ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល ចំនួន ៤៤៨ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
រមណីយដ្ឋានឋានសួគ៍ Alma Resort |
ជាក់ស្តែង ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំទទួលការចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដប់កម្ពុជាអំពីកម្មវិធី“តាមចរន្តប្រវត្តិសាស្ត្រ -កងកម្លាំងពិសេសសាយហ្គ័ន”សម្រាប់និស្សិតកម្ពុជា និងឡាវ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញទៅទស្សនាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ ផ្សារភ្ជាប់ជាមួយកងកម្លាំងពិសេសសាយហ្គ័ន ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យចូលឆ្នាំថ្មីBupimay របស់ប្រជាជាជាតិឡាវ។ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ រតនៈហួននិស្សិតកម្ពុជាឆ្នាំទី ៣ នៃសាកលវិទ្យាល័យជាតិសេដ្ឋកិច្ច បានសម្តែងការកោតសរសើរចំពោះឆន្ទៈដ៏អង់អាចក្លាហាន និងច្នៃប្រឌិតរបស់ប្រជាជនវៀតណាម នៅពេលដែលបានឃើញស្នាក់ស្នាម និងវត្ថុអនុស្សាវរីយ៍នៅសល់ ហើយបានស្ដាប់ការឧទ្ទេសនាមអំពីយុទ្ធជ័យដ៏អង់អាចក្លាហានរបស់កងកម្លាំងពិសេសសាយហ្គ័នក្នុងការតស៊ូដើម្បីឯករាជ្យជាតិ៖ “នេះគឺជាឱកាសដ៏ថ្លៃថ្លា សម្រាប់ខ្ញុំស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រវៀតណាម និងអត្តចរិតដ៏ថ្លៃថ្នូររបស់ប្រជាជនវៀតណាម ក្នុងនោះមានឪពុកម្តាយរបស់ខ្ញុំផងដែរ”។ ក្នុងពេលនោះ មិត្តអ្នកស្តាប់ Kanitha បានចែករំលែកថា សកម្មភាពនេះបានបង្កើតបរិយាកាសសម្រាប់និស្សិតកម្ពុជា និងឡាវ មានឱកាសចូលរួម ដកបទពិសោធន៍ និងទស្សនាតំបន់ប្រវត្តិសាស្ត្រ និងអាស័យដ្ឋានក្រហមនៅលើភូមិសាស្ត្រទីក្រុង ជួយដល់និស្សិតឲ្យយល់ដឹងអំពីតម្លៃនៃសន្តិភាព ដើម្បីសិក្សារៀនសូត្រឲ្យបានល្អ បម្រើប្រទេសជាតិ។ ឬមិត្តអ្នកស្តាប់ ឃួន សុគន្ធា បានឲ្យដឹងថា សកម្មភាពនេះជួយដល់និស្សិតកម្ពុជា និងឡាវ ដែលកំពុងត្រូវបានគ្រួសារវៀតណាមទទួលជាកូនធម៌ យល់ដឹង និងមានទំនាក់ទំនិងជិតស្និទ្ធថែមទៀតជាមួយទីក្រុងហូជីមិញ ដែលជាស្រុកកំណើតទី ២ របស់និស្សិតផងដែរ។
មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ រមណីយដ្ឋាន Alma Resort។ នេះគឺជាគោលដៅទេសចរណ៍ដែលមិត្តអ្នកស្ដាប់ គីន សែនសុខមកកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។
លោកអ្នកនាងជាទីមេត្រី។ ដោយមានទីតាំងស្ថិតនៅ Bai Dai ដ៏ស្រស់ស្អាត នៅលើឧបទ្វីប Cam Ranh នៃខេត្ត Khanh Hoa រមណីយដ្ឋានឋានសួគ៍ Alma Resort ជាគោលដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរ នៅថ្ងៃវិស្សមកាលឬចុងសប្តាហ៍។ ដោយមានភាពទំនើបនិងជានិមិត្តរូបសម្រាប់ការអភិវឌ្ឍរបស់វៀតណាម Alma Resort ទំនងនឹងបង្កើតឯកទគ្គកម្មថ្មី នៅលើឧបទ្វីប Cam Ranh ដ៏រហោស្ថាន ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏លេចធ្លោ។ ដោយត្រូវបានសាងសង់ឡើងស្របនឹងទេសភាពធម្មជាតិនៃឈូងសមុទ្រ Cam Ranh នោះ Alma Resort មានផ្ទៃដី ៣០ ហិកតា មានស្ថាបត្យកម្មបែបទំនើបជាមួយនឹង ពណ៌ចម្រុះ ដូចជា ពណ៌ស ពណ៌លឿង ពណ៌ខៀវ។ ជញ្ជាំងកញ្ចក់ថ្លាពីខឿនដល់ពិដានអាចយកពន្លឺថ្ងៃធម្មជាតិ ហើយភ្ញៀវអាចមើលឃើញទេសភាពសមុទ្រពីវីឡានិងផ្ទះល្វែងប្រណីតទាំង ៥៨០ នៅក្នុងរមណីយដ្ឋាន Alma Resort ។ ពីបន្ទប់សម្រាក ភ្ញៀវទេសចរអាចគយគន់ទេសភាពស្រស់ស្អាតនៅ Bai Dai ។ប្រព័ន្ធអាងហែលទឹកទាំង ១២ ត្រូវបានរៀបចំយ៉ាងប្លែកពីខ្ពស់ទៅទាបលាតសន្ធឹងដល់ឆ្នេរសមុទ្រនឹងនាំមកនូវជំរើសជាច្រើនសម្រាប់ភ្ញៀវដែលចូលចិត្តសកម្មភាពនៅកណ្ដាលវាល។ ទន្ទឹមនឹងនេះ មានឧទ្យានទឹក Splash ដែលមានទំហំ ៦០០០ ម៉ែត្រការ៉េជាកន្លែងដែលភ្ញៀវទេសចរអាចលេងក្រោមទឹក រលកសិប្បនិម្មិត អាងហែលទឹកសម្រាប់កុមារ បំពង់រអិលទឹក និងតូបលក់អាហារចល័តតាមបែបអាមេរិក។ជាមួយនឹងភាពសំបូរបែបនិងសេវាកម្មគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ Alma Resort គឺជានិមិត្តរូបនៃប្រទេសវៀតណាមដែលកំពុងអភិវឌ្ឍ - ជាគោលដៅមិនត្រឹមតែសម្រាប់ភ្ញៀវទេសចរមកស្វែងយល់ប៉ុណ្ណោះទេថែមទាំងសម្រាប់ភ្ញៀវទេសចរសម្រាកលំហែកាយក្នុងរយៈពេលយូរទៀតដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕