ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ ក្នុងសំបុត្រដែលបានផ្ញើមកកាន់យើងខ្ញុំ និស្សិតកម្ពុជាជាច្រើនបានចែករំលែកចំណាប់អារម្មណ៍អំពី "សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា" ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ឧសភា។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ប្រាសាទគូ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh

ជាក់ស្ដែង មិត្តអ្នកស្តាប់ វុន លៀម និស្សិតកម្ពុជានៅវិទ្យាស្ថានបច្ចេកទេសយោធាវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ថា៖ "សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៤" គឺជាមធ្យោបាយ និងជាស្ពានសម្រាប់រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ ចេវ ចាន់នី និស្សិតសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយបានចែករំលែកថា៖ "ការរៀបចំសប្តាហ៍វប្បធម៌លើកទី ១៩ នេះមិនត្រឹមតែបានសរឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមប៉ុណ្ណោះទេ ថែមទាំងជាវេទិការដើម្បីរំលឹក និងជំរុញប្រជាជននៃប្រទេសទាំងពីរស្វែងយល់អំពីវប្បធម៌របស់គ្នាទៅវិញទៅមករួមចំណែកពង្រឹងទំនាក់ទំនងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសជិតខាងជាភាតរៈផងដែរ"។ ក្នុងពេលនោះ មិត្តអ្នកស្ដាប់ហ៊ុល សុវណ្ណធីតា អតីតនិស្សិតកម្ពុជានៅសកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយបានសម្តែងថា៖"ខ្ញុំសប្បាយចិត្តណាស់ដែលបានស្ដាប់កម្សាន្តបទចម្រៀងដែលធ្លាប់ស្តាប់នៅពេលសិក្សានៅវៀតណាមម្តងទៀត។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាបានវិលត្រឡប់មកពេលវេលាជានិស្សិតរបស់ខ្លួនអញ្ចឹង"។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ពីមិត្តអ្នកស្តាប់ជាច្រើន ក្នុងនោះមានការចែករំលែកដ៏គួរឱ្យចាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ នួន ស៊ីណា។ មិត្តមានបំណងចង់ស្ដាប់ការឧទ្ទេសនាមអំពីសកម្មភាពមួយចំនួនសម្រាប់កុមារក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា។

មិត្តអ្នកស្តាប់ នួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ សំដៅជួយជ្រោមជ្រែងខែធ្វើសកម្មភាព ដើម្បីកុមាឆ្នាំ ២០២៤ ខេត្ត ក្រុងនានានៅទូទាំងប្រទេសបានរៀបចំសកម្មភាពដែលមានអត្ថន័យជាច្រើន ដោយទាក់ទាញការចូលរួមរបស់ប្អូនៗកុមារ។ ក្នុងនោះ ទីក្រុងហាណូយបានរៀបចំមហោស្របសៀវភៅកុមារ ដែលមានសកម្មភាពជាច្រើនសម្រាប់កុមារចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ២ មិថុនា ឆ្នាំ ២០២៤។ ជាក់ស្ដែង កុមារអាចចូលរួមក្នុងកន្លែងលេងកម្សាន្តក្នុងអំឡុងពេលប្រព្រឹត្តិទៅមហោស្របសៀវភៅចូលរួម workshop "ស្វែងយល់ពីពិភពសត្វ - ប្អូនច្នៃប្រឌិតទំព័រសៀវភៅយក្ស" workshop "បង្កើតសៀវភៅដោយខ្លួនឯង - រួមជាមួយកូនច្នៃប្រឌិតពិភពនៃក្ដីសុបិន រួមជាមួយសកម្មភាពជួបប្រាស្រ័យផ្សេងៗទៀត។ មិនត្រឹមតែបានអានសៀវភៅប៉ុណ្ណោះទេ ប្អូនៗកុមារដែលបានចូលរួមមហោស្របសៀវភៅកុមារនឹងបានអានសៀវភៅជាមួយនឹងបច្ចេកវិទ្យាបោះពុម្ពផ្សាយជឿននឿនផ្សេងៗទៀត។ លើលពីនេះទៅទៀត សៀវភៅពិរោះៗជាច្រើនទៀតអំពីប្រធានបទ សព្វវចនាធិប្បាយចំណេះដឹង អ្នកនិទានរឿង អក្សរសិល្ប៍ ច្នៃប្រឌិត ជួយលើកកំពស់ចំណេះដឹង បំណិនជីវិត និងចិញ្ចឹមដួងព្រលឹងកុមារក៏ត្រូវបានឧទ្ទេសនាមនៅក្នុងមហោស្រពសៀវភៅលើកនេះ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ប្រាសាទគូ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តគយគន់ទេសភាពដ៏ស្រស់បំព្រងមួយកន្លែង។ នោះគឺ ប្រាសាទគូ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណចចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់ គីមសែនសុខ និងលោកអ្នកនាងជាទីមេត្រី។ អញ្ជើញមកដល់ Quy Nhon ខេត្ត Binh Dinh ភ្ញៀវទេសចរមិនត្រឹមតែបានស្វែងយល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រម្មណីយដ្ឋានធំសម្បើមប៉ុណ្ណោះទេ ថែមទាំងបានគយគន់ប្រាសាទចម្ប៉ាបុរមបុរាណ ដែលមានអាយុកាលប្រហែល ១ ០០០ ឆ្នាំ។ ក្នុងនោះ ប្រាសាទគូគឺជាសំណង់មួយក្នុងចំណោមសំណង់ស្ថាបត្យកម្មឆ្នើម ដែលតែងតែទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកទស្សនា និងស្វែងយល់យ៉ាងច្រើនកុះករ។ប្រាសាទគូស្ថិតនៅកណ្តាលមជ្ឈមណ្ឌលទីក្រុង Quy Nhon ក្នុងបរិយាកាសមួយធំទូលាយ ដោយមានផ្ទៃដីឡើងដល់ ៦.០០០ ម៉ែត្រការេ គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា។ នេះគឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទចម្ប៉ាទាំង ៨ ដែលនៅសេសសល់លើទឹកដីខេត្ត Binh Dinh ហើយក៏ជាកេរដំណែលមួយក្នុងចំណោមកេរដំណែលវប្បធម៌ចម្ប៉ា ដែលមានលក្ខណៈសាសនាដ៏វិសេសវិសាល។ នេះគឺជាសំណង់ស្ថាបត្យកម្មសាសនានៃអាណាចក្រចម្ប៉ាបុរាណ។ ប្រាសាទមានរចនាសម្ពន្ធដ៏វិសេសវិសាល រួមមានប្រាសាទចំនួន ២។ ក្នុងនោះ  ប្រាសាទធំមានកម្ពស់ប្រហែល២៥ ម៉ែត្រ ហើយប្រាសាទតូចមានកម្ពស់ ២៣ ម៉ែត្រ ទ្វារធំនៃប្រាសាទទាំងពីរ សុទ្ធតែបែរមុខទៅទិសខាងត្បូង។ ប្រាសាទត្រូវបានសាងសង់ដោយឥដ្ឋ រៀបប្រកិតជិតគ្នាដោយបាយអរពិសេស ជាបច្ចេកទេសសាងសង់ដ៏ពិសេសរបស់ជនជាតិចម្ប៉ា ហើយមកដល់សព្វថ្ងៃមិនទាន់មានអ្នកណាបកស្រាយបានឡើយ។ ប្រាសាទមានរចនាសម្ពន្ធជា ៣ ផ្នែកសំខាន់ៗគឺ៖ ជើងប្រាសាទធំធ្វើដោយថ្ម ជើងប្រាសាទតូចធ្វើដោយឥដ្ឋ ដែលបានរៀបប្រកិតរឹងមាំ តួប្រាសាទបួនជ្រុង និងកំពូលប្រាសាទមានរាងកោង សាងដោយឥដ្ឋរៀបភ្ជាប់គ្នា។ បច្ចុប្បន្ននេះ គូប្រាសាទកាន់តែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មិនត្រឹមតែដោយសារស្ថាបត្យកម្មដ៏វិសេសវិសាល និងប្រណិតរបស់ជនជាតិចម្ប៉ាប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកក្នុងអារម្មណ៍ភ្ញៀវទេសចរអំពីម្លៃវប្បធម៌ដ៏វិសេសវិសាលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ