ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៦២ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1របៀបចុះឈ្មោះចាក់វ៉ាក់សាំងអនឡាញនៅវៀតណាម

មិត្តអ្នកស្ដាប់ជាច្រើនបានផ្ញើសំបុត្រមកាន់កម្មវិធី ដោយបានបង្ហាញចំណាប់អារម្មណ៍អំពីគំរូប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពជាច្រើននៅវៀតណាម។ ក្នុងនោះ មិត្តអ្នកស្ដាប់ គឹមសំនាង ជានិស្សិតខ្មែរនៃសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយបានសរសេរថា៖“ខ្ញុំមានចំណាប់អារម្មណ៍ចំពោះគំរូកាប៊ីនដឹកអ្នកជំងឺកូវីដ ១៩ របស់គ្រូបង្រៀនម្នាក់នៃដេប៉ាតឺម៉ង់ មេកានិច នៃសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុង Da  Nang។ កាប៊ីននេះសមស្របសម្រាប់ដឹកអ្នកជំងឺកូវីដ ១៩  ឬករណីសង្ស័យឆ្លងជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យ ដើម្បីធានាថាវីរុសមិនត្រូវបានធ្លាយចេញទៅនៅតាមខ្យល់អាកាស។ គំរូនេះក៏អាចពង្រីក ហើយប្រើប្រាស់នៅនៅតាមមន្ទីរពេទ្យដែលមានបរិវេណធំទូលាយ សមស្របសម្រាប់ដឹកជញ្ជូនអ្នកជំងឺក្នុងកំណាត់ផ្លូវខ្លី ដែលរថយន្តពិបាកធ្វើដំណើរ។ឬមិត្តអ្នកស្តាប់ហេងវុទ្ធី និស្សិតកម្ពុជាម្នាក់បានសម្តែងចំណាប់អារម្មណ៍អំពីការដែលក្រុមអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយបានសិក្សាស្រាវជ្រាវផលិតចេញម៉ាស៊ីនជំនួយដកដង្ហើមស៊ីនអុកស៊ីសែន BKVM-HF សម្រាប់អ្នកឆ្លងជំងឺកូវីដ ១៩ ផងដែរ។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទូលបានមតិយោបល់ពីមិត្តអ្នកស្ដាប់យ៉ាងច្រើនកុះករ។ ហើយប្រធានបទកូវីដ ១៩ នៅតែជាប្រធានបទមួយ ដែលទទួលបានចំណាប់អារម្មណ៍ច្រើនបំផុតពីសំណាក់ប្រិយមិត្ត។ មិត្តគឹមដារ៉េត និស្សិតកម្ពុជាម្នាក់មកពីសាកលវិទ្យាល័យជាតិហាណូយបានអបអរសាទរប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។  ក្នុងសំបុត្រ ដែលបានផ្ញើមកកាន់កម្មវិធី មិត្តមានបំណងចង់ស្ដាប់ការណែនាំអំពីរបៀបចុះឈ្មោះចាក់វ៉ាក់សាំងអនឡាញនៅវៀតណាម។

មិត្តគឹមដារ៉េត និងប្រិយមិត្តជាទីមេត្រី។ នាថ្ងៃទី ១០ ខែកក្កដា វៀតណាមបានបំផុសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅទូទាំងប្រទេសជាផ្លូវការ ចាប់ពីពេលនេះ រហូតដល់ខែមេសា ឆ្នាំ ២០២២។ ដូច្នេះយុទ្ធនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៩ ខែ។ ចាប់ពីពេលនេះតទៅ ប្រជាជនអាចចុះឈ្មោះចាក់វ៉ាក់សាំងបាន តាមរយៈគេហទំពរ https://tiemchungcovid19.gov.vn/ ឬទាញយកកម្មវិធីសៀវភៅសុខភាពអេឡិចត្រូនិច ដើម្បីចុះឈ្មោះចាក់វ៉ាក់សាំងចាប់ពីពេលនេះ។  បន្ទាប់ពីចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួនលើសៀវភៅសុខភាពអេឡិចត្រូនិកនោះ លោកអ្នកនឹងទទួលបានលេខកូដ QR ។ លេខកូដនេះមានពណ៌ស និងពណ៌ខ្មៅ។នៅពេលដែលលោកអ្នកបានចាក់វ៉ាក់សាំងចំនួន ១ ដូសហើយ លេខកូដនេះនឹងប្រែទៅជាពណ៌លឿង ហើយមើលោកអ្នកបានចាក់វ៉ាក់សាំងចំនួន ២ ដូសហើយ វានឹងប្រែទៅជាពណ៌បៃតង។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ផ្ទះបុរាណរបស់ត្រកូល Vu  នៅក្នុងភូមិ Ha Sung ឃុំ Lung Tao

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ផ្ទះបុរាណ Ha Sung  នៅខ្ពង់រាបថ្ម Dong Van នៃខេត្ត Ha Giang នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។ មិត្ត គីមសែនសុខ និងប្រិយមិត្តជាទីមេត្រី នៅពេលនិយាយអំពីស្នាដៃស្ថាបត្យកម្មល្បីៗនៅខ្ពង់រាបថ្ម Dong Van នៃខេត្ត Ha Giang ភ្ញៀវទេសចរតែងតែគិតអំពីវិមានរបស់ស្តេច Meo ឬផ្លូវបុរាណ Dong Van និង Pho Cao។ ប៉ុន្តែផ្ទះបុរាណរបស់ត្រកូល Vu  នៅក្នុងភូមិ Ha Sung ឃុំ Lung Tao គឺជាគោលដៅ ដែលមនុស្សភាគច្រើនចូលចិត្តធ្វើដំណើរ និងចូលចិត្តស្វែងយល់តែងតែរំលឹកដល់ ពីព្រោះវានៅតែមានអាថ៌កំបាំងជាច្រើន។ ភូមិ Ha Sung ស្ថិតនៅពីក្រោយជួរភ្នំមួយ ដែលមិនឆ្ងាយពីព្រំដែនរវាងវៀតណាមនិងចិនប៉ុន្មានឡើយ។ ចេញពីវិមានរបស់ស្តេច Meo ធ្វើដំណើរតាមផ្លូវទៅកាន់បង្គោលទង់ជាតិ Lung Cu ប្រហែល ៤ គីឡូម៉ែត្រ ហើយបត់ស្ដាំ ទៅបន្តប្រហែល ១,៥ គីឡូម៉ែត្រលើផ្លូវបេតុងតូចគឺនឹងដល់ភូមិ Ha Sung។ ផ្ទះបុរាណដ៏ធំទូលាយរបស់ត្រកូល Vu ត្រូវបានសាងសង់នៅលើផ្ទាំងថ្មរាងដូចស្នូកអណ្តើក។ យោងទៅតាមទស្សនទានប្រពៃណីរបស់ជនជាតិ Mong ថា នេះគឺជាតំបន់ដីដ៏អំណោយផលសម្រាប់សង់ផ្ទះ។ នៅមុខផ្ទះគឺជាជណ្តើរថ្មដ៏វែងមួយ ដែលនាំឆ្ពោះទៅមុខនឹងទ្វារធំ។ ឈរនៅមុខផ្ទះបុរាណ មនុស្សគ្រប់រូបក៏ត្រូវកោតសរសើរចំពោះស្ថាបត្យកម្មដ៏ធំល្វឹងស្វើយ ដែលខុសប្លែកពីផ្ទះដទៃទៀតនៅក្នុងតំបន់។ ផ្ទះបុរាណ Ha Sung មានរចនាសម្ព័នដូចគ្នានឹងផ្ទះបែបប្រពៃណីរបស់ជនជាតិ Mong ។ផ្ទះដ៏ស្រស់ស្អាតរបស់ត្រកូល Vu នៅភូមិ Ha Sung  នៅតែមានអាថ៌កំបាំងជាច្រើន។  ជាពិសេសបញ្ហាប្រវត្តិសាស្រ្តជាច្រើនទាក់ទងនឹងផ្ទះនេះមិនត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់នោះឡើយ។ គេត្រឹមតែដឹងថានៅក្នុងផ្ទះដ៏ស្រស់ស្អាតមួយនេះជីវភាពរស់នៅរបស់កូនចៅត្រកូល Vu នឹងនៅតែបន្តនៅលើតំបន់ខ្ពង់រាបថ្មនេះផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ