ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម
(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេស នៃ វិទ្យុសម្លេង វៀត ណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើន មកពីប្រទេសនិងតំបន់ដែនដីនៅលើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៧ របស់មិត្តអ្នកស្ដាប់ មកពី កម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់បានផ្ញើសំបុត្រ និងទូរសព្ទមកកាន់យើងខ្ញុំ។
មិត្តអ្នកស្ដាប់ជាទីមេត្រី!
រដូវក្តៅគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកអ្នករៀបចំផែនការធ្វើដំណើរទេសចរណ៍សម្រាកលំហែកាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក្រោយពីរយៈពេលបំពេញការងារ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ សូមឧទ្ទេសនាមអំពី ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម តាមសំណើររបស់មិត្តអ្នកស្ដាប់មួយចំនួនមកពីកម្ពុជា។
ទិដ្ឋភាពឆ្នេរសមុទ្រ Nhat Le នៅវៀតណាម (internet) |
លោកអ្នកនាងជាទីមេត្រី
ឆ្នេរសមុទ្រ Nhat Le មានទីតាំងស្ថិតនៅមាត់ទន្លេ Nhat Le នៅទីក្រុង Dong Hoi ខេត្ត Quang Binh ភាគកណ្តាលវៀតណាម មានចំងាយពីមជ្ឈមណ្ឌលទីក្រុង Dong Hoi ប្រមាណ ៣ គីឡូម៉ែត្រតាមទិសឦសាន និងមានចំងាយពីទីក្រុងហាណូយប្រមាណ ៦០០ គីឡូម៉ែត្រតាមទិសខាងត្បូង។ ឆ្នេរសមុទ្រ Nhat Le មិនត្រឹមតែត្រូវបានធម្មជាតិប្រទានឲ្យឆ្នេរខ្សាច់ស និងទឹកសមុទ្រខៀវស្រងាត់ យ៉ាងរហោស្ថានប៉ុណ្ណោះទេ ថែមទាំងមានសោភ័ណភាពដូចជាគំនូរមួយផ្ទាំងមានទេសភាពដ៏ស្រស់ត្រកាលទៀតផង។ ក្រៅពីនេះ ឆ្នេរសមុទ្រ Nhat Le នៅមានឆ្នេរខ្សាច់លាតត្រដាងយ៉ាងវែង ដែលមានទឹកសមុទ្រថ្លាយ៉ង់បានក្លាយទៅជាទីមកដល់ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។
ពន្លឺពណ៌មាសនៃអរុណរៈ នៅ ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម (internet) |
មកដល់សមុទ្រ Nhat Le ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ថ្មីថ្មោងដ៏ចម្លែកអស្ចារ្យ គួរឲ្យជក់ចិត្ត។ ភ្ញៀវទេសចរអាចរត់លេងនៅលើវាលឆ្នេរខ្សាច់ គយគន់ពន្លឺពណ៌មាសនៃអរុណរៈ ឬទេសភាពដ៏ស្រទន់នាពេលសុរិយារៀបអស្ដង្គត។ លោកស្រី Vu Thuy Tra ភ្ញៀវទេសចរមួយរូបមកពីខេត្ត Vinh Phuc បានចែករំលែកថា៖
"ក្នុងចំណោមឆ្នេរសមុទ្រដែលខ្ញុំធ្លាប់ទៅទស្សនានោះ ឆ្នេរសមុទ្រ Nhat Le គឺជាទីកន្លែងដែលខ្ញុំមានចំណាប់អារម្មណ៍បំផុត។ សមុទ្រនៅទីនេះនៅតែមានលក្ខណៈរហោស្ថាន ឆ្នេរសមុទ្រស្រស់ស្អាតជានិច្ច ជាពិសេសគឺទឹកសមុទ្រខឿវស្រងាត់ ដែលធ្វើឲ្យមនុស្សគ្រប់រូបមានអារម្មណ៍សុខសានត្រាណ។ខ្យល់បរិសុទ្ធនៅទីនេះធ្វើឲ្យនាងខ្ញុំស្រលាញ់ចូលចិត្ត និងចង់មកទស្សនានៅ Quang Binh ម្តងទៀត។ "
មកដល់សមុទ្រ Nhat Le ដ៏រ៉ូម៉ង់ទិកនោះ ភ្ញៀវទេសចរក៏មានឱកាសទទួលទានគ្រឿងសមុទ្រស្រស់ៗ និងឆ្ងុយឈ្ងាញ់ ដែលត្រូវបានកែច្នៃដោយប្រជាជនក្នុងស្រុកជាមួយរស់ជាតិដោយឡែកនៅភូមិភាគកណ្ដាលដូចជា៖ មឹក បង្កងយក្ស ងាវ អយស្ទ័រ ក្តាម ត្រីក្រហម ដោយមានតម្លៃសមរម្យ។ លោក Phan Duc Hung ភ្ញៀវទេសចរមួយរូបបានចែករំលែកថា
“មកទស្សនានៅសមុទ្រនេះ យើងតែងតែភ្លក់មុខម្ហូបមឹកអាំង ជាពិសេសគឺបុរស្សដូចរូបខ្ញុំដែរ។ ទឹកសមុទ្រនៅទីនេះមិនសូវប្រៃទេ បានជាមឹកនៅទីនេះផ្អែម និងឆ្លាញ់ណាស់”។
ទេសភាពដ៏ស្រទន់នាពេលសុរិយារៀបអស្ដង្គតនៅ ឆ្នេរសមុទ្រ Nhat Le នៅវៀតណាម (internet) |
ប្រសិនបើអ្នកចង់មានបទពិសោធន៏ដ៏គួរឲ្យចាប់អារម្មណ៍ថែមទៀត ភ្ញៀវ ទេសចរអាចចូលរួមសកម្មភាពជាមួយក្រុមនាវានេសាទត្រីអណ្តែតនៅលើផ្ទៃសមុទ្រ ដើម្បីយល់បន្ថែមអំពីជីវភាពរបស់អ្នកនេសាទនៅទីនេះ។ ក្រៅពីនេះ នៅពេលមកដល់ Nhat Le ម្ដងៗនោះ ភ្ញៀវទេសចរអាចទៅទស្សនារមណីយដ្ឋាន ទេសចរណ៍មួយចំនួននៅជំវិញនេះ ដូចជា៖ភ្នំខ្សាច់ Quang Phu វិមានអ្នកម្ដាយ Suot ឬឆ្លាយជាងនេះបន្តិចគឺសួនឧទ្យានជាតិ Phong Nha-Ke Bang ដែលត្រូវបានធម្មជាតិប្រទានឲ្យទេសភាពដ៏ស្រស់បំព្រង និងប្រជុំរូងភ្នំធំតូចមួយចំនួន។ ទីកន្លែងនីមួយៗនឹងផ្តល់ឲ្យអ្នកនូវចំណាប់អារម្មណ៍ដោយឡែក ដែលពោរពេញទៅដោយភាពរហោស្ថាន និងស្ងៀមស្ងាត់ផងដែរ។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕