ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងបានផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 ទិដ្ឋភាពនៃមហោស្រពថ្ងៃអាទិត្យក្រហម  (រូបថត៖ VOV)

មិត្តហេង ដារ៉េត និស្សិតកម្ពុជាឆ្នាំទី ២ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រថៃប៊ិញបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពីសកម្មភាពបរិច្ចាគឈាមជួយសង្រ្គោះមនុស្ស៖ "តាមរយៈ VOV5 ខ្ញុំ ឃើញថាប្រទេសវៀតណាមបានរៀបចំសកម្មភាពបរិច្ចាគឈាមមនុស្សធម៌ជួយសង្គ្រោះមនុស្ស ដូចជា៖ មហោស្រពថ្ងៃអាទិត្យក្រហម ពណ៌មនុស្សធម៌ ហើយនាពេលថ្មីនេះគឺមហោស្រពនិទាឃរដូវក្រហម។ និស្សិតកម្ពុជាយើងខ្ញុំក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានបរិច្ចាគឈាមនៅវៀតណាមផងដែរ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យសម្រាប់យុវជន ដោយរួមចំណែក ក្នុងកិច្ចការដែលមានប្រយោជន៍សម្រាប់សហគមន៍។ លើសពីនេះទៅទៀតនេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យទាក់ទងគ្នា កសាងទំនាក់ទំនងមិត្តភាពរវាងនិស្សិតកម្ពុជា ជាមួយនិស្សិតវៀតណាម។ មិត្តហេង ដារ៉េតជាទីមេត្រី។ ការបរិច្ចាគឈាមមនុស្សធម៌ជួយសង្គ្រោះមនុស្សគឺជាកាយវិកាដ៏ថ្លៃថ្លា ដោយបង្ហាញអំពីការយល់ដឹង ចិត្តមេត្តាធម៌ និងការទទួលខុសត្រូវរបស់មនុស្សគ្រប់រូបចំពោះសហគមន៍ និងបង្ហាញអំពីប្រពៃណីនៃការស្រឡាញ់គ្នាទៅវិញទៅមក។ យើងខ្ញុំសង្ឃឹមថា ចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនឹងកាន់តែបានរីកសុះសាយពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាជនគ្រប់ស្រទាប់ ដែលក្នុងនោះមាននិស្សិតបរទេសផងដែរ។

មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងប្រាថ្នាបានស្ដាប់ការឧទ្ទេសនាមអំពីកិត្តិនាម ទីក្រុងដើម្បីសន្តិភាពរបស់ហាណូយ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ នាថ្ងៃទី ១៦ ខែកក្កដា ទីក្រុងហាណូយត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ប្រគល់កិត្តនាម "ទីក្រុងដើម្បីសន្តិភាព" ដោយបានឆ្លើយតបនឹងស្ដង់ដាមួយចំនួនដូចជា៖ សមភាពសង្គម កសាងទីក្រុង រក្សាបរិយាកាសរស់នៅ ជំរុញការអភិវឌ្ឍវប្បធម៌ - អប់រំ ក៏ដូចជាថែទាំការអប់រំប្រជាពលរដ្ឋ និងជំនាន់វ័យក្មេងផងដែរ។ អស់រយៈពេលជិត ២០ ឆ្នាំ កន្លងទៅ ទីក្រុងហាណូយជានិច្ចកាលមានមោទនភាពអំពីកិត្តនាម "ទីក្រុងដើម្បីសន្តិភាព" ក៏ដូចជាខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយឥតឈប់ឈរ ហើយទទួលបានសមិទ្ធិផលដ៏ធំធេង លើគ្រប់វិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ចកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិ ធ្វើសមាហរណកម្ម និងកិច្ចកាបរទេស។

 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ទិដ្ឋភាពលក់ដូរនៅផ្សារលក់វត្ថុបុរាណ នៅទីក្រុងហាណូយ (រូបថត៖ VOV)

ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងប្រាថ្នាបានស្ដាប់ការឧទ្ទេសនាមអំពីផ្សារលក់វត្ថុបុរាណ នៅទីក្រុងហាណូយ។ លោកអ្នកនាងជាទីមេត្រី។ ដោយស្ថិតនៅតាមបណ្ដោយវិធី  Hoang Hoa Tham (ទីក្រុងហាណូយ) នោះ ផ្សារលក់វត្ថុបុរាណ Hoang Hoa Tham ត្រូវបានបើកនាថ្ងៃសៅរ៍ជារៀងរាល់សប្តហ៍។ ខុសពីស្ដង់ទំនិញដ៏ធំទូលាយគួរឲ្យទាក់ភ្នែក នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ពាណិជ្ជករនៅផ្សារលក់វត្ថុបុរាណនេះ មានត្រឹមតែតុតូចមួយ ដើម្បីតាំងបង្ហាញទំនិញតែប៉ុណ្ណោះ។ អតិថិជនអាចរកទិញចានភាជនះភ័ណ្ឌ

ចង្កៀងប្រេង នាឡិកា អំព្លី ឧបករណ៍បំពងសំឡេង វ៉ែនតា ក្រដាសលុយចាស់ៗ កង្ហារ និងឧបករណ៍ធ្វើពីស្ពាន់។ វត្ថុទាំងនេះសុទ្ធតែមានអាយុកាលពីរាបសិប ដល់រាប់រយឆ្នាំ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ