ បានធ្វើដំណើរទស្សនាតាមផ្លូវគោក ដោយឆ្លងព្រំ
ដែនអន្តរជាតិ Ha Tien និងច្រកទ្វាអន្តរជាតិព្រះចាក់។
លោកអ្នកនាងជាទីមេត្រី! នាប៉ុន្មានថ្ងៃនេះ យើងខ្ញុំនៅតែទទួលបានអត្ថបទ
ប្រឡង “មិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម” របស់មិត្តអ្នកស្តាប់ទូទាំងពិភពលោក។មិត្តអ្នកស្តាប់ទាំងអស់ សុទ្ធតែមានអារម្មដោយឡែកអំពីកម្មវិធីនេះ។
ក្នុងលិខិតផ្ញើរមក VOV មិត្តអ្នកស្តាប់ Ogasawara នៅខេត្ត Tochigi ជប៉ុន
បានចែករំលែកថា លោកបានស្វែងរកព័ត៌មានលើទំព័រវ៉ែបសាយរបស់VOV
ដើម្បីអាច ឆ្លើយសំនួរក្នុងការប្រឡង។លោកមិនច្បាស់អំពីចំលើយរបស់ខ្លួន
ប៉ុន្មានទេ ប៉ុន្តែលោកមានអារម្មសប្បាយដែលបានចូលរួមកម្មវិធីនេះ”។
មិត្តអ្នកស្តាប់ Jahangir Alam Manto នៅ Bangladesh បានថ្លែងអំណរគុណ
ចំពោះការដែល VOV បានរៀបចំកម្មវិធីដ៏ដ៏អស្ចារ្យនេះ។ សូមអរគុណ លោក
អ្នកនាងដែលបានយកចិត្តទុកដាក់ដល់កម្មវិធីរបស់យើងខ្ញុំ។ ថ្ងៃផុតកំណត់
ការទទួលអត្ថបទប្រឡងគឺ៣០មិថុនា អត្ថបទប្រឡងបានផ្ញើក្រោយថ្ងៃទី ៣០
មិថុនា ត្រូវបានចាត់ទុកជាមិនបានការ។ ដោយហេតុនេះ មិត្តអ្នកស្តាប់ប្រ
ញាប់ប្រញាល់ ផ្ញើរអត្ថបទប្រឡងមកកាន់វិទ្យុសម្លេងវៀតណាម តាមប្រៃណីយ៍
ឬ តាមអ៊ីម៉ែលមកឲ្យកម្មវិធីផ្សាយជាភាសាខ្មែរវិទ្យុសម្លេងវៀតណាមលេខ ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiemរដ្ឋធានីហាណូយ ឬ email: khmervov5@yahoo.
com.vn. លោកអ្នកនាងអាចស្តាប់នាទីនេះលើគេហទំព័ណ៍៖www.vovworld.vn។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕