ចលនាបង្រៀនក្បាច់គុនសំរាប់កុមារនៅវៀតណាម

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦លើពិភព លោក។ ក្នុងនោះ កម្មវិធីផ្សាយជា ភាសាខ្មែរទទួលបានសំបុត្រចំនួន៣ របស់មិត្តអ្នកស្ដាប់កម្ពុជា។ 

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦លើពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជា ភាសាខ្មែរទទួលបានសំបុត្រចំនួន៣របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែង អំណរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិរបស់លោកអ្នក។ ក្នុងនាទី ប្រអប់សំបុត្រថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីចលនាបង្រៀនក្បាច់គុនសំរាប់ កុមារនៅវៀតណាមតាមសំណូមពររបស់អ្នកស្ដាប់ Oikawa Kazuaki នៅប្រទេស ជប៉ុន។

ចលនាបង្រៀនក្បាច់គុនសំរាប់កុមារនៅវៀតណាម - ảnh 1 (រូបថត៖Internet)

លោកអ្នកនាងជាទីមេត្រី! ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ទន្ទឹមនឹងការអប់រំខាងចំណេះដឹង គឺការអប់រំ ខាងរាងកាយក៏ ត្រូវបានគ្រួសារ សាលានិងសង្គមទាំងមូលយកចិត្តទុកដាក់ យ៉ាងខ្លាំងដែរ។ ក្រៅពីការបង្កលក្ខណៈឲ្យកូនៗហាត់កីឡាតាំងពីកុមារភាពនោះ ឪពុកម្ដាយជាច្រើនក៏បញ្ជូនកូនទៅរៀនក្បាច់គុនទៀតផង។ មានសាលារៀនជា ច្រើន ដែលតាំងពីថ្នាក់សាលាមត្តេយ្យបានបញ្ចូលក្បាច់គុនទៅក្នុងកម្មវិធីបណ្ដុះ បណ្ដាលដូចវិញ្ញាសារសិក្សាក្រៅម៉ោងដែរ។ ប្អូនៗដែលនិយមចូលចិត្តក្បាច់គុន ជាពិតប្រកដ អាចទៅសិក្សានៅក្លឹបក្បាច់គុនជំនាញ។ ក្រៅពីនោះ ថ្នាក់បង្រៀន ក្បាច់គុនសំរាប់កុមារក៏ត្រូវបានរៀបចំឡើងតាមទីប្រជុំជនក្នុងទូទាំង ប្រទេសជារៀងរាល់ឱកាសវិស្សមកាលទៀតផង។ ចំពោះប្អូនៗដែលមានអាយុ ក្រោម១៥ឆ្នាំ ដោយសាររាងកាយរបស់គេមិនទាន់លូតលាស់យ៉ាងពេញលេញ ហើយឆ្អឹងក៏ទន់ដែរនោះ ដូច្នេះបានជាត្រូវបានឪពុកម្ដាយឲ្យរៀនវិញ្ញាណសារក្បាច់ គុននានាដែលផ្ដល់អាទិភាពដល់ការសម្ដែង មិនសូវសង្កត់ធ្ងន់ទៅលើលក្ខណៈ ប្រកួតដូចជាក្បាច់គុនប្រជាប្រិយ Vovinam Karate និងTaekwondo ជាដើម។ ក្រោយពីអាយុ១៥ឆ្នាំ នៅពេលដែលឆ្អឹងនិងរាងកាយរឹងមាំជាង ប្អូនៗមាន ជម្រើសជាច្រើនថែមទៀតជាមួយវិញ្ញាណសារ Judo Kick-boxing ឬ Muay ថៃ។ គ្រូបង្រៀនក្បាច់គុនលោក Pham Quang Minh នៃក្លឹប Karate ហាណូយឲ្យដឹង ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមក ឆ្នាំណាលោកក៏រៀបចំថ្នាក់បង្រៀនក្បាច់គុន Karate ឥតគិតថ្លៃសំរាប់កុមារនៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh៖

        “ថ្នាក់ដឹកនាំទីប្រជុំជននិងឪពុកម្ដាយជាច្រើនបានអំពាវនាវឲ្យខ្ញុំរៀបចំថ្នាក់រៀនក្បាច់គុន។ ទីមួយគឺសំដៅរក្សាសកម្មភាពក្នុងវិស្សមកាលសំរាប់ក្មួយៗ។  ទី២គឺជួយបង្កើនសុខភាព។ ទី៣គឺជួយក្មួយៗពង្រីកឫទ្ធានុភាពនិងឆ័ន្ទៈតាមរយៈការ ហាត់ក្បាច់គុន ដើម្បីក្មួយៗធំដឹងក្ដីថែមទៀត”។

ចលនាបង្រៀនក្បាច់គុនសំរាប់កុមារនៅវៀតណាម - ảnh 2 (រូបថត៖Internet)

        នាបច្ចុប្បន្ន ឪពុកម្ដាយជាច្រើនចាត់ទុកថា ក្លឹបក្បាច់គុនជាបរិយាកាសអប់រំ ប្រកបដោយប្រសិទ្ធភាពចំពោះកូនៗរបស់ខ្លួន។ នៅទីនោះ ប្អូនៗបានរៀនសូត្រ និងលេងកំសាន្តដោយព្រមៗគ្នា ហើយជួបប្រាស្រ័យជាមួយមិត្តភក្តិជាច្រើន។ ការហាត់ក្បាច់គុននាំមកនូវប្រសិទ្ធភាពដ៏ល្អណាស់ចំពោះសុខភាពនិងការ លូតលាស់ប្រព័ន្ធឆ្អឹងរបស់ប្អូនៗ។ លោក Nguyen Quoc Sinh ប្រជាពលរដ្ឋមួយ នាក់នៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ឲ្យដឹងថា ក្មួយ២នាក់មានអាយុ៨និង ១០ឆ្នាំរបស់លោកសុទ្ធតែត្រូវបានឪពុកម្ដាយជូនទៅរៀនក្បាច់គុនបានរយៈពេល១ឆ្នាំកន្លងមកហើយ។         “ក្រោយពីហាត់ក្បាច់គុនវិលត្រឡប់មកផ្ទះវិញ ក្មួយៗរហ័សរហួនជាង ហើយការបរិភោគក៏ល្អជាងមុនដែរ។ ពិសេសគឺវិន័យនៅផ្ទះត្រូវបានកែលំអជា បណ្ដើៗ។”

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ